Friday, September 20, 2024
Homeតារាខ្មែរសុខ ពិសី ៖អាចធ្វើបានដូចសុខសោភា ?

សុខ ពិសី ៖អាចធ្វើបានដូចសុខសោភា ?

ភ្នំពេញ៖ស្រីស្អាតសុខ  ពិសី មិនចាញ់មាស សុខសោភា ដែលរក្សារស្នេហាបានដល់​ទៅ១៦​ឆ្នាំ(២០០៧-២០២៣)ទាំងដែលមិនដែលរៀបការចំហ នោះឡើយ ព្រោះថាចំណងស្នេហាពិសី និងលោកថៅកែសាន់ដេឡាយ សុខចំ​រើន នាពេលនេះមានរយៈពេលជាង១២ឆ្នាំទៅហើយ តែ​ពួកគេមិនទាន់បានរៀបការ ឬសែនព្រេន នោះទេ ខណៈ​ដែលមានប្រភពខ្លះថាពួកគេ​បាន​ភ្ជាប់​​​ពាក្យទៅហើយ តែសាមីខ្លួនទាំងពីរមិនដែលសារភាពម្ដងណា​ឡើយ។អ្វីដែលគូរឲ្យកត់​សម្គា​ល់​​​សុខសោភា និងលោករ៉ាដា បានរៀបការដល់ទៅ២លើកដោយលាក់លៀម ប៉ុន្ដែពិសី និង​លោក​ថៅកែ មិនដែលធ្វើពិធីនោះទេ តែស្នេហាពួកគេនៅតែគ្មានហានិភ័យឬមាន​ភាព​រង្គោះ​​រង្គើរម្ដង​ណា​ឡើយ ដែលនេះអាចបញ្ជាក់ថាពួកគេយល់ចិត្តគ្នា និងចុះសម្រុងគ្នាល្អ​ណាស់​ដោយ​មាន​ការគាំទ្រពីគ្រួសារ​ទាំង​សងខាងទៀតផង។ប៉ុន្ដែរឿងដែលពិសី នឹងដើរតាម​ផ្លូវសុខ​សោភា តាមរយៈការរៀបការដោយ​លួចលាក់ដែរឬ​យ៉ាងណា​នាពេលអនាគតនោះគឺ​នៅ​មិន​ទាន់ដឹងនោះទេ ស្របពេលដែលពិសី ក៍មិនអាចធ្វើតាមសោភា ដូចជា​ការបង្ហាញ​ស្នេ​ហា​​ជា​សារធារណៈ និងបញ្ចេញភាពផ្អែមល្ហែមស្នេហ៍ចំហម្ដងណាឡើយ។

  សូមបញ្ជាក់ថាសុខ ពិសី ត្រូវបានFan ចាត់ទុកនាងថាជារាជនីយសម្រស់ ព្រោះតារា​ចម្រៀ​ងស្រីផ្សេងៗ​ទៀត​ពិបាកប្រៀបធៀប។តារាវ័យ៣៣ឆ្នាំ​រូបនេះមានជម្រើសស្នេហ៍​ច្រើន​ហើយ​ភាគច្រើនបុរសទាំង​នោះតាម​ស្នេហា​នាងមិនមែនសុទ្ធ​តែចង់លេងផ្លូវកាត់​ជាមួយ​នោះ​ទេ គឺចង់ចូលចែ​ចូវតែម្ដងក្នុងនោះមាន​លោកឧកញ៉ាវ័យ​ក្មេង​ម្នាក់ ដែលជាមានឪពុក​ជាឧកញ៉ា​ដែរនិង​ជាមហា​សេដ្ឋីម្នាក់ខាងរកស៊ីផ្នែកសណ្ឋាគានិង​លក់ប្រេងនោះក៍​មាន​តាមស្នេហាពិសី ជាច្រើនឆ្នាំមក​ហើយ។ប្រភពបានឲ្យដឹងថាមិនក្វល់ពិសី ប៉ៈស្នេហាថៅកែសាន់ដេ ឬមាន​ប្រុស​ផ្សេងតាម​យ៉ាង​​​ណាទេ គឺលោកឧកញ៉ា”ហ”រូបនោះនៅតែស្នេហានាងដដែល ។ប៉ុន្ដែពិសី អត់​ចាប់អារម្មណ៍​ឡើ​យ បើទោះជានៅក្នុងពិភពសិល្បៈតារាជាច្រើនដែលស្គាល់លោកក៍បានដឹង​ថាឧកញ៉ារូបនោះ​ចាយ​លុយដូច​ក្រ​ដាស់​ជាមួយមនុសស្រីដែលលោកស្រលាញ់ក្ដី តែកូនសេ​ដ្ឋី​រូប​នោះមិនមែននៅ​ទំនេរ​ទេគឺមានភរិយា​និងកូន​ទៅ​ហើយ ទើបពិសី ដើរផ្លូវគេច។

ដោយ​ឡែកតាម​​រយៈការ​ដែល​ពិសី សមេ្រចចិត្តជ្រើសគូស្នេហ៍ជាអ្នកនៅក្នុងរង្វង់សិល្បៈ​ចោល​តំ​ណែ​ងជំទាវ ជា​បន្ដបន្ទាប់​នោះ​ព្រោះ​តែនាងយល់ថាការដើរផ្លូវបែបនេះអាចរក្សារស្នេហា​ឲ្យគង់​វង្សបានយូ​អង្វែ​ង​ជាងយកប្ដីសេដ្ឋី​ក្រៅសិល្បៈ ដែលគេមានលុយក៍អាដូស្រីគ្រប់ម៉ាក​បានដែរ​។តែFan ភាគច្រើននៅតែចង់ឃើញពិសី និង​លោកចំ​រើន ហ៊ានក្លាហានសារភាពស្នេហ៍ជាចំហ និងរៀបការផ្អើលមេឃដូចឱក សុ​គន្ធ​កញ្ញា និងលោកអ៊ឹង សុខលី ។តែ​ក្នុងជំនួបកន្លងមកពិសី ផ្ដល់ចម្លើយដូចមុនៗថានាងមិនទាន់គិត​គូដល់ថ្ងៃ​រៀបការ​ឡើយ តែនាងនៅតែចង់ផ្ដោត​លើ​ការ​​ងារ​សិល្បៈច្រើន​ជាង។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើសុខ ពិសី ដែលជ្រើសផ្លូវសាងស្នេហាដោយ​មិន​បើក​ចំហ​អស់រយៈពេល​ជាង១ទសវត្សន៍មកនេះ នាងនឹងប្ដូរចិត្តមកជាហ៊ានដឹកដៃ​កំពូល​ស្នេ​ហ៍ក្រាបផ្ទឹមនាពេលឆាប់ៗនេះ​តាមបំ​ណង​Fanបានទេ?គេជឿរថានៅពេលពិសី ក្លាយជា​ភរិយាលោកចំរើន ស្របច្បាប់ នោះនាងនឹងកាន់តែក្លាយទៅ​ជាតារា​ដ៍មាន​ឥទ្ធិពលបំផុត​នៅ​សាន់ដេ គឺដូចជាឱក សុគន្ធកញ្ញា នៅហង្សមាសជាមិនខាន ពិសេសតារាស្រីវ័យ​ក្មេង​សាច់​​​សខ្ចី​ដែលចង់ឲ្យដៃថៅកែនោះច្បាស់ជាដកថយទៅវិញអស់ជាមិនខាន៕

RELATED ARTICLES