ភ្នំពេញ៖ព្រាប សុវត្ថិ និងសិស្សប្អូនខែម ប៊ុនថៃ(ខេមរៈ សិរីមន្ដ)ធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជាង១០ឆ្នាំ មុនពេលដែលលោកសុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy កាលពីខែចុងខែសីហា ឆ្នាំ២០២០ នោះរហូតមានពេលខ្លះកាច់កុងគ្នាខ្លាំងពេកធ្វើឲ្យពិបាកពិបាកបែងចែក ឈ្នះចាញ់ទៀតផង ព្រោះម្នាក់ៗចង់បានលេខ១ ដូចគ្នា។ប៉ុន្ដែក្រោយលោកប៊ុនថៃ លោតមកចូលGalaxy ដែរកាលពីដើមខែមករា ឆ្នាំ២០២៣ ធ្វើឲ្យលោកសុវត្ថិ -ប៊ុនថៃ ត្រូវប៉ៈគ្នាសារជាថ្មីម្ដងទៀតនៅទ្រនុំតែ១ក្នុងពេលនេះពួកគេមានឋានៈជាឧកញ៉ាដូចគ្នាទៀតផង។តាមព័តមានពីGalaxy បានអះអាងថាតារាចម្រៀងទាំងពីរដួងគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គឺប្រាកដជាត្រូវចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយក្នុងបទតែមួយដែលចេញនាពេលខាងមុខនេះ ប៉ុន្ដែមិនមែនជាបទបែបយុវ័យឬស្នេហាខូចចិត្តនោះទេ គឺជាចម្រៀងទាក់ទងដល់កីឡារស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបទចម្រៀង១នេះក៍មានតារា២ដួងផ្សេងទៀតចូលរួមផងដែរនោះគឺអ្នកចម្រៀងសំនៀងស្អកលោកប៉ុន សុណារិន ហៅខេម និងស្រីស្រស់តន់ ច័ន្ទសីម៉ា ។

នេះជាលើកដំបូងសម្រាប់ព្រាប សុវត្ថិ និខេមរៈ សិរីមន្ដ ដែលពួកគេត្រូវច្រៀងឆ្លងឆ្លើយគ្នារំលេចមោនទនភាពជាតិឲ្យផុសឡើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយជារសជាថ្មីមួយទៀតសម្រាប់ទស្សនិកជនពេឃើញតារាទាំងពីរដែលត្រូវចាប់ដៃគ្នាជាលើកទី១ ព្រោះកន្លងមកលោកសុវត្ថិ ធ្លាប់ច្រៀងបទសម័យជាមួយដៃគូប្រុសមានដូចជាលោកណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ខណៈលោកប៊ុនថៃ ធ្លាប់ច្រៀងជាមួយលោកខាន់ ជេមស៍ និងDj ក្ដឹប។យ៉ាងណាមហាជនជឿរថាក្រោយព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ចាប់ដៃគ្នាច្រៀងបទទាក់ទងវិស័យកីឡារនេះហើយ ជំហ៊ានបន្ទាប់Galaxy នឹងផលិតបទសម័យឲ្យតារាទាំងពីររបស់ខ្លួនច្រៀងបទសម័យតម្រូវយុវវ័យជាមិនខាន ដែលពេលនោះមហាជននឹងបានមើលឃើញច្បាស់ថារវាងតារាទាំងពីរ១ណាធ្វើបានល្អជាងហើយ បើទោះជាតាំងពីលោកសុវត្ថិ និងសិរីមន្ដ ឡើងជាឧកញ៉ាមកបទចម្រៀងរបស់ពួកគេមិនសូវមានការចាប់នអារម្មណ៍ខ្លាំងដូចមុនក្ដី ប៉ុន្ដែអ្នកចម្រៀងទាំងពីរដួងមិនបានលាឈប់ពីអាជីពចាស់នេះទៅតាមការសំណូមពរ ពីអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនដែលចង់ឲ្យតារាទាំងឡាយដែលឡើងជាឧកញ៉ាហើយគូរតែឈប់ពីសិល្បៈឲ្យដាច់ស្រឡះ ដើម្បីកុំឲ្យច្របូលច្របល់ច្រៀងផងធ្វើឧកញ៉ាផង នាំឲ្យអ្នកឡើងអក្សរវិលក្បុងនោះទេ ព្រោះថាពេលនេះទាំងលោកសុវត្ថិ និងសិរីមន្ដ នៅតែបន្ដឡើងឆាកតន្រ្ដីដែលរៀបចំដោយGalaxy ដដែល ខណៈដែលនៅតាមបណ្ដារកម្មវិធីខ្លះមានការសូញសាញរឿងតម្លៃខ្លួនក្រោយលោកប៊ុនថៃ ថាច្រៀង៦បទស៊ីថ្លៃ១ម៉ឺនដុល្លារ ហើយលោកសុវត្ថិ ក៍មានព័តមានថាតម្លៃខ្លួនលោកបានហក់ឡើងខ្ពស់ជាងមុនបន្ទាប់ពីក្លាយទៅជាឧកញ៉ានេះដែរ។

លោកព្រាប សុវត្ថិ អាយុ៤៨ឆ្នាំចាប់អាជីពចម្រៀងអស់រយៈពេល២៦ឆ្នាំ(១៩៩៧-២០២៣) ធ្លាប់ប្រាប់អ្នកយកព័តមានថាលោកបន្ដចាប់អាជីពចម្រៀងនិងការធ្វើមុខជំនួញព្រមគ្នាតែម្ដង មិនអាចចោលផ្នែកណាមួយទេ ព្រោះអាជីពចម្រៀងជាជំនាញមួយដែលលោកស្រលាញ់បំផុត ខណៈដែលការធ្វើជំនួញជារឿងចាំបាច់ ព្រោះបើមិនរកស៊ីគឺអត់ទៅមុខ។ដោយឡែកលោកខែម ប៊ុនថៃ ដែលមានអាយុ៣៨ឆ្នាំវិញក៍មិនដែលនិយាយថាខ្លួននឹងឈប់ច្រៀងក្រោយឡើងជាឧកញ៉ាដែរ គ្រាន់តែពេលនេះលោកក៍ដូចសិស្សច្បងដែរបន្ទាប់ពីចេញពីហង្សមាសមកមិនទាន់មានបទចម្រៀងណាមួយស្ទុះឡើងវិញឡើយ។

មជ្ឈដ្ឋានមហាជនចាំមើលថាតើព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មួយណាត្រូវបានគេចាប់អារម្មណ៍ជាងពេលចេញបទចម្រៀងតែមួយច្រៀងរួមគ្នា ?តើតារាឧកញ៉ាទាំងពីរដួងនៅក្រៅឆាកពួកគេពិតជាលែងកាច់កុងគ្នាដូចមុនទៀតឬនៅ?
