Thursday, April 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងមាស ឆក់កាបូបស្រី ជាប់ខ្នោះ

ជាងមាស ឆក់កាបូបស្រី ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យជាជាងមាសម្នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់កាបូបរបស់ប្រ ជាពលរដ្ឋ។

ករណីឆក់កាបូបនេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ក្រុមទី១៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ជនរងគ្រោះ មានឈ្មោះខៀវ ធីតា ភេទស្រី មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធីម សុខឡេង ហៅមាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាជាងមាស ស្នាក់នៅផ្ទះគ្មានលេខ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបាន ទទួល ពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ឈ្មោះខៀវ ធីតា ប្តឹងថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបរបស់ ខ្លួនបានសម្រេច រួចគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញបានស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះធីម សុខឡេង ហៅមាន់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស ស៊េ រីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IO-9442 (ជារបស់ ជនសង្ស័យជិះធ្វើសកម្មភាព) និងកាបូបម៉ាក LV ពណ៌ សូកូឡា និងប័ណ្ណក្រីក្រ ជារបស់ជនរងគ្រោះ ហើយថេបប្លេត ម៉ាកសាំស៊ុងសេរីចាស់ ត្រូវបានជនសង្ស័យបោះ ចោលទៅក្នុងទឹកទន្លេបាត់ ដោយសារមិនមានអ្នកទិញ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES