Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្វានៅតំបន់អង្គរ បង្កហានិភ័យដល់ភ្ញៀវទេសចរ

ស្វានៅតំបន់អង្គរ បង្កហានិភ័យដល់ភ្ញៀវទេសចរ

សៀមរាប ៖ តាមប្រភពអាជ្ញាធរអប្សរា បានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ថា ចំនួនសត្វស្វា រស់នៅតំបន់ រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរជីវិតបែបធម្មជាតិ ពីស្វាព្រៃមកជា ស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំ ចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។

លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វា នៅប្រា សាទអង្គរវត្ត មានការកើនឡើង នារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ បានបង្កការរំខានដល់ភ្ញៀវ ទេសចរ ស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះ បានខាំភ្ញៀវផងដែរ នៅពេលវាដណ្ដើមចំណីពីភ្ញៀវ ហើយដណ្តើម មិនបាន ខាំតែម្តង។ ក្រៅពីនេះ សត្វស្វា ក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានផងដែរ។

ដូចគ្នានេះដែរ នៅតំបន់ក្រុងអង្គរធំ សត្វស្វា ក៏កំពុងបង្កការរំខាន និងហានិភ័យដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រា សាទផងដែរ។

លោកសៀន បណ្ឌិត ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំក្រុងអង្គរធំ ឱ្យដឹងថា តាមការអង្កេតពីក្រុមការងារ របស់លោក សត្វស្វា នៅតំបន់អង្គរធំ អាចមានរាប់រយក្បាល។ ពួកសត្វស្វា ទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញ ទូរស័ព្ទ ទាញកាបូប ប្រតោងលើប្រាសាទ ធ្វើឲ្យខូចខាតបរិក្ខារទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត។

អាជ្ញាធរអប្សរា សូមសំណូមពរឱ្យសាធារណជនទាំងអស់ បញ្ឈប់ផ្តល់ចំណី ដើម្បីថតរូបភាពសត្វស្វា យកទៅធ្វើ អាជីវកម្ម ឬក៏ផ្តល់ចំណីដល់សត្វស្វា ដើម្បីឱ្យស្វាទាំងនោះរស់បែបធម្មជាតិ និងមិនរំពឹងលើការឲ្យចំណីដោយ មនុស្ស៕ ខៀវទុំ

RELATED ARTICLES