ភ្នំពេញ៖តារាសម្ដែងរូបស្រស់មុន្នី ម៉ូនីតា បានឲ្យដឹងថាសម្រាប់ឆ្នាំ២០២៣ នេះនាងទើបតែទទួលថតភាពយន្ដបាន១រឿងប៉ុណ្ណោះ គឺរឿង”កោះធ្នាក់ អន្ទាក់ស្នេហ៍”តំណើរការបាន៤០ទៅ៥០% ហើយ នឹងត្រៀមចាក់បញ្ចាំងជាបណ្ដើរៗនៅចុងខែកុម្ភៈ នេះនៅប៉ុស្ដិ៍លេខ៥ ខណៈរូបនាងមិនទាន់ត្រៀមថតភាពយន្ដថ្មីផ្សេងទៀតទេ ព្រោះថានៅខែមេសា ឆ្នាំ២០២៣ នេះនាងត្រូវចេញទៅប្រទេសអូស្រា្ដលីរយៈពេលដល់ទៅ១ខែឯណ្ណោះ ពោលគឺមិនបានចូលរួមក្នុងពិធីបណ្យចូលឆ្នាំខែរក្នុងស្រុកទេសម្រាប់ឆ្នាំនេះដែលការទៅនោះគឺកម្សាន្ដផង និងទៅមើលអ៊ឺវ៉ាន់ណាដែលអាចយកពីអូស្រា្ដលីមកលក់នៅខ្មែរផងដែរទាក់ទងផលិតផលផ្នែកCosmetic។ម៉ូនីតា ថាតំណើរក្រៅស្រុកលើកទី១របស់នាងលើដីអូស្រា្ដលីនេះក៍មានម្ដាយនាងទៅជាមួយនាងផងដែរ ហើយដោយសារតែនាងត្រូវបាត់មុខពីក្នុងស្រុកដល់ទៅ១ខែអីចឹងនាងមិនទាន់ទទួលថតរឿងផ្សេងៗក្រៅពីភាពយន្ដដែលកំពុងថតឡើយ។



សូមបញ្ជាក់ថាមុនី្ន ម៉ូនីតា បានងាកមកបង្កើតមុខរបរក្រៅពីសិល្បៈជាច្រើនឆ្នាំមកហើយតាមរយៈការលក់ផលិតផលតាមOnline និងរកស៊ីផ្នែកអចលនទ្រព្យដែលមានឪពុកនាងលោកឡេង សុជន ជាអ្នកជំនាញវិស័យអចលនវត្ថុស្រាប់បានជួយបង្វឹកនិងបណ្ដុះបណ្ដាលនាង។ប៉ុន្ដែទាក់ទងការបោះទុនរកស៊ីឆ្លងស្រុកដែលជាការឈានមួយជំហ៊ានទៀតដើម្បីពង្រីកមុខជំនួញថ្មីនេះម៉ូនីតា មិនប្រាប់ថានាងត្រូវចំណាយដើមទុនអស់ប៉ុន្មានឡើយ ហើយនាងអាចនឹងវិលចូលស្រុកវិញនៅខែឧសភាឆ្នាំ២០២៣ ទើបចាប់ផ្ដើមថតរឿងថ្មីៗជាបន្ដទៀត។អតីតMiss Grand Cambodia 2017 រូបនេះធ្លាប់អះអាងថាទោះជានាងមានមុខរបរផ្ទាល់ខ្លួននិងពេលខ្លះដកខ្លួនមិនចង់រួចក្ដី ក៍នាងមិនចោលសិល្បៈទេ ពោលគឺនៅតែឆ្លៀតថតសម្ដែងដូចមុន ព្រោះសិល្បៈជាផ្នែកមួយដែលនាងស្រលាញ់ដូចការធ្វើជំនួញដែរ។



តាមរយៈការប្រឡូកសិល្បៈជាង៦ឆ្នាំមុន្នី ម៉ូនីតា ធ្លាប់ថតសម្ដែងរឿង” ”និស្ស័យខ្លុយស្នេហ៍”,”បេសកម្ម៤មុខព្រួញ” ,”ជើងកប”និងរឿង” ”រសជាតិអ្នកមាន”វគ្គ៣ ជាដើម។ស្រីស្អាតមុន្នី ម៉ូនីតា ធ្លាប់អះអាងថានាងចង់ប្រើភាពនៅលីវឲ្យបានយូឆ្នាំតទៅទៀត មិនទាន់គិតគូរឿងរៀបការប្ដីឆាប់ៗឡើយ តែនាងបង្ហើបថាម្ចាស់បេះដូងរបស់នាងគឺជាបុរសនៅក្រៅរង្វង់សិល្បៈ មិនមែនតារាដូចគ្នាទេ ព្រោះនាងថាដៃគូសិល្បៈក្រោយចប់ការងាររាប់អានគ្នាធម្មតាដូចបងប្អូន នាងគ្មានអារម្មណ៍ស្នេហានោះទេ៕


