ភ្នំពេញ៖តារាចម្រៀងទេព បូព្រឹក្ស បានសម្រាលកូនប្រុសនារាត្រីថ្ងៃទី១៦ កុម្ភៈ ដោយនាងនិងស្វាមីលោកងួន ចាន់ដេវីត បានដាក់ឈ្មោះថាទេព បញ្ចាវរាប ហៅAlbert ។ជាមួយគ្នានេះដែរក្រោយសម្រាលកូនបានមួយថ្ងៃបូព្រឹក្ស ហៅស្រីនិច្ច ក៍បានបញ្ចេញMV ថ្មីរបស់នាងដែលបានថតតាំងពីកូននៅក្នុងផ្ទៃដែរគឺបទ”Goddess” ដើម្បីឆ្លើយតបទៅFan របស់នាងចង់ឃើញនាងលេងស្ទីលពោះធំ។

លោកងួន ចាន់ដេវីត ស្វាមីបូព្រឹក្ស បានបង្ហាញអារម្មណ៍រីករាយដែលលោកបានក្លាយទៅជាឪពុករបស់គេ ហើយលោកបានហៅកូនមួយបែបទៀតថាជាDinosaur ទៅតាមរូបភាពដែលលោកបានយកឡូហ្គោរូបដាយណូស័របទ”អាអូនអត់ដេក”។យ៉ាងណាបូព្រឹក្ស ដែលបង្ហាញអាការៈនាងមានសុខភាពល្អក្រោយសម្រាលកូនបានដូចបំណងនេះ នៅមិនទាន់មានការបញ្ជាក់ពីនាងទេថាតើសម្រាលដោយធម្មជាតិ ឬវះកាត់នោះ ព្រោះមុនសម្រាលនាងហាក់រារែកចិត្តចំពោះរឿងនេះ។

តាមរយៈការក្លាយទៅជាម្ដាយគេរបស់នាងទេព បូព្រឹក្ស នាពេលនេះច្បាស់ណាស់ថាទោះជានាងទទួលការរិះគន់ពីអ្នកខ្លះថាមានកូនមុនរៀបការក្ដី ប៉ុន្ដែគេជឿរថាក្រោយមានកូន១នេះ ចំណងស្នេហានាងជាមួយលោកដេវីត នឹងកាន់តែរឹងមាំជាងនេះថែមទៀតជាមិនខាន ព្រោះពួកគេមានភាពច្បាស់លាស់ជាមួយគ្នាទើបសម្រេចចិត្តយកកូន។ដោយឡែកសម្រាប់អ្នកដែលធ្លាប់សង្ស័យថាបូព្រឹក្ស-ដេវីត សាងស្នេហាក្លែងក្លាយ ព្រោះតែពួកគេមានមនុស្សពិសេសផ្សេងរៀងៗខ្លួននោះក៍ចាប់ផ្ដើមជឿរជាក់លើគូស្នេហ៍តារា១គូនេះផងដែរ។

គូរបញ្ជាក់ថាមុនសម្រាលកូននាងទេព បូព្រឹក្ស បានធ្វើពិធីជប់លៀងធំកាលពីថ្ងៃទី២៧ ខែមករា ដោយហៅមិត្តភក្ដិអ្នកសិល្បៈដែលស្និតស្នាលនាង និងFan មួយចំនួនដើម្បីឲ្យចូលរួមទាយភេទកូនរបស់នាងមុនសម្រាល៣សប្ដាហ៍ ហើយជាលទ្ធផលគឺអ្នកថាកូននាងប្រុសនោះគឺត្រឹមត្រូវហើយនាងបានចំណាយជញ្ជៀនមាសដល់ទៅអស់៣វង្ស ទៅលើអ្នកឈ្នះទៀតផង ដែលនេះជាពិធីចម្លែកជាងគេរបស់តារាខ្មែរ។បូព្រឹក្ស ធ្លាប់ប្រាប់ថាក្រោយសម្រាលនាងមិនអាចកំណត់ថានឹងឡើងឆាកមកវិញនាពេលណាឡើយ ព្រោះស៊ីសងនៅលើស្ថានភាពសុខភាពរបស់នាងជាក់ស្ដែង។អតីតតារាហង្សមាសរូបនេះអះអាងថានាងទទួលបានសុភមង្គលពេញលេញតាំងពីពពោះកូនភ្លាមមកម្លេះ ព្រោះដេវីត ថ្នាក់ថ្នមនិងយកចិត្តនាងលើសដើម។ដោយឡែករូបនាងតាំងពីពោះធំមិនអាចចេញច្រៀងសម្ដែងបានទេ អីចឹងគឺមានតែនៅផ្ទះអង្គុយចាក់អាវឲ្យប្ដីទុកពាក់ពេលឡើងច្រៀងប៉ុណ្ណោះ។

ទាក់ទងរឿងរៀបការវិញទេព បូព្រឹក្ស ធ្លាប់ប្រាប់ថានាងមិនអាចកំណត់នឹងធ្វើនៅពេលណាបានឡើយ ព្រោះនាងថារឿងខ្លះមិនអាចនិយាយបាន ហើយនាងអាចផ្ដល់ចម្លើយដល់អ្នកសារព័តមានបានត្រឹមតែរឿងមួយចំនួនប៉ុណ្ណោះ។ការថ្លែងរបស់ស្រីនិច្ច បែបនេះក្រោយនាងធ្លាប់បានដឹកដៃដេវីត ទៅថតPre-Wedding នៅកោះម៉ាល់ឌីវ តាំងពីឆ្នាំ២០១៩ ប៉ុន្ដែរយៈពេលជាង៣ឆ្នាំមកនេះគ្មានដំណឹងរៀបការហើយស្រាប់តែនៅថ្ងៃខួបកំណើស្នេហ៍គម្រប់៦ឆ្នាំនេះ បូព្រឹក្ស បានឲ្យកាដូទៅដេវីត មិនអាចកាត់ថ្លៃបាននោះគឺការផ្ដល់កំណើតកូនប្រុសAlbert ដែលFan ថាមុខកាត់ទៅដេវីត ច្រើនជាងម្ដាយរបស់គេ។ដោយឡែកទស្សនិកជនមួយចំនួនបានសរសើរស្រីនិច្ច ថានាងមានចិត្តធ្ងន់ ព្រោះមុនសម្រាលកូនមានអ្នកលេងបណ្ដាញសង្គមខ្លះរិះគន់ថានាងផើមមុនរៀបការ និងពាក្យពេជន៍វ៉ៃប្រហារមកនាងមួយចំនួនទៀត តែភរិយាលោកដេវីត មិនបានឈ្លោះឬប្រតិកម្មដោយកំហឹងទេ៕
