Wednesday, November 20, 2024
Homeព័ត៌មានជាតិចោទ​ប្រពន្ធ​មាន​សា​ហាយ លប​ដាក់​ថ្នាំ​កណ្តុរ​ក្នុង​បាយ​ប៉ង​សម្លាប់​ប្រពន្ធ តែ​មិន​បាន​សម្រេច 

ចោទ​ប្រពន្ធ​មាន​សា​ហាយ លប​ដាក់​ថ្នាំ​កណ្តុរ​ក្នុង​បាយ​ប៉ង​សម្លាប់​ប្រពន្ធ តែ​មិន​បាន​សម្រេច 

ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ ក្នុងស្ថានភាព ភាំងៗវង្វេងស្មារតី បន្ទាប់ពី លោកប្តីចិត្តតិរិច្ឆាន ដោយ ភលើងប្រច័ណ្ឌ ចោទនាងថាមានសាហាយ លបលួចដាក់ថ្នាំកណ្តុរ ក្នុងបាយ ប៉ងសម្លាប់ប្រពន្ធចោល តែមិនបានសម្រេច ខណៈដែលនាងប្រតិកម្មថ្នាំ ត្រូវបានអ្នកជិតខាង ដឹកជូនទៅគ្លីនិក តែដោយសារ ស្ថានភាព ជម្ងឺ ធ្ងន់ធ្ងរ គ្លីនិកមិនហ៊ានទទួល សុំឲ្យរថយន្តសង្រ្គោះរបស់អង្គភាព៧១១ បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។ ហេតុការណ៍ខាងលើកើតឡើងកាលពូវេលាម៉ោង១២ និង១០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ប្តីចិត្តតិរិច្ឆាន មានឈ្មោះ ទូច សំអឿន អាយុ ២១ឆ្នាំ ម៧ខរបរកម្មករសំណង់ ។ ចំណែកប្រពន្ធ ជាជនរងគ្រោះមានឈ្មោះ ជុង សុីកា អាយុ២២ឆ្នាំ មុខរបរ កម្នការនីរោងចក្រ រៀបការបានជាង១ឆ្នាំ ទើបតែមានផ្ទៃពោះ ៧ខែ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិបន្ទាយក្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់ ។

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

RELATED ARTICLES