Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់សម្លាប់មិត្តភក្តិ លាក់ខ្លួន២ខែ ជាប់ខ្នោះ

បាញ់សម្លាប់មិត្តភក្តិ លាក់ខ្លួន២ខែ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពបាញ់៣គ្រាប់ សម្លាប់បុរសម្នាក់រួចច្រានទម្លាក់ ពីលើរថយន្ត កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅចំណុចអគារ THE PARK RESIDENCES TOWER2 តាមផ្លូវក្រសួងការបរទេស ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន នោះត្រូវបានសមត្ថកិច្ចស្រាវ ជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ជនសង្ស័យជាឃាតករ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិអង់គ្លេស ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) ត្រូវបានកម្លាំងចម្រុះនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លូន។

របាយការណ៍ដដែល បន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន សហការជាមួយកម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទី យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់ សម្លាប់) នៅចំណុចមុខអគារ THE PARK RESIDENCES TOWER2 ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES។ ចំណែកវត្ថុតាងដែលដកហូត បានរួមមាន អាវុធខ្លី ១ដើម ម៉ាក Ruger ពណ៌ខ្មៅ និងកាំបិតបត់ ១ដើម។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ ធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានករណីឃាតកម្មដ៏សា ហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចអគារ THE PARK RESIDENCES TOWER2 តាមផ្លូវក្រសួងការ បរ ទេស ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដោយបុរសរងគ្រោះជាជនជាតិបរទេសម្នាក់ ត្រូវបាន ជនសង្ស័យមិនស្គាល់មុខ ដឹកតាមរថយន្តស៊េរីទំនើប ១គ្រឿង មកទម្លាក់ចុះពីលើរថយន្ត រួចដកកាំភ្លើងខ្លីបាញ់ ៣គ្រាប់ផ្ទួនៗ បណ្តាលឱ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេល បញ្ជូនដល់មន្ទីរពេទ្យ ហើយជនដៃដល់បានបើករថយន្តចេញពីកន្លែងកើតហេតុយ៉ាងលឿន៕

RELATED ARTICLES