Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪម៉ែលែងគ្នា កូនបែកប្អូន សង្សារបែកចិត្ត ចងកស្លាប់

ឪម៉ែលែងគ្នា កូនបែកប្អូន សង្សារបែកចិត្ត ចងកស្លាប់

សៀមរាប ៖ យុវជនម្នាក់ មានវិបត្តិផ្លូវចិត្តរឿងស្នេហានិងគ្រួសារ (សង្សារបែកចិត្ត ឪពុកម្តាយលែងលះគ្នា បែក ប្អូន) ចេះតែបង្ហោះសារប្លែកៗលើបណ្តាញសង្គម លុះចុងក្រោយ ខណៈដែលបុរសជាឪពុកមិននៅផ្ទះ ស្រាប់តែ សម្រេចចងកបញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់របស់យុវជនខាងលើ ស្ថិតក្នុងក្រុមទី៣ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យុវជនដែលបញ្ចប់ជីវិតខ្លួនឯង ដោយចងកធ្វើអត្តឃាតនេះ មានឈ្មោះខៀវ ទេព្វិរូ ភេទប្រុស អាយុ១៧ឆ្នាំ មុខ របរសិស្ស មានលំនៅក្នុងក្រុមទី៣ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការបំភ្លឺពីបុរសឈ្មោះខៀវ ច័ន្ទ អាយុ៤៨ឆ្នាំ មុខរបរជាមន្ត្រីរាជការ និងត្រូវជាឪពុកបង្កើតរបស់យុវជនរង គ្រោះ បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធ បានរួមរស់ជាមួយគ្នាអស់រយៈពេលជិត ២០ឆ្នាំមកហើយដោយ បង្កើតបានកូនប្រុស ចំនួន២នាក់ ជាចំណងនិស្ស័យ។  រហូតមកដល់អំឡុងឆ្នាំ២០១៥ ក្រោយពីរួមរស់ មិនចុះ សម្រុងនឹងគ្នា ទើបរូបគាត់ក៏បានលែងលះគ្នាជាមួយប្រពន្ធ ដោយបានបែកចែកកូនគ្នាម្នាក់មួយ យកមកគ្រប់ គ្រងថែរក្សារៀងៗខ្លួន ដោយគាត់ទទួលបានកូនបង ឈ្មោះខៀវ ទេព្វិរូ (ជនរងគ្រោះ)។

បុរសជាឪពុក បន្តថា កន្លងមក កូនរបស់គាត់ពុំដែលមានបញ្ហាអ្វីឡើយ និងរៀនសូត្រពូកែខ្លាំងណាស់លុះដល់ ក្នុងឆ្នាំ២០២២ អំឡុងខែកញ្ញា និងខែតុលា ខណៈដែលកូនប្រុសគាត់កំពុងរៀនថ្នាក់ទី១០ គាត់តែងសង្កេតឃើញ កូនប្រុសបង្ហោះសារប្លែកៗនៅក្នុងបណ្តាញសង្គម ដែលមើលទៅហាក់ដូចជាមនុស្សកំពុងបែកបាក់ស្នេហា ហើយពេលនោះគាត់ក៏តែងតែនិយាយលួងលោមកូនឱ្យខិតខំរៀន និងកុំសូវគិតរឿងស្នេហាពេកអី។

បុរសជាឪពុក បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ គាត់ប្រាប់ទៅកូនថាយើងត្រូវទៅបុ ណ្យនៅស្រុកកំណើត តែកូនថាមិនទៅទេ ខ្លាចចំថ្ងៃប្រឡង។ បន្ទាប់មក នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃដដែល រូបគាត់ជាឪពុកបានរៀបចំទៅបុណ្យនៅឯស្រុកកំណើត និងបានប្រាប់កូនព្រមទាំងបានទុកលុយ ចំនួន ១០ម៉ឺនរៀល សម្រាប់ឱ្យគេចាយវាយរយៈពេល ២ថ្ងៃទៀតផង ព្រោះគាត់ត្រូវទៅបុណ្យនៅស្រុកកំណើត ចំនួន២ថ្ងៃ។

ក្រោយមក កូនប្រុសរបស់គាត់ បានចេញពីគ្រុបក្រុមគ្រួសារ (Leave Group) ព្រមទាំងបង្ហោះសារថា “បើគ្មាន សមត្ថភាពជាប់បាក់ឌុប ឆ្នាំ២០២៤ ខ្ញុំនឹងសម្លាប់ខ្លួន”។ លុះដល់វេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ រូបគាត់បានត្រឡប់ពីស្រុកកំណើត មកដល់ផ្ទះវិញ ក៏បានឃើញកូនប្រុសរបស់គាត់ចងកភ្ជាប់នឹងគ្រែ ដោយ លុតជង្គង់ បែរមុខទៅទិសខាងលិច ស្លាប់បាត់ទៅហើយ ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់ សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យុវជនខាងលើ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។ មូលហេតុ ដោយសារមានវិបត្តិផ្លូវចិត្ត។

សពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រ ពៃណី៕

RELATED ARTICLES