Saturday, April 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ថៅកែលក់ផ្ទះល្វែង ដាក់គុក យកលុយភ្ញៀវរួច អត់ផ្ទះឲ្យ

ចាប់ថៅកែលក់ផ្ទះល្វែង ដាក់គុក យកលុយភ្ញៀវរួច អត់ផ្ទះឲ្យ

សៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាប់ឃាត់ ខ្លួនលោកស្រី អៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធលោកលី ហាំងសេង ថៅកែផ្ទះល្វែងដ៏ល្បីឈ្មោះ តាមដីកា បង្គាប់ឱ្យចូលខ្លួនលេខ ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ចេញដោយលោកស្រី វ៉ា សក្តា ព្រះរាជ អាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។

បន្ទាប់ពីចាប់ខ្លួន ប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះចំនួន៨គ្រួសារ ដែលបានទិញផ្ទះ៨ល្វែង ពីលោកលី ហាំង សេង និងអ្នកស្រី អេង ប៊ួយគង់ បាននាំគ្នាឈរលើកបដា នៅមុខសាលាដំបូងខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានស្នើសុំឱ្យតុលាការ ជួយផ្តល់យុត្តិធម៌ រឿងទិញផ្ទះ និងបង់លុយឱ្យហើយ បែរជាមិនបានផ្ទះទៅវិញ។

តាមប្រភពពីប្រជាពលរដ្ឋ បានអះអាងថា ផ្ទះក្នុងមួយល្វែង ដែលពួកគាត់បានទិញ មានតម្លៃចាប់ពី២៨ ទៅ៣០ ម៉ឺនដុល្លារ ដែលស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ក្នុងផ្ទះមួយល្វែងៗ ពួកគាត់បាន កក់ ប្រាក់ពី ៥០ ទៅ ៨០ភាគរយ រួចហើយ ប៉ុន្តែពេលទៅបង់ ប្រាក់ផ្តាច់ ដើម្បីទទួលយកផ្ទះ ស្រាប់តែលោកលី ហាំង សេង និងប្រពន្ធ (អៀង ប៊ួយគង់) បានគេចវេះ មិនព្រមជួបក្នុងការប្រគល់ផ្ទះឱ្យពួកគាត់នោះទេ ទើបបានជាពួក គាត់សម្រេចដាក់ពាក្យប្តឹងទៅតុលាការតែម្តង។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្នុងការទិញផ្ទះល្វែងនេះ ពួកគាត់បានធ្វើកិច្ចសន្យា និងបានផ្តិតមេដៃ នៅមុខមេធាវី ត្រឹមត្រូវ កាលពីឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋដែលរងគ្រោះ បានទទូចសុំឱ្យស្ថាប័នតុលាការ មេ ត្តាជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ផង ពោលគឺឱ្យភាគីលោក លី ហាំងសេង និងប្រពន្ធ ផ្តល់ផ្ទះល្វែងដល់ពួកគាត់ ទាំង៨គ្រួសារ។ ក្នុងករណីថៅកែផ្ទះល្វែងខាងលើ មិនព្រមសងទេនោះ សុំកុំឱ្យមានការដោះលែងឱ្យសោះ ដ្បិត ប្តីប្រពន្ធទាំងពីរូបនេះ គឺជាជនបោកប្រាស់ ហើយក៏អាចបន្តបោកប្រាស់ដល់ប្រជាពលរដ្ឋផ្សេងៗទៀតក៏ថាបាន។

យោងតាមប្រភពពីមន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រី អៀង ប៊ួយគង់ ត្រូវបានចៅក្រមសម្រេច ឃុំខ្លួន និងបានបញ្ជូនទៅពន្ធនាគារហើយ៕

RELATED ARTICLES