Thursday, March 20, 2025
Homeតារាខ្មែរពេជ្រ សោភា ៖ថៅកែរក្សារតំណែងឲ្យមានសុវត្ថិភាព

ពេជ្រ សោភា ៖ថៅកែរក្សារតំណែងឲ្យមានសុវត្ថិភាព

ភ្នំពេញ៖មុននេះពេជ្រ សោភា មិនហ៊ាននិយាយទេថាតើនាងនៅតែជាCoach របស់កម្មវិធីប្រ​លង​ចម្រៀងThe Voice Cambodia នារដូវកាលទី៣ ទៀតឬយ៉ាងណា ព្រោះមិនទាន់មាន​ការ​ជូនដំណឹងពីថ្នាក់ដឹកនាំហង្សមាស ខណៈដែលរយៈពេលចុងក្រោយនេះថៅកែផលិតកម្ម​នេះ​បានផ្លាស់ប្ដូរCoach និងJudge រួមទាំងMC របស់​កម្ម​វិធីប្រលងចម្រៀងរបស់លោកជា​បន្ដ​បន្ទា​ប់​​​ដែលធ្វើឲ្យគ្រូបង្វឹក និងគណៈកម្មារមួយចំនួនប្រឈមបាត់បង់កៅអី​របស់ខ្លួន​។ប៉ុន្ដែ​កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ ពេជ្រ សោភា បានបង្ហាញស្នាមញញឹមឡើងវិញ ព្រោះនៅទីបំផុតតំណែង​របស់​នាងត្រូវបានថៅកែធានាសុវត្ថិភាព១០០% តែម្ដងនារដូវកាលថ្មីនេះ ខណៈដែលCoach ៣​រូប​ផ្សេងទៀត​រួម​មានលោកណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណារាជ និងឱក សុគន្ធកញ្ញា ក៍មិនមានការ​ដក​ចេញម្នាក់ណាមួយ​ដាក់ជំនួស​ដោយអ្នកថ្មីដែរ។

សម្រាប់សោភា នៅរដូវកាលនេះនាង​មាន​​ការតុបតែងខ្លួនប្លែកជាងឆ្នាំមុនៗ ប៉ុន្ដែក្ដីសុបិន របស់តារាវ័យ​៤០ឆ្នាំ​រូប​នេះថាតើអាចនឹង​នាំ​កូន​ក្រុមរបស់ខ្លួនលើកពានបានដូចបំណងឬអត់នោះនៅតែមិនទាន់អាចមើលដឹង ស្រប​ពេល​​ដែល​​កម្មវិធីខាងលើតំណើរការបាន២រដូវកាលកន្លងមកគឺមានតែលោកឆន សុវណ្ណារាជ នាំ​កូនក្រុម​របស់​ខ្លួន​លោក​​ប៊ុត សីហា លើកពានរដូវកាលទី១ និងឱក សុគន្ធកញ្ញា ជួយ​លោក​ថែល ថៃ ឈ្នះពាន​នា​រដូវកាលទី២ តែសោភា និងលោកបាយ៉ារិទ្ធ មិនទាន់អាចនាំកូន​ក្រុម​លើក​​ពាន​ដូចគ្នា។ក្រៅពីចេញមុខរ៉ាប់រងកៅអីជាCoach របស់ខ្លួនThe Voice Cambodia រដូវកាល​ទី៣ នោះ សោភា ក៍មានតំណែងធំ១ទៀតនោះគឺជាគណៈកម្មាការBeat The Best រដូវកាល​ទី១ ផងដែរ ដែលមានន័យថាថៅកែលែងមើលរំលងនាងទៀតហើយ បើទោះជា​ការ​ក្ដាប់​បាន​កៅអី២ព្រមគ្នារបស់នាងមិនអាចប្រៀបធៀបជាមួយឱក សុគន្ធកញ្ញា ដែលចេញ​មុខ​ធ្វើ​ជា​Coach និងJudge ស្ទើតែគ្រប់កម្មវិធីប្រលងចម្រៀងធំៗរបស់ហង្សមាសក្ដី។

  អ្នកជំនាញសិល្បៈបានលើកឡើងថាពេជ្រ ​សោភា ដែលបង្ហាញភក្ដីភាពចំពោះហង្ស​មាស​​​តាម​រយៈការមិនចាក​ចេញពីផលិតកម្មធំនេះកាលពីចុងឆ្នាំ២០២០ ក្រោយមានព័ត​មាន​ថាGalaxy ចង់ទិញនាងដើម្បីឲ្យ​ទៅចាប់ដៃជា​មួយ​លោកព្រាប សុវត្តិ តែសោភា ស៊ូ​ក្រាញ​នៅ​ហង្សមាស ព្រោះ”ឆ្នាំងចាស់បាយឆ្ងាញ់”នោះ គេជឿរថាថៅកែ​ផលិត​កម្មនេះនឹងមិនដក​នាង​ចេញ​ពីបណ្ដារកម្មវិធីណាដែលនាងកំពុងអង្គុយឡើយ ផ្ទុយទៅវិញមានតែ​បន្ថែម​តួនាទី​ស្រ​ដៀង​នេះ​​បន្ថែមទៀតជាមិនខានដើម្បីកុំឲ្យនាងរើរបង្វេចចេញទៅតាមលោកឧកញ៉ាព្រាប សុ​វត្ថិ ។ការលើកតម្លៃសោភា ពីសំណាក់ថៅកែក៍មិនខុសដែរព្រោះនាងច្រៀង​នៅហង្សមាស​រយៈ​ពេល២៣ឆ្នាំ(២០០៥​-២០២៣)ទៅហើយ ដែលអាចនិយាយបានថានាងមានបទពិសោធន៍​និង​ជំនាញច្រៀងគ្រប់គ្រាន់ដើម្បី​ផ្ដល់ឲ្យ​យុវវ័យស្រលាញ់សិល្បៈនាជំនាន់ក្រោយបន្ដវេន។តែរឿងថានាងមានទិចនិកក្នុងការយក​បានកូនក្រុមល្អៗ​មក​បង្វឹកឲ្យពួកគេសង្ឃឹមឈ្នះពាននារដូវកាលទី៣ នេះបានឬអត់នោះគឺមានតែទស្សនិកជនទេអាចវាយ​តម្លៃសម្ថ​ភាពជាគ្រូបង្វឹក​រូប​នេះ​​បាន។

 សូមបញ្ជាក់ថាពេជ្រ សោភា អាយុ៤០ឆ្នាំ បានទុកជីវីតរស់នៅជាស្រី្ដមេម៉ាយ​រយៈពេល​ជិត៦ឆ្នាំ ក្រោយនាង​ចែក​ផ្លូវអតីតស្វាមីអាណិកជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយ​ទើប​តែនៅថ្ងៃទី១១ខែ១១ ឆ្នាំ២០២២ សោភា បាន​បង្ហាញពិធីភ្ជាប់ពាក្យជាមួយលោកឆឹម សក្ក​ដា ជាចំហ ដើម្បីបន្សាបពាក្យចរចាមអារ៉ាមថារូបនាង​និងលោក​សក្កដា សាងស្នេហា​”ក្លែង​ក្លាយ​” ។សោភា ប្រាប់ថានាងនឹងដឹកដៃប្រុសកំពូលស្នេហ៍រូបនេះចូល​រោងការ​នៅឆ្នាំ​២០​២៣ នេះហើយ ប៉ុន្ដែថ្ងៃខែណា នាងក្រាបផ្ទឹមនោះអ្នកមេម៉ាយរូបនេះថានាងមិន​ចង់ប្រាប់​ឲ្យគេដឹង​មុន។

គេកត់សម្គាល់ថាតាំងពីសោភា ចាប់ដៃប្រុសក្មេងលោកសក្កដា ជាង៣ខែមកនេះ នាង​ហាក់​មានយីអ៊ុនល្អជាង​មុន  ព្រោះបានធ្វើBA ក្រុមហ៊ុនធំៗជាបន្ដបន្ទាប់ ខណៈតារា​ចម្រៀង​ថោនរូបនោះបានសម្រប​ខ្លួននិងផ្គាប់​ចិត្តនាង​គ្រប់បែបយ៉ាងទាំងអស់ចំពោះអនាគតភរិយាលោកដូចជាពេលខ្លះសោភា វិលពីការច្រៀងសម្ដែងកណ្ដាល​អា​ទ្រាធ​​លោកចំហុយសំបុក​ត្រ​ចៀកកាំឲ្យនាងញាំប៉ូវកំលាំងមិនចាំបាច់ដល់ថ្ងៃរះទៀតផង។សកម្មភាពបែបនេះធ្វើ​ឲ្យសោភា សែនពេញចិត្តសក្កដា ស្ដូកតែម្ដង ប៉ុន្ដែគេរងចាំមើលថាពួកគេពិតជារៀបការជាមួយគ្នាមែន ឬមួយក៍​នាង​ចង់លេងល្ខោនស្នេហ៍ដើម្បីសណ្ដោងលោកសក្កដា ឲ្យល្បី?

RELATED ARTICLES