Wednesday, March 19, 2025
Homeតារាខ្មែរឡាយ លក្ខិណា ៖ឆ្ងល់ថាម៉េចបានមនុស្សស្រីពេល​មាន​ប្ដី កាន់តែរងា?

ឡាយ លក្ខិណា ៖ឆ្ងល់ថាម៉េចបានមនុស្សស្រីពេល​មាន​ប្ដី កាន់តែរងា?

ភ្នំពេញ៖អ្នកមេមាយឡាយ លក្ខិណា បានផ្ញើរខ្លួននៅកាណាដារយៈពេល៤៣ខែមកហើយ ពោល​គឺនៅខ្វះ​តែ​៥ខែទៀតនឹងគម្រប់រយៈពេល៤ឆ្នាំ ដែលនាងបានចេញទៅ​ច្រៀងនៅ​កា​ណា​ដា ហើយតាមគម្រោង​ត្រូវវិល​មក​វិញតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ម្លេះ ប៉ុន្ដែបែជាស្ទះ​ផ្លូវ​រហូត​ដល់​ទៅលែងចង់វិលវិញបែបនេះ។​យ៉ាងណា​អំ​ឡុងពេល​ដែលនៅកាណាដា​កំពុង​តែ​ធ្លាក់ព្រិល និងត្រជាក់ខ្លាំងព្រោះជារដូវរងា(Winter)សីតុណ្ហភាពចុះដល់ទៅ-20 ទៅ​-23 C នេះអ្នកនាងលក្ខិណា ថ្ងូររងានិង​ត្រជាក់ខ្លាំងហើយថាហាក់ដូចជាមិនមេត្តាដល់អ្នកSingle សោះ។លក្ខិណា ថាត្រជាក់អីចឹង​បើ​គេ​មានគូមិនអីទេ ប៉ុន្ដែនាងឆ្ងល់ថា​ហេតុអីមិត្តភក្ដិ​នាង​ប្រាប់ថាកុំជឿរ បើមានប្ដី កាន់តែ​រងា​ជាង​​នៅម្នាក់ឯងទៅវិញ?នាងថាសូមចម្លើយពីFan របស់​នាងពិតចំពោះសំណួរ១​នេះ ខណៈ​ដែល​ពេលនោះមាន​ខ្លះខ​មិន​ប្រាប់អ្នកនាងលក្ខិណា ថា​”ម៉ោ ពីមានគូពេលគេងប្ដី​អត់ឲ្យពាក់​ខោអាវ ទើបកាន់តែរងា ជាងនៅម្នាក់ឯង​…”។

តាមពិតគេ​ជឿរថា​អ្នក​នាងលក្ខិណា ហាក់ដឹងចម្លើយ​មួយ​នេះតាំងពីមុនFan ឆ្លើយម្លេះ តែនាងចង់​ដឹងថា​Fan នាង​ហ៊ាននិយាយការពិតឬប្រាប់​ត្រង់អត់​នៅពេលនាងចង់ដឹងចម្លើយពិសេស​មួយ​នេះ​។ដោយឡែកមិត្តភក្ដិរួម​អាជីព​ខ្លះបាននិយាយលេងបន្លំមែន ថាអ្នកនាងលក្ខិណា វ័យ៤០ជាង​ទៅហើយ និងធ្លាប់មានស្វាមីដែរ រឿងអីមិនដឹង​គ្រាន់​​​តែ​សំណួររាក់កំផែលថាម៉េចបានមានប្ដី​ទៅកាន់តែរងានោះ ព្រោះនណាៗក៍ដឹងថា​ប្ដីឯណា​ចូល​​​ចិត្តឲ្យ​ប្រ​ពន្ធ​គេងជាមួយដោយមាន​ខោ​អាវច្រើនជាន់…។

 គូរបញ្ជាក់ថារយៈពេលជាង៣ឆ្នាំនៃការទៅចេញទៅរកលុយនៅលើទឹកដីកាណាដានេះអ្នកនាងឡាយ លក្ខិណា ហាក់កាក់កបជាងនៅក្នុងស្រុកព្រោះនាងចេញ​ច្រៀងសម្ដែងជាបន្ដ​បន្ទាប់​ដូចជាថ្មីៗកាលពីថ្ងៃទី១១ ខែកុម្ភៈ នាង​ទើបបានចេញច្រៀងជាមួយសិល្បករ​ខ្មែរ​នៅទី​នោះមួយចំនួនផងដែរ ខណៈនៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់​(Valentine’s Day)១៤ កុម្ភៈ អ្នក​នាងក៍ច្រៀងសម្ដែងទ្រង់ទ្រាយធំមួយទៀត ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ​នៅ​លើផ្ទាំង​បដា​(banner)ដែលផ្សព្វផ្សាយពីការប្រគុំតន្រ្ដីនោះរូបអ្នកនាងលក្ខិណា ត្រូវបានគេ​ដាក់​តាំង​ធំជាង​គេ​ក្នុងចំណោមតារាចូលរួមផ្សេៗទៀត ដែលមានន័យថានាងនៅតែត្រូវបានគេ​ចាត់ទុក​ជាតួធំ និងសំខាន់ដដែល។

យ៉ាងណាអ្នកនាងលក្ខិណ ធ្លាប់ប្រាប់អ្នកយកព័តមាន​យើង​ថា​នាង​ត្រូវបានម្ចាស់ផលិតកម្មឬSponsor មួយនៅទី​នោះ​ទុកចិត្តឲ្យនាងឲ្យមានសិទ្ធិ​ជ្រើស​​រើសតារា​ពីខ្មែរទៅច្រៀងនៅកាណាដា ដោយយកតួមួយណាទៅ​ក៍បានដែរ​។ការ​បង្ហើប​របស់អ្នកនាង​លក្ខិណា ជាមួយថៅកែស្រីផ្ដល់សិទ្ធិសំខាន់នោះទើបធ្វើឲ្យមាន​ការលេចឭ​ថា​នាងនិង​ម្ចាស់​​​ឧប​ត្ថម្ភរូបនោះមានទំនាក់ទំនងស្នេហាភេទដូចគ្នាទៀតផង ។ប៉ុន្ដែអ្នកនាង​លក្ខិ​ណា បានប្រ​កែក។ដោយ​ឡែក​​ការវាចាថាបេះដូងនាង​កាន់តែរងាព្រោះនៅកាណា​ដាត្រ​ជាក់ខ្លាំងនោះ គេ​សង្ស័យថានោះគ្រាន់​តែជាការ​Drama  របស់អ្នកនាងលកិ្ខណា ប៉ុណ្ណោះ ព្រោះទៅជិត៤ឆ្នាំ​រឿងអីដែលអ្នកមេម៉ាយទ្រលុក​ទ្រលន់រូបនេះរក​គូ​ស្នេ​ហ៍​ថ្មីមិនបាន?អ្វីដែលគូរឲ្យកត់សម្គាល់តាមគម្រោងអ្នកនាងលក្ខិណា ត្រូវមកស្រុកវិញតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ម្លេះ ព្រោះការច្រៀង​សម្ដែងមានរយៈពេលតែ៣ខែគត់ តែក្រោយមានដំណឹងថានាងបានជួប​ស្នេហ៍ថៅកែកាណា​ដានោះនាងក៍ពន្យាពេលមកស្រុករហូតដល់បច្ចុប្បន្ន។ដោយឡែកសម្រាប់ផលិតកម្ម Sandapl Production នៅ​កា​ណា​ដាដែលនាងអះអាងថាត្រូវបានគេជ្រើសរើស​ឲ្យ​ចូល​ជាសមាជិក​នៅទី​នោះដែរ ពេលនេះហាក់គ្មាន​សកម្ម​ភាពឬនាងចេញបទថ្មីៗឡើយ។

 ក្រៅពីអ្នកនាងឡាយ លកិ្ខណា តារាដែលជ្រើសគូស្នេហ៍ជាបុរសអាណិកជនខ្មែរ​កា​ណា​ដាមាន​ដូច​ជាអ្នកនាង​សៀម ស្រី​ណុច,មាស សុខសោភា ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើម៕

RELATED ARTICLES