Thursday, April 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖សង្ស័យយកកូនទី១ ចូលGalaxy

ព្រាប សុវត្ថិ ៖សង្ស័យយកកូនទី១ ចូលGalaxy

ភ្នំពេញ៖កូនច្បងរបស់លោកព្រាប សុវត្ថិ គឺកំលោះសុវត្ថិ មុនីវណ្ណ អតីតតារាចម្រៀង​ហង្ស​មាស​ត្រូវបានGalaxy ដាក់រូបចូលទៅក្នុងបដា(Banner) ឃោសនាសម្រាប់ការប្រគុំតន្រ្ដីថ្ងៃទី១៤ កុម្ភៈ ជាមួយតារាចម្រៀង​ល្បីៗសឹង​ទាំងអស់របស់ផលិតកម្មមួយនេះ ដែលការឡើងរូបកូនទី១​រប​ស់​លោកសុវត្ថិ ក្នុងចំណោមតារា​ផ្សេងៗទៀត​របស់ផលិតកម្មមួយនេះ ដោយគ្មានអ្នក​ចម្រៀ​ង​នៅផលិតកម្មដ៍ទៃបែបនេះធ្វើឲ្យមានការសង្ស័យថាមុនីវណ្ណ បានក្លាយទៅជា​សមាជិក​របស់​ផលិត​កម្មនេះទៅហើយ។ការសំអាងបែបនេះដោយសារតែសុវត្ថិ មុនីវណ្ណ បាន​ប្រកាសថា​រូប​គេបានផុតកិច្ចសន្យាជាមួយហង្សមាសតាំងពីចុងឆ្នាំ២០២២ ម្លេះ ហើយថានឹងត្រៀមចេញ​អ្វី​ដែល​ថ្មីបំផុតនៅដើមឆ្នាំ២០២៣ បន្ទាប់ពីគ្មានបទចម្រៀងថ្មីៗចេញអស់រយៈពេល២ឆ្នាំ​កន្លង​មក។

 ទាក់ទងរឿងគេសង្ស័យកូនប្រុសលោកព្រាប សុវត្ថិ ចូលច្រៀងនៅផលិតកម្មជាមួយ​ឪ​ពុក​របស់គេនេះ​ដែរអ្នក​នាងយឹម សុជាតា អ្នកចាត់ការទូទៅរបស់Galaxy បានឲ្យដឹងថានាង​មិន​អាចនិយាយរឿងនេះលម្អិតបានទេ តែ​សូមឲ្យទស្សនិកជនរងចាំតាមដានពីព័ត​មាននេះ​តទៅទៀតសិនចុះ។យ៉ាងណាអ្នកនាងសុជាតា អះអាងថា​លោ​ក​សុវត្ថិ មុនីវណ្ណ គឺពិតជាត្រូវ​បង្ហាញ​ខ្លួនក្នុងការច្រៀងសម្ដែង​Concerts នៅថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះដែលរៀបចំ​ដោយ​Galaxy ពិតប្រាកដមែន។អ្នកចាត់ការទូទៅរូបនេះសង្កត់ថា​ឲ្យតែតារាមានសម្ថភាពពិត​ប្រាកដ​នោះពួក​គាត់​គឺជាគោលដៅរបស់Galaxy ។

 កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ និងប្អូនប្រុស​ទាំងពីរ​របស់គេគឺ​សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ សុទ្ធតែធ្លាប់ច្រៀងនៅហង្សមាសដូចគ្នា ហើយកំលោះ​ទាំង​​៣ ទទួលបានការចាប់អារម្មណ៍​ខ្លាំងពេល​ច្រៀង​រាំជាមួយលោកសុវត្ថិ ។ប៉ុន្ដែចាប់​តាំងពី​ចុង​ឆ្នាំ​២០២០ ពោលគឺអំឡុងពេលដែលព្រាប សុវត្ថិ ដើរចេញពី​ហង្សមាសចូលGalaxy នោះ​មក​កូនៗរបស់លោកលែងសូវលេចធ្លោដូចមុនទៀត​ហើយនឹងមានការចាកចេញពី​ហង្សមាស​ជាបន្ដបន្ទាប់ផងដែរ តែការលេចមុខចេញច្រៀងជាមួយតារាGalaxy របស់មុនីវណ្ណ ជាលើក​ទី១ ទើបធ្វើ​ឲ្យ​មានការលើកឡើងថាលោកសុវត្ថិ កំពុងតែគាំទ្រ ឬជម្រុញឲ្យកូនទី១​របស់​លោ​កឲ្យមក​ច្រៀងជាមួយលោក​នៅ​Galaxy ដែរ។គេជឿរថាមិនយូនោះទេច្បាស់ជាលោកព្រាប សុវត្ថិ នឹងចេញបទថ្មីៗ​របស់លោកដោយ​ចាប់ដៃកូន​ប្រុសទី១សុវត្ថិ មុនីវណ្ណ នៅទ្រនុំថ្មីនេះ​ជា​មិន​ខាន។ដោយឡែកមហាជនរងចាំមើលថាការច្រៀងនៅហង្សមាស និងGalaxy របស់សុវត្ថិ មុនី​វណ្ណ តើ១ណានឹងធ្វើបានល្អជាង?

 ថ្វីត្បិតតែកូនច្បងរបស់លោកព្រាប សុវត្ថិ ជិតក្លាយទៅជាសមាជិកថ្មីរបស់Galaxy ក្ដី ប៉ុន្ដែ​ចំពោះកូនទី២សុវត្ថិ មុនីនាគនិងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ ថាតើពួកគេនឹងទៅចូលរួមជាមួយ​ឪពុក ឬបងប្រុសរបស់គេដែរឬយ៉ាង​ណា​នោះនៅមិនទាន់មានសញ្ញាច្បាស់នោះទេ ខណៈ​ដែល​​កន្លងមកសិរីវុឌ្ឍ បានតាំងចិត្តថានឹងធ្វើបទ​ចម្រៀងដោយ​ខ្លួនឯងមិនចូល​នៅផលិតកម្ម​ណា​ទេ ខណៈដែលមុនីនាគ អាចនឹងបន្ដស្នាក់នៅហង្សមាសតទៅទៀត​។ដោយ​ឡែក​អ្នក​ស្រី​គង់ ចន្ធូ ម្ដាយក្មេករបស់លោកព្រាប សុវត្ថិ ធ្លាប់បានប្រាប់អ្នកយកព័តមានយើង​ថាចៅៗ​ទាំង​៣របស់​លោកស្រីសុទ្ធតែមានដុងនិងទេពកោសល្យសិល្បៈខ្លាំងដូចគ្នា ព្រោះឪពុក​គេ​បាន​​បណ្ដុះ​​បណ្ដាល​កូនៗដោយ​ផ្ទាល់តាំងពីពួកគេនៅតូចៗម្លេះ។

 មជ្ឈដ្ឋានមហាជនចាំមើលថាតើក្នុងចំណោមកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ ម្នាក់ណានឹងអាច​ស្នងតំ​ណែងរបស់ឪពុកគេបាននាពេលអនាគត?ការលើកឡើងបែបនេះដោយសារតែបច្ចុប្បន្នព្រាប សុវត្ថិ ឈានចូល​វ័យ៤៨ឆ្នាំទៅហើយ តែកូនៗលោកហាក់មិន​ទាន់​ត្រៀម​​ខ្លួនដើម្បីជំនួសឪពុករបស់គេបានឡើយ។ដោយឡែក​អតីតតារាចម្រៀងហង្សមាស​លោក​នូ ស៊ឹប ធ្លាប់អះអាងថាភាពស្ងប់ស្ងាត់របស់ព្រាប សុវត្ថិ និងកូនៗលោកនា​ពេលកន្លង​មកនោះលោកជឿរថាលោកសុវត្ថិ និងកូនច្បាស់ជានឹងមានអ្វីថ្មីរួមគ្នាដើម្បីឲ្យគេភ្ញាក់​ផ្អើលជា​មិន​ខាន៕

RELATED ARTICLES