ភ្នំពេញ៖សុគន្ធ និសា បានចេញរាំច្រៀងនិងលេងក្បាច់រាំកាន់តែប្លែកនៅឆ្នាំ២០២៣ នេះដែលនេះបញ្ជាក់ថាបើនាងពោះធំមែន ប្រហែលជារាំកាចៗបែបនេះប្រឈមហានោភ័យពេកហើយ។ប៉ុន្ដែនិសា ព្យាយាមឲ្យFan របស់នាងឃើញច្បាស់ថាអ្វីដែលនាងនិយាយថាអត់មានកូន ឬនិយាយបែបលែងសើចថាអត់អាលីង ពេលគេសួរនាំរឿងសង្ស័យមានពពោះនោះឥឡូវក្នុងផ្ទៃរបស់នាងពិតជាគ្មានកូនង៉ាមែន ។ការបង្ហាញថារូបនាងគ្មានកូនបែបនេះនិសា នឹងត្រូវខាងAgency កាន់តែហៅនាងច្រៀងតាមបណ្ដារកម្មវិធីធំៗផ្សេងៗទៀតជាមិនខាន ព្រោះតែមុននេះក្រុមហ៊ុនខ្លះស្ទាក់ស្ទើរចិត្តហៅនាងច្រៀងសម្ដែងព្រោះមិនចង់រំខានដល់ទារកក្នុងពោះរបស់នាងនិងគិតថាបើនាងមានផ្ទៃពោះមែន អាចចេញច្រៀងសម្ដែងបានតែបទស្លូវៗប៉ុណ្ណោះ។យ៉ាងណាក្រៅពីលេងក្បាច់រាំដោយមិនបារម្ភខ្លាចកំពុងចាប់ផ្ដើមមានកូននាំឲ្យប៉ៈពាល់ដល់ទារកទើបបង្ករកំណើតនោះនិសា ក៍ហ៊ានទាំងស្លៀកពាក់រឹបរាងនៅតាមកម្មវិធីមួយចំនួនដើម្បីឲ្យគេបានឃើញក្បាលពោះនាងច្បាស់ផងដែរ។

គូរបញ្ជាក់ថាសុគន្ធ និសា បានចេញចូលមន្ទីសម្ភពមួយចំនួនកាលពីចុងឆ្នាំ២០២២ ដោយនាងថែមទាំងបានជួបតារាមួយចំនួនទៅពិនិត្យផ្ទៃពោះជិតសម្រាលនៅទីនោះទៀតផង ទើបអ្នកគាំទ្របានផ្ញើសារសាទរដល់នាងឲ្យបានកូនង៉ែតឆាប់ៗគ្រាន់បានបីប្រលែងលេងនិងគេ ខណៈដែលអ្នកនាងសុគន្ធា ហៅនិសា ពេលនេះច្រើនតែស្លៀកពាក់រលុងៗដូចអ្នកពោះធំទៀត ទើបគេម៉ៃថានិសា អាចសម្រេចក្ដីសុបិន របស់ខ្លួនទទួលបានកូនលើកទី១តាមផែនការកំណត់ទៅហើយ។ប៉ុន្ដែអ្វីដែលចម្លែកបែជានៅរដូវក្ដៅនេះនាងចេញច្រៀងរាំជាបន្ដបន្ទាប់ទៅវិញទើបអ្នកខ្លះជឿរថានាងមិនទាន់ពពោះនោះទេ ហើយបើនៅឆ្នាំ២០២៣ នេះនាងនៅតែបរាជ័យក្នុងការយកកូនទៀតនោះ ស្វាមីនាងនិងឪពុកម្ដាយទាំងសងខាងដែលចង់ឲ្យនាងយកកូនប្រើឲ្យបានឆាប់កាន់តែល្អនោះនឹងប្រឈមការខកចិត្តជាថ្មីមិនខាន។ប្រសិនបើនិសា នៅតែពន្យាពេលយកកូនតទៅទៀតនោះតារាវ័យ៤០ឆ្នាំរូបនេះអាចនឹងជួបរឿងដូចមាស សុខសោភា ដែលមានស្វាមី១៦ឆ្នាំ តែអត់មានកូនហើយពេលនេះកំពុងតែបារម្ភខ្លាចគ្មានកូនជារៀងរហូតនោះជាមិនខាន។

សូមរំលឹកថាសុគន្ធ និសា បានរៀបការប្ដីកាលពីថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៧ ពោលគឺចំណងស្នេហាជាង៥ឆ្នាំនេះទើបតែនៅឆ្នាំ២០២១ ទេដែលនិសា ថានាងត្រូវយកកូនប្រើនៅឆ្នាំនោះ តែដោយសារតែពេលនោះនាងកើតកូវីដទើបលុបចោលទៅវិញ ហើយនៅឆ្នាំ២០២៣ ពេលសុខភាពនាងបានល្អប្រសើរដូចដើមទើបនាងរៀបគម្រោងយកកូននេះម្ដងទៀត។ថ្វីត្បិតតែនិសា មិនទាន់មានកូនដើម្បីរឹតចំណងសុភមង្គលមែន ប៉ុន្ដែចំណងស្នេហានាងជាមួយស្វាមីគ្មានភាពរង្គោះរង្គើរម្ដងណាឡើយ ហើយមិនខុសពីសុខសោភា នោះទេ ព្រោះស្វាមីតែងតែសម្របខ្លួនតាមនាងជានិច្ច តែម្ដង។អ្នកចម្រៀងដែលគេដាក់រហ័ស្សនាមថាជាជាតារាស្រគត់ស្រគុំរូបនេះបានងាកមកពង្រឹងអាជីពចម្រៀងឡើងវិញនារយៈពេលចុងក្រោយនេះដោយផ្អាកការថតសម្ដែងភាពយន្ដទាំងស្រុង តែនិសា ក៍មិនខុសពីឱក សុគន្ធកញ្ញា,ពេជ្រ សូលីកា និងសួស វីសា ជាដើមដែរដែលក្រោយពួកគេមានស្វាមីដូចគ្នាមកអាជីពចម្រៀងលែងសូវស្ទុះទៅមុខទៀត បើទោះជាសម្រស់និសា មិនធ្លាក់ចុះហើយនាងមិនសូវបែកសាច់ដូចតារាដែលប្ដីផ្សេងៗទៀតក្ដី។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើសុគន្ធ និសា នឹងសម្រេចផែនការណ៍ធំយកកូននៅឆ្នាំ២០២៣ នេះបានដូចបំណងឬមួយក៍នាងដើរតាមផ្លូវដូចមាស សុខសោភា រហូតដល់ទៅជិត២ទសវត្សន៍នៅតែគ្មានកូន១គ្រាប់?
