Saturday, April 20, 2024
Homeតារាខ្មែរលោកគួច ខេវិន៖យល់ឃើញបែបណា ពេលមាស សុខ​សោ​ភា ចាប់ដៃលោកភិទិ ?

លោកគួច ខេវិន៖យល់ឃើញបែបណា ពេលមាស សុខ​សោ​ភា ចាប់ដៃលោកភិទិ ?

ភ្នំពេញ៖មាស សុខសោភា និងថុល សុភិទិ ជាតារាចម្រៀងនៅផលិតកម្មផ្សេងគ្នាពោល​គឺសោ​ភា ឈជើងនៅរាម ខណៈដែលភិទិ ច្រៀងឲ្យហង្សមាស។ប៉ុន្ដែកាលពីចុងខែមករា ឆ្នាំ២០​២៣ តារាទាំងពីរបាន​ច្រៀងជាដៃគូឆ្លង​ឆ្លើយ​គ្នា​នូវបទមរតកដើម២បទគឺបទ”ចំប៉ីស” និងបទ​”តាំង​យូស្នេហ៍” នៅកម្មវិធីដែលរៀបចំដោយ​ក្រុមហ៊ុន​កម្សាន្ដ​មួយ​ ធ្វើ​ឲ្យទស្សនិកជន និងFan តារា​ចម្រៀងទាំងសងខាងចាប់អារម្មណ៍ខ្លាំងព្រោះថាសិស្សច្បង​ប៉ៈសិស្សប្អូន​ពិត​ជាប្លែក​និង​គូរឲ្យ​សរសើរសម្ថភាពតារាទាំងពីរ បើទោះជាពួកគេមានអាយុខុសគ្នាក្ដី។ចំណែកលោក​គួច ខេ​វិន ដែលធ្លាប់ដឹកនាំConcerts ជាង២០ឆ្នាំ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍​ល្បីជាច្រើនមក​ហើយ​នោះក៍បានបង្ហាញ​នូវការ​គាំទ្រនិងពេញចិត្តតារាទាំងពីរថាពួកគេចាប់ដៃគ្នាទាក់ទាញខ្លាំងផងដែរ។

 លោកគួច ខេវិន អតីតនាយយករងប៉ុស្ដិ៍CTN ,អាស៊ីអាគ្នេហ៍ និងETV បាន​ប្រាប់”​នគរ​ធំ”កាលពីពេលថ្មីៗនេះ​ថាសម្រាប់ទស្សនិកជន អ្នកស្ដាប់គឺគេចូលចិត្ត រកអ្វីដែលប្លែកត្រចៀក  ស្ដាប់ទៅប្លែកអារម្មណ៍។ចំពោះភិទិ និងសុខសោភា គឺភិទិ ជាតារាចម្រៀងដែល​មាន​សម្លេង​មួយ​រណ្ដំ អាចទទួលយកបាន អីចឹងពេលគាត់បក​ស្រាយជាមួយសោភា ជាតារាមួយ​ប្រើ​សម្លេង​បានច្រើនទម្រង់ ទាំងទម្រង់ថ្មី និងពីសង្គម ហេតុនេះពេល​អ្នក​រៀបចំបានផ្គំគ្នាអីចឹង ស្ដាប់​ទៅពិរោះម្យាង គូរឲ្យចាប់អារម្មណ៍។

 ដោយឡែកអ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាស បាននិយាយថាគិតត្រឹម​ឆ្នាំ​២០២៣ គ្មានតារា​ចម្រៀងស្រីរូបណាអាចច្រៀងបទស្លូវល្អបានជាងមាស សុខសោភា ឡើយ​។​លោកគ្រូភ្លេងរូបនោះថា​បើសិន​ជាសុខសោភា ទៅGalaxy ហើយចាប់ដៃ​ជាមួយ​លោក​ព្រាប សុវត្ថិ វិញ នោះម្លេះនឹងធ្វើឲ្យរង្គោះរង្គោះ​តំណែង​តារាស្រី​លំដាប់ជូរមុខទាំង​អស់​ជាមិនខាន ព្រោះពេលនោះគ្មានតារាស្រីណាអាចទប់នាងជាប់ឡើយ ប៉ុន្ដែ​ពេ​ល​នេះនាងបែ​ជា​ទៅរាម វិញ ទើបធ្វើឲ្យការច្រៀងជាមួយដៃគូដែលសាកសម​និងល្អបំផុតរបស់នាងនៅ​តែមិន​ទាន់​ដូចអ្វីដែលទស្សនិកជនចង់ឃើញដដែល បើទោះជាគេឃើញនាងច្រៀងជាមួយភិទិ ក្នុង​កម្មវិធីមួយកាល​ពី​ពេល​ថ្មីៗនេះមានការគាំទ្រច្រើនក្ដី។

មហាជនលើកឡើងថាសម្រាប់សុខសោភា វិញការចាប់ដៃ​គូជាមួយតារាចម្រៀងប្រុសដែលមាន​អាយុ​តិចជាង​ខ្លួននេះ​មិន​មែន​ជាលើកទី១នោះទេ ព្រោះ​កាលនៅថោន នាងធ្លាប់ច្រៀងជាមួយលោកខេម ដែរ ខណៈដែលការ​មកដល់រាម នាងជាដៃគូរបស់លោកដួង វីរៈសិទ្ធ ដែលមាន​វ័យ​ក្មេង​ជាងនាងដល់​ទៅ​១០ឆ្នាំ​ឯណ្ណោះ។ចំពោះ​រឿង​សុខសោភា ចាប់ដៃគូជាមួយសុភិទិ នាពេល​នេះ​គេឃើញតារាទាំងពីរតែ​នៅកម្មវិធី​មួយចំនួនប៉ុណ្ណោះ ព្រោះ​ថា​ការនៅផលិតកម្មផ្សេងគ្នា​មិន​អាច​​​ឲ្យពួកគេចេញបទ​ថ្មី​និងMV រួមគ្នាបានឡើយ តែ​នៅតាមមង្គលការ និងជប់​លៀងខ្លះគេ​នឹងឃើញអ្នកចម្រៀង​សំ​នៀងផ្អែម និងបុរសរូបសង្ហារ​លេងម៉ូដសាក់​នេះ​នៅតែអាចច្រៀង​សម្ដែង​បទមរតក​ដើមជា​មួយ​គ្នាបាន។

  លោកគួច ខេវិន បន្ថែមថាបទខ្មែរយើងពីដើមនៅតែមានភាពពិរោះរណ្ដំ ទាល់តែអ្នក​ចម្រៀង​នោះមានសម្លេង​ពិរោះ​រណ្ដំដែរ ពោលគឺមិនមែនតារាណាក៍អាចច្រៀងបាន​ពិរោះនូវបទទាំង​អស់នោះទេ គឺសំដៅដល់តារាមាន​ទេពកោ​សល្យ និងសម្លេងពិរោះផង ដែលអាចអូសទាញ​អ្នក​ស្ដាប់ថាពិរោះ។អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរូបនេះ បន្ថែមថាមានអ្នកច្រៀងសម័យ​ឥឡូវគេច្រៀងបទពីសង្គមដែរ ប៉ុន្ដែ​ខ្លះ​ច្រៀងទៅអត់ចាក់ដោត អត់អូស​អារម្មណ៍​អ្នកស្ដាប់បាន តែចំពោះភិទិ និងសុខសោភា ច្រៀង​ទៅមាន​អារម្មណ៍​ផ្សេង ពិរោះម្យាងសម្រាប់យុវវ័យសម័យ​កាលបច្ចុប្បន្ន។

  មាស សុខសោភា នៅតែរក្សារតំណែងតារាស្រីលំដាប់ជូរមុខគេ បើទោះជាតាំងពីផ្លាស់​ទ្រនុំពីថោន ចូលរាម នាងមិនសូវមានបទផ្ទុះខ្លាំងដូចមុនក្ដី ប៉ុន្ដែនៅតាមបណ្ដារConcerts ធំៗ​គេ​​តែងតែឃើញសោភា ចេញមុខ​សឹង​គ្រប់ពេល។ដោយឡែកសម្រាប់ភិទិ វិញថ្វីត្បិតមិនបាន​លើក​ពានCambodian Idol រដូវកាលទី៤ ក្ដី តែ​លោក​បាន​ក្លាយទៅជាតារាចម្រៀងហង្ស​មាស​និង​មានយុវវ័យគាំទ្រច្រើន។

 អតីតតារាហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងតារា​ចម្រៀ​ង​​អាយុខុសគ្នា ចាប់ដៃ​គូគ្នាច្រៀងឆ្លងឆ្លើយ នោះគ្មានបញ្ហាចោទទេ ព្រោះថាកន្លងមកលោក​ស្រីហ៊ឹម ស្រីវន និងព្រាប សុវត្ថិ កាល​ច្រៀង​ជាមួយគ្នានៅហង្សមាសនោះអ្នកទាំងពីរ​ជោគជ័យបទ​ចម្រៀង​ជាច្រើនបទមកហើយ៕

RELATED ARTICLES