(ឧត្តរមានជ័យ)សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពយកកាំបិតខ្វែងកាប់ទៅលើឪពុកបង្កើតបណ្តាលឲ្យរបួសដាច់ដៃស្មាម្ខាង។ករណីហិង្សានេះបានបានឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង២០ នាទី ស្ថិតនៅត្រង់ចំណុចភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា មានករណីហិង្សាដោយចេតនា ( កូនបង្កើតកាប់ឪពុកខ្លួនឯង ) មួយកេីតឡេីង នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលបង្ករឡេីងដោយជនសង្ស័យជាកូន ឈ្មោះ ហួន គី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកេីតហេតុ បានយកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះជាឪពុករបស់ខ្លួនឈ្មោះ ឡឹក គៀន ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅជាមួយគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ស្មាខាងឆ្វេង ។ ដោយមូលហេតុ ជនសង្ស័យលក្ខណៈបែកថ្នាំ ខឹងសុំម៉ូតូឪពុកជិៈមិនបាន ក៏កាប់ទៅលើឪពុកតែម្តង ។

សមត្ថកិច្ចមូលដ្ធានដដែលបានបញ្ជាក់បន្ថែមថាចំពោះករណីខាងលេីនេះ បន្ទាប់ពីទទួលព័ត៌មានបានលោកអធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាលចុះទៅកាន់កន្លែងកេីតហេតុស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីសាកសួរ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ៕