Friday, September 20, 2024
Homeតារាខ្មែរសឿ សុធារ៉ា ៖ចងចាំល្អឡើងវិញ

សឿ សុធារ៉ា ៖ចងចាំល្អឡើងវិញ

ភ្នំពេញ៖អ្នកនាងសឿ សុធារ៉ា ដែលបានបង្ហាញកាវិការហាក់ភ្លេចការចងចាំ ឬវង្វេងភ័ន្រភាំង​ស្ទើ​តែមិនដឹង​មុខ​ក្រោយ បន្ទាប់ពីម្ដាយនាងឧបាសកណោ សុខន ទទួលមរណភាពក្នុង​អា​យុ​៧៩ឆ្នាំ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២២ ដែលធ្វើឲ្យតារារួមអាជីព អ្នកដឹកនាំ​រឿងបារម្ភថា​អតីត​ភរិយាលោកសាពួន មីដាដា រូបនេះអាចនឹងមិន​អាច​វិលមករក​ចាប់អាជីពដើម​វិញបាន​នោះ ឥឡូវមន្ទិលសង្ស័យទាំងនោះ ត្រូវបានលាងជម្រះ ព្រោះតាម​រយៈ​ការបង្ហាញ​ខ្លួនចូល​រួម​ពិធីសម្ពោធភាពយន្ដថ្មីរឿង”ម្ចាស់កីតម្បាញ”កាលពីពេលថ្មីៗនេះសុធារ៉ា មានអា​ការៈ​ធម្ម​តា​។ក្រុម​តារាសម្ដែងស្និតសុធារ៉ា បានធ្វើតេស្ដនាងតាមរយៈការសួរនាំនិងថតរូបជុំគ្នាជាមួយ​នាង​ហើ​យ​​ជា​លទ្ធ​ផលពួកគេឃើញថាតារាកូន២រូបនេះមានការ​ចងចាំល្អដូចដើមវិញហើយ។

ប៉ុន្ដែ​យ៉ា​ង​ណាគេអាចដឹងថាទុក្ខសោករបស់សុធារ៉ា នាពេលនេះក្រោយបាត់បង់ម្ដាយជាង៤ខែគឺ​អារម្មណ៍នាង​នៅតែដិតដាមដោយអឡោះអាល័យនិងស្រណោះម្ដាយនាងដែលទៅ​ចោល​នាង​​ដោយគ្មានថ្ងៃត្រឡប់នោះ​នៅដក់ជាប់​ចិត្តនាងដដែល។​អ្វីដែលគូរឲ្យកត់សម្គាល់នោះសុ​ធារ៉ា បានលើកទឹកចិត្តនិង​គាំ​ទ្រកូនស្រី​ច្បងរបស់​នាងឈ្មោះសាពួន តារាវិមាន ដែលចូល​សម្ដែង​ភាពយន្ដជាមួយនាង​លើក​ដំបូង”ម្ចាស់កីតម្បាញ”នោះឲ្យបន្ដអា​ជីព​សិល្បៈតទៅមុខ​ទៀតដើម្បីស្នងតំណែងរបស់នាងនាពេលអនាគត។ដោយឡែកអតីតប្ដីសុធារ៉ា គឺលោក​សា​ពួន មីដាដា វិញក្រោយពី​​មិនអាចឃាត់កូនស្រីរឿងចង់លេងសិល្បៈនោះឈ្នះចិត្តនាង​បាន​ពេលនេះ​លោកក៍​បាន​សម្របខ្លួនតាមកូនរបស់លោកហើយថែមទាំងព្រមបង្ហាត់ជំនាញតន្រ្ដីដល់តារាពិមាន ដូចជា​ឲ្យ​នាងចេះ​លេង​ហ្គី​តា និងច្រៀងជាដើមបន្ថែមពីលើការថតសម្ដែងភាព​យន្ដ។

អ្វីដែលគូរឲ្យភ្ញាក់ផ្អើលបំផុតមុនសុធារ៉ា បង្ហាញការចងចាំបានល្អ និងទឹកមុខស្រស់ថ្លា​ឡើងវិញបន្ដិចម្ដងៗនេះ កាលពីចុងខែមករា ឆ្នាំ២០២៣ លោកមីដាដា បានទម្លាយរឿង​លោក​និងអតីតភរិយាធ្លាប់​ទទួ​ល​បាន​លុយ​មួយ​វ៉ាលី និងខ្សែកពេជ្រ ព្រមទាំងលុយសុទ្ធ​មួយចំនួន​ទៀត​ពីលោកនាយករដ្ឋមន្រ្ដីនិង​លោកជំ​ទាវទៀត​ផង​ដែល​ដំណឹងនេះពិត​ជាធ្វើកក្រើកពេញ​សែ​ង្វៀនសិល្បៈនិងមជ្ឈដ្ឋានមហាជន តែអ្វីដែលជាចម្ងល់​នោះថា​ហេតុអ្វី​បានជាសុធារ៉ា និង​អតីតប្ដីមិនក្លាយជាអ្នកមានដូចគេ ហើយបែ​ជាធ្លាក់ខ្លួន១ប្រាវទៅវិញ?តែ​យ៉ាងណាពេលនេះ​សុធា​រ៉ា ហាក់មានជីវភាពល្អប្រសើរមួយកម្រិត​ឡើងវិញហើយក្រោយពីលោករដ្ឋមន្រ្ដី​ក្រសួង​ព័តមានបាន​ទិញ​ផ្ទះវីឡាទោលមួយខ្នងឲ្យនាង ខណៈដែលមានសប្បុរសជនមួយចំនួន​ក៍បាន​ផ្ដល់ដីឡូតិ៍ដល់កូនស្រី​នាងដែល​លេងហ្គីតាហើយច្រៀងបទរបស់ឪពុកគេនោះដែរ។

ចំណែកម្ចាស់បំណុលមួយចំនួនដែលធ្លាប់ដាក់គំនាបដល់សុធារ៉ា រឿងជំពាក់លុយមិនព្រម​សងនោះ​ក៍ខ្លះ​បាន​លុបចោលបំណុលរាប់​ម៉ឺនដុល្លារឯ​ណ្ណោះ អំ​ឡុងពេលគេឃើញនាងបាត់ការចង​ចាំ​នោះ ទើបធ្វើ​ឲ្យ​តារារួម​អា​ជីពខ្លះសាទរនាង​ជុំវិញ​ការតាំងចិត្តវិលមកថតសម្ដែងភាពយន្ដ​ជាថ្មី​ជាមួយកូន​ស្រីនាពេលបច្ចុប្បន្ន។ដោយឡែក​លោកសាពួន មីដាដា វិញនៅតែមានការជួបជុំ​អតី​តភរិយាលោកម្ដង​ម្កាលតែពួកគេគ្រាន់តែរាប់​អាន​គ្នាធម្មតា​ប៉ុណ្ណោះ មិនអាចវិលមករក​ត្រូវគ្នា​ដូច​ដើមបានជាដាច់ខាត។

  មជ្ឈដ្ឋានមហាជនរងចាំមើលថាតើអ្នកនាងសឿ សុធារ៉ា និងលោកសាពួន មីដាដា មួយ​ណានឹងមាន​គូស្នេហ៍​ថ្មី​មុនអំឡុងពេលដែលអ្នកនាងទាំងពីរលែងជាប្ដីប្រពន្ធគ្នាតទៅទៀតបែបនេះ?ការលើកឡើងបែបនេះដោយសារតែទាំងសុធារ៉ា និងមីដាដា សុទ្ធតែមានជម្រើសស្នេហ៍​ថ្មី​រៀងៗខ្លួនហើយអ្នកទាំងពីរមិនអាចបិត​បេះដូងត្រឹមនេះ​បាន​ឡើយ។តែចំពោះសុធារ៉ា វិញ​នាងត្រូវការពេលវេលាថែមទៀតដើម្បីឲ្យជីវិត​នាងធូសា្រលពីទុក្ខសោកនៃ​វិ​បត្តិបាត់បង់ម្ដាយ ទើបគិតគូស្នេហ៍ថ្មី។ប៉ុន្ដែចំពោះលោកមីដាដា វិញគេជឿរថាអតីតតារាហង្សមាសដែល​កំ​ពុង​ជាប់ដៃប្រឡូករឿងនយោបាយលែងគិតរាំច្រៀងរូបនេះប្រាកដជាមិនទុក​ជីវិតពោះម៉ាយលោក​ឲ្យនៅ​យូថ្ងៃ​បាន​ទៀតឡើយ ព្រោះមានព័តមានថានារីទាំងក្នុងនិងក្រៅសិល្បៈរងចាំស្អំរបួស​បេះ​ដូងអតីតអ្នកសារ​ព័ត​មានរូប​នេះ​ឲ្យមានកំដៅឡើងវិញ៕

RELATED ARTICLES