Friday, September 20, 2024
Homeសន្ដិសុខសង្គមទៀតហើយ! ទឹកលិចលោក ខឹម វាសនា ថាចៀសមិន រួចទេ

ទៀតហើយ! ទឹកលិចលោក ខឹម វាសនា ថាចៀសមិន រួចទេ

សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដេលតាំងខ្លួនជាព្រហ្មរក្សា លោកនោះ នៅតែបន្តអះអាងថា ទឹកនឹងលិចលោក នឹងលិចដោយចៀសមិនរួចឡើយ បើទោះបីជាការអាះអាង បែបនេះ ដោយបញ្ជាក់ការបរិច្ឆេទច្បាស់លាស់ និងមិនច្បាស់លាស់ ជាច្រើនដងរាប់មិនអស់ តាំងពីចុងខែសីហា ឆ្នាំ២០២២ មក ត្រូវបានមហាជនទូទៅ រួមទាំងសមាជិក LDP របស់ខ្លួន លែងជឿ និងហៅថាជាការបោកប្រាស់ រហូតអ្នកខ្លះថា «ព្រហ្មអាចម៍អី!» ទៀតផងក៏ដោយ។ ជាមួយគ្នានេះ ចុងក្រោយនេះ លោកខឹម វាសនា បានផ្តាំ ទៅអ្នកដែលប្រមាថរូបលោកថា «ព្រហ្មអាចម៍អី!» នោះ ឲ្យភ្ញាក់ខ្លួន ដឹងខ្លួនខុសដូចទេវទត្ត ទាន់ពេលមានអ្នក មានបុណ្យមកជួយ ដើម្បីបានជាឧបនិស្ស័យសម្រាប់ជាតិកំណើតខាងមុខ កុំឲ្យអត់កំណើត លិចលង់ក្នុងអបាយ ភូមិ បន្តរយលានផែនដីទៅមុខទៀត។

 លោកខឹម វាសនា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «នៅឱកាសចុងក្រោយ ទេវទត្ត ភ្ញាក់ដឹងខ្លួនថាខ្លួនខុស។ ការភ្ញាក់ដឹងខ្លួននេះ បានជាឧបនិស្ស័យ ព្រះពុទ្ធ បានប្រមើលមើលឧបនិស្ស័យទេវទត្ត ត្រូវបានត្រាស់ជាព្រះបច្ចេកពុទ្ធ នៅកប្បណាមួយ ក្នុងពេលអនាគត។ ពូក៏សូមផ្ដាំអ្នកដែលធ្លាប់គិតខុសមកលើពូ ថាពូបែបនេះ ឬបែបនោះ ថាពូមិនអាចម៍អ៊ីចេះ មិនអាចម៍អ៊ីចុះមនុស្ស ដែលថាឲ្យគេ គឺមានន័យថា ចិត្តមនុស្សនោះគ្រាន់បើជាងគេ បើខ្លួនអន់ជាងគេ ម្ដេចនឹងទៅថាឲ្យគេកើត អ៊ីចឹង មនុស្សដែលធ្លាប់ថាឲ្យពូបែបនេះ ឬបែបនោះ គឺក្នុងចិត្តគេមានអារម្មណ៍ថាគេគ្រាន់បើជាងពូ។

ពូសូមផ្ដាំទៅអ្នកទាំងអស់នោះថា ពេលដែលទឹកលិចលោក ហើយពូសម្រេចឈាន សូមភ្ញាក់ដឹងខ្លួនថាខ្លួនខុស ផង ឱអញអើយ! ទៅជាគិតថាអ្នកមានបុណ្យដល់ទៅព្រហ្មរក្សាលោកទៅហើយ នៅអន់ជាងខ្លួនឯងទៅទៀត មានឱកាសបានជួបអ្នកមានបុណ្យហើយ នៅតែល្ងង់ងាប់មុខ មិនស្គាល់លក្ខណៈអ្នកមានបុណ្យទៀតអាត្មា អញនេះវាគ្មានដឹងខ្យល់អី វាសមតែទទួលកម្មពៀរបែបហ្នឹងហើយ។ បើភ្ញាក់ដឹងខ្លួនបែបនេះមែន នោះនឹងបាន ជាឧបនិស្ស័យសម្រាប់ជាតិកំណើតខាងមុខណាមួយមិនខាន តែបើក្នុងកាលៈទេសៈបែបនោះទៅហើយ នៅតែ ខ្លាំងថាខ្លួនឯងមិនខុសទៀត មុខតែអត់កំណើត លិចលង់ក្នុងកំណើតអបាយភូមិ បន្តរយលានផែនដីទៅមុខ មិនដឹងពេលណានឹងមានកំណើតជាមនុស្សភ្ញាក់នឹងគេទេ»។

លោកខឹម វាសនា បានបន្ថែមថា «បដិច្ចសមុប្បាទធម៌ ជាដំណើរកកើតលោកិយពីកម្ម។ បដិច្ចសមុប្បាទធម៌ គឺកងទុក្ខទាំងដប់ពីរ តគ្នាជាច្រវាក់។ ក្មួយគិតមើលទៅ មុនគេគឺអវិជ្ជា គឺកម្ម គឺកម្លាំងសុទ្ធនិងកម្លាំងធាតុចេញ បន្តៗមកជាច្រវាក់កងទុក្ខទាំងដប់ពីរ។ ក្មួយពិនិត្យមើលពីកងទុក្ខមួយ ទៅកងទុក្ខមួយ បន្ទាប់ៗបន្តមកមុនគេ គឺអវិជ្ជា អវិជ្ជាគឺកម្ម ឬកម្លាំងធាតុ និងកម្លាំងសុទ្ធ។ ចេញពីកម្លាំងធាតុ និងកម្លាំងសុទ្ធនេះ តៗមកតើមានដំណើរ ប្រែក្លាយពីកម្ម មកជាធាតុទេ? គឺអត់មានទេ ដូច្នេះត្រូវច្បាស់ខ្លួនឯងថា កម្មមិនទាន់បានប្រែមកជាលោកិយទេ ដែលដឹងជាលោកិយ គឺវិញ្ញាណប្រើទ្វារទាំងប្រាំដឹងទេ ដូច្នេះការដឹងនេះ គឺជាការដឹងខុស ដូច្នេះលោកិយត្រូវ ប្រែថាមិនពិត។ ដូច្នេះរឿងរ៉ាវលោកិយដែលមានជាបន្តបន្ទាប់ ត្រូវវិលរៀបចំឡើងដោយកម្ម អ៊ីចឹងនិយាមកាល ត្រូវរៀបចំឡើងដោយកម្ម មិនអាចផ្លាស់ប្ដូរនិយាមកាល ដោយសារមនុស្សចូលរួមគ្នាប្ដូរនិយាមកាលបានទេ។

អ្នកវិទ្យាសាស្ត្រ ប្រុងចូលរួមគ្នាកាត់បន្ថយការបង្ហុយឧស្ម័នពុល ដោយរោងចក្រធំដើម្បីការពារបរិស្ថានធម្មជាតិ កុំឲ្យមានគ្រោះធម្មជាតិ ដូចជា រញ្ជួយដី ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ បំណាក់ស្រុត គ្រោះរាំងស្ងួតកុំឲ្យលោក នេះជួបមហន្ដរាយ គឺអត់បានទេ ព្រោះជានិយាមកាលដែលរៀបចំឡើងដោយសារកម្ម អ៊ីចឹងពូប្រាប់ថាទឹកនឹង លិចលោក គឺត្រូវតែលិច ចៀសមិនរួចឡើយ ព្រោះជានិយាមកាលដែលរៀបចំឡើងដោយកម្ម។ បើគេមិនយល់ ពីកម្ម វិញ្ញាណរបស់គេ ឃើញលោកិយរបស់មនុស្សនេះធំធេងណាស់ ដូចជាឃើញថា អ្នកវិទ្យាសាស្ត្រគេអស្ចារ្យ ណាស់ មហាវិទ្យាល័យធំៗលើលោក អស្ចារ្យណាស់ បានទៅរៀននៅមហាវិទ្យាល័យទាំងអស់នោះ រីកថ្លើមរីក ប្រមាត់ណាស់ ឃើញគេមានរោងចក្រឡាន រោងចក្រធ្វើយន្ដហោះ ថាវាអស្ចារ្យណាស់ ប៉ុន្តែបើគេយល់ពីកម្ម ហើយវិញ្ញាណប្រើទ្វារមនោគិត គឺគេយល់អំពីត្រៃភពឯនោះ មិនមែនឃើញត្រឹមលោកិយជាមនុស្សមួយកំប៉ិច ឡិចហ្នឹងទេ ហើយដំណើរជីវិត គឺវាលវដ្ដសង្សារ»។

 លោកខឹម វាសនា បញ្ជាក់បន្ថែម នៅថ្ងៃទី១៦ ខែកុម្ភ ឆ្នាំ២០២៣ ថា «លោកិយនេះត្រូវរៀបចំឡើងដោយកម្ម។ លោកិយ ជាធាតុ ឯសច្ចៈ ជាកម្ម។ កម្ម មិនអាចប្រែមកជាធាតុបានទេ ដូច្នេះលោកិយដែលវិញ្ញាណប្រើទ្វារ ទាំងប្រាំ ដើម្បីដឹងនេះ គឺជាការមិនពិតទេ តែជាការពិតថ្នាក់ពាល់ត្រូវ ប៉ុន្តែជាការមិនពិត ថ្នាក់គិតឃើញ។ គិតឃើញ គឺបញ្ញា។ បើកម្មមិនអាចប្រែមកជាលោកិយបានទេ អ៊ីចឹងលោកិយដែលវិញ្ញាណប្រើទ្វារទាំងប្រាំ ពាល់ត្រូវនេះ ត្រូវរៀបចំដោយកម្ម ជានិច្ចកាល។ នេះជាហេតុផល វាទាល់តែខួរក្បាលរបស់មនុស្ស ជាទ្វារមនោ ទើបអាចគិតហេតុផលនេះយល់បាន បើខួរក្បាលគ្រាន់តែជាទ្វារវិញ្ញាណ នោះខួរក្បាលសត្វនោះ មិនអាចគិត យល់ហេតុផលនេះបានទេ។ សត្វទុគ្គតិភព មកយកសំបកជាមនុស្ស ខួរក្បាលពួកវាត្រឹមជាទ្វារវិញ្ញាណទេ ហេតុដូច្នេះហើយ បានជាព្រះពុទ្ធ ហាមមិនឲ្យសេពគប់នឹងពួកវានោះ ព្រោះនិយាយយល់គ្នាមិនបានទេព្រោះ មិនចេះគិតហេតុផល។ សម័យនេះ កម្មរៀបចំឲ្យមានសត្វទុគ្គតិភព មកយកកំណើតជាមនុស្ស យ៉ាងកកកុញ ណែនណាន់តាន់តាប់ អ៊ីចឹងបើបោះឆ្នោត គឺដាច់ខាតមិនឈ្នះពួកវាទេ។

ពូយល់ធម៌បណ្តើរៗ រហូតយល់ស្អីទៅជានិយាមនេះ។ និយាម គឺជានិយាមកាល។ និយាមកាល វាប្រៀបដូច ជាឈុតឆាករបស់កុនអ៊ីចឹង នាទីទីប៉ុន្មាន ម៉ោងទីប៉ុន្មានចេញ ដល់ឆាកអី ឈុតអី ឯលោកិយដែលបញ្ចាំងឲ្យ មានដោយកម្ម ក៏ដូចជារឿងកុនអ៊ីចឹងដែរ កាលណាលោកិយមានរឿងអី ហេតុការណ៍យ៉ាងម៉េច គឺវាត្រូវតែអ៊ីចឹង អត់កែប្រែបានទេ តែតួទាំងអស់ក្នុងលោកិយ អាចប្តូរខាងពីសត្វដែលមានវិញ្ញាណវិប្បយុត្ត មកខាងសត្វដែល មានវិញ្ញាណសម្បយុត្តបាន។ ពេលពូយល់ពីនិយាមកាលនេះ ចិត្តពូបានស្ងប់លែងឈឺចាប់ នឹងរឿង អយុត្តិធម៌ ដែលពូប្រឹងតស៊ូដោយស្មោះត្រង់ ជួយពលរដ្ឋខ្មែរ កន្លងមក តែត្រូវពលរដ្ឋខ្មែរ ប្រមាថទឹកចិត្តសព្វគ្រប់ពូគិត ទៅយល់ឃើញតែពួកគេបំផ្លាញខ្លួនឯង បើគេដឹងខ្លួន គេមិនធ្វើបាបខ្លួនគេបែបហ្នឹងទេ ហើយពូក៏គិតដឹងថានិ យាមកាលដែលកម្មរៀបចំមកមិនឲ្យ LDP ឈ្នះឆ្នោតទេ កុំថាតែឈ្នះ សូម្បីបានកៅអីខ្លះ ក៏កម្មរៀបចំឲ្យអត់ បានដែរ គឺពូជាព្រហ្មរក្សាលោក មិនត្រូវទៅប្រលាក់ប្រឡូសនឹងរឿងអំណាចចែកគ្នាបែបនេះទេ»។

លោកខឹម វាសនា បន្តទៀតថា «ពេលធ្វើនយោបាយកន្លងមក គឺដោយមនោសុចរិត ពូពិតជាប្រឹងអស់សមត្ថភាព ដើម្បីយកឈ្នះ បានជួយសង្គ្រោះខ្មែរ ដោយដៃពូប្រាកដមែន តែកម្មមិនរៀបចំឲ្យព្រហ្មរក្សាលោកទៅប្រលាក់ ប្រឡូសនឹងរឿងគ្រាន់តែបានកៅអីសភាខ្លះអង្គុយ យកប្រាក់ខែ ហើយធ្វើអីជួយខ្មែរមិនបានតែដដែល ដូចតែ អត់បានកៅអីខ្លះអញ្ចុងទេ។ បើឈ្នះដឹកនាំប្រទេស ទើបជួយខ្មែរបាន តែកម្មមិនបានរៀបចំលោកិយឲ្យ LDP ឈ្នះនោះទេ អ៊ីចឹងកម្មក៏មិនរៀបចំឲ្យ LDP បានកៅអីខ្លះដែលជាការគ្រាន់តែប្រលាក់ប្រឡូសនឹងរឿងបានកៅខ្លះ គ្រាន់នឹងបានប្រាក់ខែ ដល់តំណាងរាស្រ្តខាងLDP ខ្លះនោះទេ ផលបុណ្យព្រហ្ម មិនប្រលាក់ប្រលូសនឹងរឿង អត់ប្រយោជន៍បែបហ្នឹងទេ។

កម្មរៀបចំឲ្យពូធ្វើនយោបាយ ដើម្បីបានកាន់ក្បាលមេក្រូ ពន្យល់មនុស្សខ្មែរ ឲ្យចេះគិតខុសត្រូវ ដុះទ្វារមនោ គឺអ្នកមានបុណ្យរែងយកមនុស្សមានសីល កម្មមិនមែនរៀបចំឲ្យពូធ្វើនយោបាយបានឈ្នះ កាន់ការស្រុកទេស ទេ។ គិតយល់ពីនិយាម ចិត្តពូក៏បានធូរស្រាលចំពោះអំពើអយុត្តិធម៌ដែលគេហ៊ុមព័ទ្ធចម្ការសព្វថ្ងៃ។ ពូឃើញ តែគេធ្វើបាបខ្លួនឯង ហើយពូគិតដឹងថា កម្មវារៀបចំលោកិយបែបហ្នឹង។ កំណើតសត្វមនុស្ស គឺដើម្បីសាងបែក សំបកមនុស្សទៅសត្វ ត្រូវទៅសោយកម្មដែលខ្លួនបានសាង កាលនៅជាសត្វមនុស្ស។ តើពួកគេកំពុងតែសាង អី? អកុសកម្ម មនោទុច្ចរិត បើពួកគេគិតយល់ដូចពួកយើង តើពួកគេព្រមឲ្យខ្លួនគេសាងអំពើបែបហ្នឹងទេ? ហ្កេមលោកិយ ខិតជិតខ្លាំងបំផុតហើយ នឹងដល់វគ្គកាត់ក្តីសត្វមនុស្សដែលកម្មបានផ្តល់ឱកាសឲ្យមកសាងនេះ រត់ចែកជើងគ្នា បាតជើងសព្រាតឥឡូវហ្នឹងហើយ សត្វសាងអើយ ប្រមាទៗ! ប្រមាទ ជាធម៌នាំទៅរកក្តីវិនាស។ យល់ពីនិយាមចិត្ត កើតធម៌ខន្តី។ ធម៌ខន្តី កើតមកពីចិត្តគិតយល់ មិនមែនមកពីការសង្កត់ចិត្តទេ»៕ ខៀវទុំ

RELATED ARTICLES