កងទ័ពជើងទឹកអាមេរិកកំពុងមុជចូលទៅក្នុងទឹកដើម្បីស្វែងរកបំណែកនៃបាឡុងឈ្លបយកកាណ៍របស់ចិនដែលត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolinaកាលពីថ្ងៃសៅរ៍។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃចន្ទទី៦ខែកុម្ភៈឆ្នាំ ២០២៣។

អតីតមន្ត្រីយោធាកំពូលរបស់អាមេរិក បាននិយាយថា លោករំពឹងថា វានឹងត្រូវបានរកឃើញយ៉ាងឆាប់រហ័ស ដើម្បីឲ្យអ្នកជំនាញអាចចាប់ផ្តើមវិភាគឧបករណ៍នេះ។
យន្តហោះចម្បាំងF-22 បានបាញ់ទម្លាក់បាឡុងនេះពីលើដែនទឹករបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ហើយកម្ទេចកម្ទីត្រូវបានរាលដាលពាសពេញតំបន់ធំទូលាយ។បាឡុងនោះត្រូវបានបាញ់ទម្លាក់នៅលើដែនទឹកស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីឆ្នេរ South Carolina ក្រោមហេតុផលសុវត្ថិភាពលើប្រជាជន។សហរដ្ឋអាមេរិកជឿថាបាឡុងនេះកំពុងតាមដានទីតាំងយោធារបស់អាមេរិកដ៏រសើប។
អាជ្ញាធរចិនបានបដិសេធថា វាមិនត្រូវបានគេប្រើសម្រាប់ចារកម្មទេ ហើយបានទទូចថា វាជាបាឡុងតាមដានអាកាសធាតុដែលបានបំផ្ទុះខុសបច្ចេកទេស។

ឧត្តមនាវីឯក Mike Mullen អតីតប្រធានអគ្គសេនាធិការចម្រុះអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា លោកគិតថា យោធាចិនប្រហែលជាបានបាញ់បង្ហោះបាល់ដោយចេតនា ដើម្បីរំខានដល់ការធ្វើដំណើររបស់លោក Blinken ទៅកាន់ប្រទេសចិន។ ដំណើរទស្សនកិច្ចរបស់លោកនឹងក្លាយជាជំនួបកម្រិតខ្ពស់លើកដំបូងរបស់អាមេរិកនិងចិននៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំ។លោក Adm Mullen បានច្រានចោលការលើកឡើងរបស់ប្រទេសចិន។
លោកបានបន្ថែមថា នេះមិនមែនជាឧបទ្ទវហេតុទេ។ នេះជាចេតនា។ វាគឺជាការស៊ើបការណ៍សម្ងាត់៕