Monday, March 17, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖តារាស្រីស្អាតលែងហ៊ានស្និតប្ដី៣ឆ្នាំ

ឱក សុគន្ធកញ្ញា ៖តារាស្រីស្អាតលែងហ៊ានស្និតប្ដី៣ឆ្នាំ

ភ្នំពេញ៖តារាចម្រៀង ,តារាសម្ដែងនិងMCខ្លះ ដែលធ្លាប់ស្និតស្នេហ៍ស្វាមីឱក សុគន្ធកញ្ញា គឺ​លោកអ៊ឹង សុខលី  មុនឆ្នាំ២០១៩ នោះមកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំ​ទៅហើយ​ដែលពួកគេបានដកខ្លួន​ថយចេញអស់​ព្រមគ្នាតែម្ដងលែងហ៊ានឲ្យដៃប្អូនថៅកែហង្សមាសរូបនេះតទៅទៀត​ ដែលសកម្មភាពបែបនេះច្បាស់ណាស់ថា​ស្រីស្អាតទាំងនោះមិនចង់ប្រ​ឈម​ជា​មួយ​សុគន្ធ​កញ្ញា ដែលក្លាយទៅជាភរិយាស្របច្បាប់របស់លោកសុខលី បើទោះជានាងមិន​ដែល​​​បង្ហាញ​​សកម្មភាពប្រចណ្ឌ ឬហួងហែងប្ដីជាសាធារណៈម្ដងណាក៍ដោយ។ប៉ុន្ដែ​ពួកគេខ្លះ​ដែល​ជាមិត្ត​ភក្ដិ​របស់សុគន្ធកញ្ញា នោះបានដឹងច្បាស់ថាទោះជាកាលស្វាមីសុគន្ធកញ្ញា នៅ​លីវលោកធ្លាប់​ពាក់​ព័ន្ធស្នេហ៍ជាមួយតារាខ្លះមែន តែក្នុងចំណោមនោះមានតែសុគន្ធកញ្ញា ម្នាក់​ប៉ុណ្ណោះ ដែលលោកសុខលី ជ្រើស​ជាភរិយា ហេតុនេះនារីផ្សេងៗទៀតទោះខ្លះ​ធ្លាប់ជា​សង្សារ​លោកក៍ដោយ ប៉ុន្ដែមិនអាចប្រជែងឬស្ថិតក្នុងកែវ​ភ្នែក​លោកសុខលី ជាដាច់ខាត។

ទាំង​ក្នុងនិង​ក្រៅសិល្បៈបានសរសើរសុគន្ធកញ្ញា ថានាងមានចំណុចល្អច្រើនទើបអាចចង​ចិត្ត​ស្វាមី​បានពីបុរស​ដែលធ្លាប់ល្បីមានសង្សារល្បីៗ តែក្រោយរៀបការហើយប្អូនថៅកែហង្ស​មាសរូប​នេះមិនដែលពាក់ព័ន្ធឬលេច​ឭ​ទាក់ទងជាមួយស្រីណាផ្សេងក្រៅពីប្រពន្ធលោកឡើយ។ប៉ុន្ដែផ្ទុយទៅវិញសុគន្ធកញ្ញា តែងតែទទួលបាន​ភាពកក់​ក្ដៅពីស្វាមីជាពិសេស​នៅថ្ងៃខួបកំ​ណើ​ត​របស់​នាង និងថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day)ជាដើម ដែ​ល​​លោកសុខលី បង្ហា​ញពីការស្រលាញ់និងយកចិត្តទុក្ខដាក់ដល់នាង​ជាមួយការរំលេចសារដូចជាលោក​ហៅ​ភរិ​យា​ថាជា”ឧត្តមភរិយា” និងមាតាដៃ១០០ ជាដើម ដែលធ្វើឲ្យស្រីស្អាតខ្លះដែលធ្លាប់ម៉ៃ​ថា​ចំណង​ស្នេ​ហាសុគន្ធ​កញ្ញា និងលោកសុខលី មិនអាចរក្សារបានភាពយូអង្វែង​ដោយ​សម្អា​ង​ថាប្អូន​ថៅ​កែហង្សមាសមានស្រី​ដេញ​តោ​ង​​ស្នេហ៍ច្រើននោះគិតត្រឹមឆ្នាំ២០២៣ នេះពួក​គេ​សន្និ​ដ្ឋាន​មិនទាន់​ត្រូវនោះទេ ព្រោះតាំងពីមានកូនប្រុស​១អា​យុ​ជាង៣ឆ្នាំមកស្នេហាសុគន្ធកញ្ញា-សុខ​លី កាន់តែរឹងមាំ។សម្រាប់តារាដែលរួមទ្រនុំនៅហង្សមាស និងជិតដិត​សុ​គន្ធ​កញ្ញា ពួកគេបាន​ជម្រុ​ញ​នាងឲ្យយកកូនថែម ព្រោះថាពេលនេះមានកូនត្រឹម១ ប្ដីថ្នមទ្វេដង បើប្រៀប​ធៀប​ស្នេ​ហាគ្រាដំបូង ចុះបើមានកូន២ តើស្វាមីនាងនឹងលេបនាងចូលទៅក្នុងពោះ​ឬយ៉ាង​ណា​?

 គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា មិនសូវលេចធ្លោក្នុងអាជីពចម្រៀងឡើយ​ក្រោយមាន​ប្ដី​និងកូន១នេះ ប៉ុន្ដែនាងរស់​នៅដោយសុភមង្គលជាមួយស្វាមីនិងកូន ហើយនាងធ្លាប់និយាយ​ថា​បើដឹងមានកូនសប្បាយបែប​នេះម្លេះ​នាង​យក​​ប្ដីតាំងពីយូ​ហើយ។យ៉ាងណាតារាវ័យ​៤៧​ឆ្នាំ​រូបនេះនៅតែរកប្រាក់ចំណូលពីអាជីពសិល្បៈបានរាប់​សែន​ដុល្លារ​​ក្នុងឆ្នាំៗដដែលតាមរយៈការត្រូវប៉ាន់ស្ពតពាណិជ្ជកម្មធំៗ ហើយស្វាមីនាងនៅពីក្រោយការក្តាប់​តំ​ណែង​ជាCoach និង​Judge របស់នាង​ក្នុង​​កម្មវិធីប្រលងចម្រៀងធំៗនៅហង្សមាសជានិច្ច​ដែលសកម្មភាព​ទាំងនោះ​ហើ​យ​ទើប​អ្នក​ជំ​នាញសិល្បៈបានលើកឡើងថាតារាកូន១រូបនេះនឹងមិនធ្លាក់ចុះនោះទេ ព្រោះ​កាល្បីឬចុះខ្សោយ​របស់​នាងនៅលើហង្សមាសជាអ្នកកំណត់។

 ក្រៅពីឱក សុគន្ធកញ្ញា តារាដែលអាជីពចម្រៀងលែងសូវលេចធ្លោខ្លាំងតែនៅត្រូវប៉ាន់​ស្ពត​​មានដូចជាពេជ្រ សោ​ភា ,មាស សុខសោភា និងសុគន្ធ និសា ជាដើម។ប៉ុន្ដែតារាស្រីដែល​គេចាត់ទុកថាជោគជ័យទាំង​ស្នេហានិង​អាជីព​សិល្បៈព្រមគ្នានៅឆ្នាំ២០១៩-២០២២នោះគឺមាន​តែប្អូនថ្លៃលោកថៅកែហង្សមាសម្នាក់ប៉ុណ្ណោះ៕

RELATED ARTICLES