Friday, September 20, 2024
Homeតារាខ្មែរហេតុអីព្រាប សុវត្ថិ​​ ៖ច្រៀងលែងសូវល្បីខ្លាំងដូចមុន?

ហេតុអីព្រាប សុវត្ថិ​​ ៖ច្រៀងលែងសូវល្បីខ្លាំងដូចមុន?

ភ្នំពេញ៖ព្រាប សុវត្ថិ នៅឆ្នាំ២០២៣ នេះមិនមែនដូចកាលពីឆ្នាំ១៩៩៧ដល់២០១៩ ឡើយ ពោលគឺរាល់ឆាក​តន្រ្ដី​ទាំងឡាយដែលធ្លាប់តែត្រូវពិធីករប្រកាសថា”តារាចម្រៀងលោកចម្រៀងព្រាប សុវត្ថិ ឬកំពូលតារាចម្រៀងព្រាប សុវត្ថិ”នោះបែមកជាMC ហៅឈ្មោះលោកថា”លោកឧកញ៉ាកំពូលតារាចម្រៀងព្រាប សុវត្ថិ”។យ៉ាងណា​លោក​សុវត្ថិ ធ្លាប់ប្រាប់អ្នកសារព័តមានថាគ្រប់គ្នាអាចហៅលោកដូចមុនថាព្រាប សុវត្ថិ ៗក៍បាន ឬហៅតាមគោរម្យ​ងារជាឧកញ៉ាក៍បានដែរ គឺលោកពេញចិត្តដូចគ្នា​។ប៉ុន្ដែសម្រាប់ពិធីករនៅលើឆាកនៅតែប្រកាស​តាមគោ​រម្យងារ​លោកសុវត្ថិ ច្រើនជាងប្រើឈ្មោះត្រឹមលោក បើទោះជាមានពេលខ្លះតារាវ័យ៤៨ឆ្នាំ រូបនេះចង់ប្រើជីវិត​បែប​សាម​ញ្ញ ឬអាចថាបើលោកគេហៅឈ្មោះខ្ពស់ពេកធ្វើឲ្យFan ពិបាកបង្ហាញភាពស្និតស្នាលជាមួយលោកក្ដី ប៉ុន្ដែទាំង​តារា​រួមអាជីពនិងអ្នកធ្វើការជាមួយលោកនៅតែហៅតារាកូន៣រូបនេះថាជា”ឧកញ៉ាៗ”ញឹក​ញាប់​​​ជាង​ឈ្មោះ”​លោក​”។

អ្វីដែលគូរឲ្យចាប់អារម្មណ៍សម្រាប់ដើមឆ្នាំ២០២៣ នេះលោកសុវត្ថិ ដែលតាំងចិត្តថានៅតែ​បន្ដអាជីពចាស់គឺ​ការ​ងារ​សិ​ល្បៈ ដើរទន្ទឹមមុខជំនួញនោះពេលនេះមានព័តមានថាលោកបានយកកូនប្រុសទី១ឈ្មោះសុវត្ថិ មុនី​វណ្ណ ដែលជាអតីតតារាហង្សមាសទៅរួមទ្រនុំជាមួយលោកដែរ ក្រោយពីកូនច្បងរបស់លោក​រូបនេះមិនបានចេញ​បទ​ចម្រៀងថ្មីៗអស់​រយៈពេល២ឆ្នាំមុនផុតកំណត់នៅហង្សមាសពោលគឺតាំងពីលោកសុវត្ថិ ចេញពីផលិត​កម្មធំ​នេះ​កាលពីខែសីហា ឆ្នាំ២០២០ មកកូនៗរបស់លោកទាំងឡាយក៍គ្មានបទ​ចម្រៀងលេចធ្លោនៅអតីត​ផលិតកម្មរបស់​ខ្លួនដែរមុនពេលពួកគេចាកចេញ។

ប្រភពបានឲ្យដឹងថាដើម្បីចង់យោងកូនប្រុសរបស់ខ្លួនឲ្យល្បីល្បាញឡើងវិញនោះគឺលោកព្រាប សុវត្ថិ នឹងប្រើ​ក្បាច់ចាស់តាមរយៈការច្រៀងសម្ដែងជាដៃគូជាមួយកូនប្រុសរបស់លោកនៅGalaxy  តែគេមិនទាន់ដឹង​ថាតើ​កូន២នាក់ទៀតរបស់លោកគឺសុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណ នឹងត្រៀមខ្លួនមកចាប់ដៃ​ជាមួយឪពុកនិងបង​ប្រុសរបស់គេដែរឬយ៉ាងណានោះទេ ព្រោះថាពេលនេះមុនីនាគ នៅមានភាពស្រពេចស្រពិល​នៅហង្សមាស​នៅឡើយ ខណៈដែលសិរីវុឌ្ឍ បានចេញពីហង្សមាសតាំងពីដើមឆ្នាំ២០២០ ម្លេះ។

 គេមិនទាន់អាចសន្និដ្ឋានថានៅពេលដែលលោកព្រាប សុវត្ថិ ចាប់ដៃកូនច្បងរបស់លោកច្រៀងនៅGalaxy នេះ​ជោគជ័យដូចនៅហង្សមាសដែរឬយ៉ាងណានោះទេ តែដំណឹងនេះគឺហាក់ស្របគ្នាទៅ​និងអតីតតារាហង្ស​មាស​គឺលោកនូ ស៊ឹប ធ្លាប់ធ្វើការព្យាករណ៍បែបនេះដែរ។លោកនូ ស៊ឹប ថាលោកសុវត្ថិ និងកូនៗស្ងប់ស្ងាត់​មួយ​រយៈធំ ហេតុនេះលោកជឿរថាឪ​ពុក​និងកូនៗរបស់គេច្បាស់ជាត្រៀម​ចេញអ្វីដែលថ្មីនិងប្លែកៗ​រួមគ្នាវិញជាមិន​ខាន។ដោយឡែក​លោកសុវត្ថិ ថាកូនៗរបស់លោកសុទ្ធតែមានទេពកោលស្យនិង​ដុងសិល្បៈហេតុ​នេះហើយមិន​អាច​បោះបង់ចោលអាជីពមួយនេះបានទេ គឺគ្រាន់តែរងចាំថាពេលណានឹងត្រូវបញ្ចេញគឺនឹងធ្វើភ្លាមតែម្ដង ព្រោះ​អ្វី​ៗបានត្រៀមរួចជាស្រេច។

  ព្រាប សុវត្ថិ ច្រៀងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ដែលបទចម្រៀងរបស់លោកនៅ​ផលិតកម្ម​ចាស់នេះមានខ្ទង់ជាង៣០០០បទហើយភាគច្រើនល្បីសឹងគ្រប់បទទាំងអស់បើទោះជាចម្រៀងទាំងនោះគេដឹងថាភាគច្រើនចម្លង(Copy)ពីចិន និងថៃ ក្ដី។ដោយឡែកសម្រាប់ការចុះកុងត្រាតំណាក់កាលដំបូងនៅGalaxy  រយៈ​ពេល៥ឆ្នាំ(២០២០-២០២៥)វិញពេលនេះលោកសុវត្ថិ ទើបច្រៀងបានជាង២ឆ្នាំ ប៉ុណ្ណោះ តែចម្រៀងរបស់​លោក​ហាក់​មិនសូវផ្ទុះខ្លាំងដូចមុនឡើយ។

ចំណុចដែលលោកសុវត្ថិ ចេញបទចម្រៀងមកមិនសូវមាន​ការគាំទ្រច្រើន​ដូចនៅផលិតកម្មចាស់​នោះត្រូវបាន​អ្នកជំនាញសិល្បៈលើកឡើងថាមានកត្តាធំ៣យ៉ាងគឺទី១៖វ័យរបស់លោកឈានចូល៤៨ឆ្នាំ ដែលអាច​និយាយ​បានថា​រាងជ្រេបន្ដិច,ទី២៖ក្រោយ​ឡើងជាឧកញ៉ាជាង៩ខែ​នេះលោក​បន្ធូដៃ​ក្នុងអាជីពចម្រៀង ព្រោះផ្ដោត​លើការ​ធ្វើជំនួញច្រើនជាង និងទី៣៖ខ្វះអ្នកនិពន្ធដែលសរសេរ​បទចម្រៀងឲ្យ​ត្រូវ​ទៅនិងសម្ថភាពសម្លេងរបស់លោក មិន​ដូចនៅហង្សមាសដែលទាំងអ្នកនិពន្ធនិងComposer  ដឹងច្បាស់​ណាស់​ពីទិចទិកច្រៀងរបស់លោកសុវត្ថិ។យ៉ាងណាគេរងចាំមើលថាតើនៅសល់កុងត្រាជាង២ឆ្នាំទៀត ព្រាប សុវត្ថិ នឹង​មានអ្វីថ្មីនិងប្លែក​ជាងពេលនេះ​ដែរ​ឬទេ?

RELATED ARTICLES