Friday, September 20, 2024
Homeតារាខ្មែរស្រីស្អាតហ៊ិន ច័ន្ទនីរត្ន ៖គ្មានដំណឹងរៀបការជាមួយ​លោក​សុវណ្ណរិទ្ធ

ស្រីស្អាតហ៊ិន ច័ន្ទនីរត្ន ៖គ្មានដំណឹងរៀបការជាមួយ​លោក​សុវណ្ណរិទ្ធ

ភ្នំពេញ៖ពិធីការិនីធ្មេញចំពើសវ័យ៣២ឆ្នាំ ស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេចាត់ទុកថានាង​ពូ​កែ​លាក់ទុក្ខស្នេហ៍​ក្នុងឱរ៉ាមិនឲ្យគេដឹងឡើយ បើទោះជាជួបរឿងស្នេហាប្រេះឆាជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែនាងនៅតែរីករាយ និងអត់ធ្លាប់​បញ្ចេញទឹកនេត្រាឲ្យគេឃើញដោយសារតែរឿងស្នេហា​មិនដូចបំណង​ប្រាថ្នាម្ដងណាទេ។គ្រាន់តែនៅឆ្នាំ២០២២ និង២០២៣ ច័ន្ទនី័ត្ន បានបាត់​បង់​បុរស​ដល់​ទៅ​២នាក់ដែលគេសង្ស័យថាជាគូស្នេហ៍របស់នាងនោះគឺលោកចេន ដែលរៀប​ការ​ចោល នាងនិងលោកសេង មង្គល(ហូ ប៉ូសេង)ទៅស្និតជាមួយអ្នកមេម៉ាយ១ប្រាវ ពេលនេះ​លែង​សូវ​ចាប់​អារម្មណ៍​នាងទៀតហើយ។ប៉ុន្ដែភ្លាមៗនេះដើម្បីឆ្លើយតបទៅ​អ្នកចាត់ទុក​នាងថា​ជាតារាអភ័ព្វ​ស្នេហ៍​ឬ​ច្រើន​តែប្រុសទៅរៀបការនិងយកសង្សារថ្មីចោលនោះទើបច័ន្ទនីរ័ត្ន ព្រម​បញ្ចេញ​សង្សា​រ​​ថ្មីជា​គូពេទ្យវ័យក្មេង​ដែល​មានរូបរាងសង្ហារសាកសមគ្នាជាមួយ​នាងតែម្ដង​។

តាម​ពិតគ្រូ​ពេទ្យនេះ​ច័ន្ទនីរ័ត្ន បានភ្ជាប់ស្នេហ៍តាំងពីឆ្នាំ២០២០ ម្លេះ តែនាងលាក់លៀម ហើ​យ​​ទើបតែ​សម្រេ​​ច​ចិត្តបញ្ចេញមុខប្រុសនោះអំឡុងពេលដែលនាងត្រូវគេបណ្ដុះបង្អាប់ និង​ឌឺ​ដងរឿងថា​គ្មាន​យីអ៊ុនស្នេហ៍​នេះ​ប៉ុ​ណ្ណោះ​។នីរ័ត្ន បាននាំលោកគ្រូពេទ្យទៅសា​សងស្នេហ៍ដល់​បារាំង និង​ថៃ ជាដើម ខណៈដែលមិត្តភក្ដិ​នាង​មួយ​ចំនួនក្រៅពី​សរសើរថាពួកគេ​សាកសម​គ្នា​នោះ ក៍​ជម្រុ​ញ​ឲ្យច័ន្ទនីរ័ត្ន និងលោកសុវណ្ណារិទ្ធ ឆាប់ដឹកដៃ​គ្នាចូល​រោងការដែរ តែនីរ័ត្ន ដែល​មាន​អាយុ៣២ឆ្នាំបង​សង្សារ​១ឆ្នាំនោះ នៅតែគ្មានដំណឹងក្រាប​ផ្ទឹមឆាប់ៗ​នោះទេ។​ការពន្យាពេលរៀបការ​រប​ស់​ច័ន្ទនីរ័ត្ន បែបនេះធ្វើឲ្យមិត្តភក្ដិស្និតស្នាលនាងបារម្ភខ្លាចស្រី​ស្រស់​​ដើរជាន់​ដាន​ស្នេហ៍​​ចាស់​ម្ដងទៀត បើទោះជាគ្រប់គ្នាដឹងថាតារាតូចតន់​រូបនេះមាន​ជម្រើស​ស្នេហ៍ច្រើនក្ដី។

  គូរបញ្ជាក់ថាការបង្ខំចិត្តបញ្ចេញមុខគូស្នេហ៍ថ្មីរបស់ហ៊ិន ច័ន្ទនីរ័ត្ន ធ្វើឲ្យមន្រ្ដីធំ​ផ្កាយ​២ម្នាក់​ដែលជាអតីត​សង្សារ​តារាហង្សមាសម្នាក់នោះបានខកចិត្ត ព្រោះថារយៈពេល​ជា​ច្រើន​ឆ្នាំមកហើយដែលលោកធំនោះព្យា​យាមដាក់​អន្ទាក់ស្នេហ៍ តែលោកបានបរាជ័យក្នុង​ការ​យកបានបេះដូងស្រីស្អាតរូបនេះទើបធ្វើឲ្យនីរ័ត្ន គេចផុតពីការរាប់​លេខរៀងជាសង្សារទី៧ របស់បុរសមានទាំងអំណាច និងទ្រព្យស្ដុកនោះ។ដោយឡែកសម្រាប់តារារួម​អាជីព​ជាមួយ​ច័ន្ទ​នីរ័ត្ន វិញពួកគេសុទ្ធតែបានដឹងថាពិធីការិនីរូបស្អាតនេះមិន​ដំដៅជ្រើសគូស្នេហ៍ជាបុរស​មាន​លុយ​ជាធំឡើយ ព្រោះថាបើនាងគ្មានអារម្មណ៍ស្នេហ៍នោះក៍ប្រុសមិន​អាចយកបាន​ចិត្តនិងកាយ៉ានាងបានដែរ។ចំ​ណែក​​អ្នកខ្លះថានីរ័ត្ន នេះទាល់តែបុរសនោះរូបស្អាតសង្ហារ ហើយមាន​លុយ​​ទៀត​ទើប​អាចទៅរួច។

 គេចាំមើលថាការជ្រើសផ្លូវសាងស្នេហ៍ដោយមិនប្រញ៉ាប់អូសដៃម្ចាស់ចិត្តចូលរោងការរបស់ហ៊ិន ច័ន្ទនីរ័ត្ន ព្រោះ​ខ្លាចប៉ៈពាល់អាជីពនឹងធ្វើឲ្យនាងអាចរក្សារ​ចំណងស្នេហាថ្មីនេះបាន​យូអង្វែងឬអត់? ឬមួយនាងនៅតែពិបាកដើរ​គេចពីដានស្នេហាចាស់ម្ដងទៀត?

  ក្រៅពីស្រីស្អាតហ៊ិន ច័ន្ទនីរត្ន តារាដែលធ្លាប់ប៉ៈស្នេហាមិនសូវសមប្រកបមានដូចជា​សុខ សោ​ម៉ាវត្តី,កែវ និសា ,ពេជ្រ អាវីសា និងពេជ្រ សោភា ជាដើម៕

RELATED ARTICLES