Saturday, September 21, 2024
Homeតារាខ្មែរសក្ខណា-ស្រីនិច្ច ៖ឯកឧត្តមឲ្យពោះធំព្រមគ្នា

សក្ខណា-ស្រីនិច្ច ៖ឯកឧត្តមឲ្យពោះធំព្រមគ្នា

ភ្នំពេញ៖តារាកូន២អ្នកនាងសារ៉ាយ សក្ខណា ទើបនាំស្វាមីនិងកូនប្រុសស្រីមកពីអា​មេរិក​កាល​ពីពេលថ្មីៗនេះ ស្រាប់តែមកស្រុកមិនបានប៉ុន្មានថ្ងៃផងមានការ​ចាប់អារម្មណ៍ថា​នាងកំពុង​ពោះ​​ធំ​ជិតសម្រាលកូនទី​៣​ទៅ​ហើយ​ ដែលដំណឹងនេះធ្វើឲ្យមានការតាមដានខ្លាំងពីFan នាង​ព្រោះសក្ខណា គ្មានផែនការណ៍​យក​កូនថែមឆាប់ៗទេ ប៉ុន្ដែដឹងអីស្ងាត់ៗនាងបាន១ទៀតបាត់​។ប៉ុន្ដែអ្វីដែលគូរឲ្យ​សង្ស័យនោះស្រាប់តែ​ការ​បង្ហាញ​ក្បាលពោះមានកូន​របស់សក្ខណា គឺ​ស្រ​ប​គ្នាទៅនិងស្រីស្អាតសឹម ស្រីនិច្ច ទៅវិញ​ហើយពួគេថែមទាំងគ្រងឈុតបុរាណ​បង្អួត​ក្បាល​ពោះដូចគ្នាថែមទៀត ទើបអ្នកខ្លះថាសិស្សច្បងនិងសិស្សប្អូន​រូបនេះ​មានផ្ទៃពោះប្រណាំង​គ្នា​តែម្ដង។សម្រាប់សក្ខណា ការមានកូនថែមគឺអត់បញ្ហានោះទេ ព្រោះ​ថា​នាង​មាន​ស្វាមីត្រឹម​ត្រូវចង់នាងយកម្ដង២(ភ្លោះ)ឬ​ថែមប៉ុន្មានទៀតក៍បាន ហើយគ្រាន់​តែ​ធ្លាយ​ថានាង​មាន​ផ្ទៃ​ពោះ​ភ្លាមមានតារារួមអាជីពជា​បន្ដបន្ទាប់បាន​សាទរ​សក្ខណា ដែលបានសមា​ជិក​​ថ្មី​ទៀតផង តែ​សម្រាប់​​ស្រី​ស្រស់សឹម ស្រីនិច្ច វិញមុននេះនាងថាកំពុងតែស្វែងយល់​ចិត្ត​បុរសម្នាក់ និងគ្មាន​ផែន​ការណ៍​ចូលរោងការឆាប់ៗនោះទេ ហេតុនេះប្រសិនបើនាងពោះធំមែន សួរថាបុរស​ណា​​ទៅជាឪពុកកូនក្នុងផ្ទៃរបស់នាង​?

 ថ្វីត្បិតតែសារ៉ាយ សក្ខណា និងសឹម ស្រីនិច្ច បញ្ចេញក្បាលពោះធំទំនង​ជាជិត​សម្រា​ល​ព្រមគ្នាក្ដី ប៉ុន្ដែតាមព័ត​មានថារឿងតារាស្រីទាំងពីរដួងមាន​ផ្ទៃពោះនេះមិនមែនជាការចៃ​ដន្យ​ឡើយ ប៉ុន្ដែមានឯកឧត្តមម្នាក់រៀប​ឈុត​ឆាកនេះឡើង​ដើម្បីឲ្យផ្ទុះ។ប្រភពបានឲ្យដឹង​ថាឯកឧត្តមហ្វៃ សំអាង ជាអ្នកនៅពីក្រោយសារ៉ាយ សក្ខណា និង​សឹម ស្រីនិច្ច រឿងពោះធំ​របស់ពួកគេ ព្រោះតារាស្រីទាំងពីរត្រូវបានលោកជ្រើសរើសឲ្យ​សម្ដែងក្នុងភាពយន្ដ​បុរា​ណ​របស់ង្សមាសរឿង”អប្សារាមហាអង្គរ” ដែលសក្ខណា ធ្វើជាភរិយាទី៣ ព្រះនាម ក្រពុំចន្ទ ខណៈ​ស្រីនិច្ច ជាភរិ​យាទី២ ព្រះនាមពនិតា ។ប្រភពបានឲ្យដឹងថាភាពយន្ដនេះមានការ​ចំ​ណាយអស់ទុនជាច្រើនសែនដុល្លារ ហើយ​អ្នក​ដឹកនាំរឿងលោកហ្វៃ សំអាង ដែលពេលនេះ​ឡើង​ជាឋានៈឯកឧត្តមនោះបានប្រមូលតារាល្បីៗ​ឲ្យបញ្ចេញ​សម្ថ​ភាពរួមគ្នាក្នុងនោះ​មាន​ដូច​ជាអ្នកនាងអម្ពរ ទេវី ,នារីរ័ត្ន គន្ធា ត្រូវចាប់ដៃជាមួយលោកទេព រិនដារ៉ូ សារជាថ្មី​ជា​ដើម​។សម្រាប់​សក្ខណា បានហោះពីអាមេរិកមកសម្ដែងរឿងពោះធំនេះ ស្របពេលដែលសឹម ស្រីនិច្ច បានវិល​ពីការផ្អាកការ​ថត​​​សម្ដែងសិល្បៈមួយអន្លើ តែនាងមិនអាចបោះបង់​ឱកាស​លេងឈុតមាន​ផ្ទៃពោះនេះបាន​ឡើយ​។

 សារ៉ាយ សក្ខណា ដែលបានរៀបការប្ដីលោកមេធាវីកែវ ប៊ុនមេត្រី ឆ្នាំ២០១២និងចេញ​ទៅ​រស់​នៅអាមេរិក​ជាង​១០ឆ្នាំទៅហើយព្រមទាំងទទួលបាន​ចំណងដៃកូន២នាក់(ស្រី១)នោះ​នាងធ្លាប់ប្រាប់អ្នកយកព័ត​មានយើង​ថាការ​មានកូន២នាក់គ្រប់គ្រាន់សម្រាប់រូបនាង ប៉ុន្ដែបើ​ត្រូវ​មានទៀតនាងឲ្យមានទៅតាមធម្មជាតិ មិនប្រើវិធីពន្យាទេ​តែលើកក្រោយនាង​ចង់បាន​កូន​ភ្លោះវិញម្ដង ព្រោះ​កុំ​ឲ្យពិបាកបង្កើតច្រើនដង។ចំណែកស្រីស្អាតសឹម ស្រីនិច្ច វិញ នាងកុំពុង​តែពិសោធន៍ស្នេហ៍​ជាមួយបុរសអ្នកជំនួញម្នាក់ហើយពេលនេះ​បានវិលរកអាជីព​ចាស់វិញ​ក្រោយ​ផ្អាកជាង១ឆ្នាំដោ​យសារតែនាងងាកទៅរកស៊ីវិស័យអចលនទ្រព្យ។ស្រីនិច្ច ថាមិនអាច​កំណត់ពេល​វេលា​រៀប​ការប្ដីនៅពេលណាឡើយ ព្រោះចិត្តនាងនៅតែស្រលាញ់សិល្បៈ ហើយ​សម្រាប់រូបនាងជាលើក​ដំបូងដែលបាន​ថតរឿងដឹកនាំដោយរបស់ឯកឧត្តមហ្វៃ សំអាង ហេតុ​នេះនាង​ពិតជាមានមោទនភាពហើយចាត់​ទុក​ថានោះជា​ភាពយន្ដដ៍ធំប្រចាំឆ្នាំ២០២៣ របស់​នាងទៀតផង៕

RELATED ARTICLES