Saturday, September 21, 2024
Homeតារាខ្មែរពេជ្រ សោភា ៖លុបចោលមង្គលការឆ្នាំ២០២៣

ពេជ្រ សោភា ៖លុបចោលមង្គលការឆ្នាំ២០២៣

ភ្នំពេញ៖ពេជ្រ សោភា បានផ្អាកមង្គលការជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២៣ នេះ​ហើយ​ដោយលើក​ពេល​ទៅធ្វើនៅឆ្នាំ២០២៤ វិញឬគ្មានដែនកំណត់​តែម្ដង។នេះបើតាម​លោក​ឆឹម សក្កដា អនាគតស្វាមីរបស់សោភា បានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះ។

 លោកឆឹម សក្កដា ថ្លែងថាមូលហេតុដែលរូបលោកនិងសោភា មិនអាចរៀបការបាន​តាម​គម្រោងការនៅ​ឆ្នាំ​២០​២៣ នេះគឺដោយសារតែមិនបានគិតច្បាស់លាស់​ថាត្រូវតែធ្វើនៅ​ឆ្នាំនេះទេ ព្រោះថាទាំងរូបលោកនិងសោភា រវល់​ខ្លាំងដូចគ្នារៀងៗខ្លួន ហេតុនេះហើយមានតែ​លើកពេលសិនទៅ។យ៉ាងណាតារាចម្រៀងថោន តែត្រូវប៉ាន់​ខាងអាជីព​សម្ដែងច្រើនជាង​ច្រៀង​រូបនេះថាពិធីអាពាហ៍  ពិពាហ៍របស់លោកនិងគូដណ្ដឹង(សោភា)នឹង​អាចធ្វើ​នៅឆ្នាំ​២០​២៤ ឬមានការប្រែប្រួលទៅតាមពេលវេលាជាក់ស្ដែង។

 ការចេរញមុខបញ្ជាក់របស់លោកឆឹម សក្កដា នាពេលនេះថាមង្គលការរបស់​លោកនិង​ពេជ្រ សោភា មិនអាច​កើតឡើងនៅឆ្នាំ២០២៣ នាពេលនេះក្រោយសោភា ធ្លាប់អះអាងប្រាប់​អ្នក​យក​ព័ត​មានយើងមុននេះថា​ពិធីរៀប​ការរបស់នាងនិងលោកសក្កដា នឹងរៀបចំនៅឆ្នាំ​២០​២៣ នេះហើយ ហេតុនេះ ហើយទើបនៅថ្ងៃរៀបការ​ក្មួយ​ប្រុស​របស់នាងកាលពីថ្ងៃទី៣ ខែ​វិច្ឆិ​កា ឆ្នាំ២០២២ នោះនាងថាអត់ហ៊ានហៅមិត្តភក្ដិអ្នក​សិល្បកររួមអាជីព​ច្រើន​ទេ ព្រោះចង់ទុក​ដល់ពេលនាងរៀបការខ្លួនឯងគឺហៅសរុបយកតែម្ដង។

 លោកឆឹម សក្កដា ថានៅពេលដែលមង្គលការរបស់លោកនិងសោភា ប្រព្រឹត្តិឡើង​នោះពិធីនោះនឹង​ធ្វើរៀបចំ​ជាលក្ខណៈគ្រីស្ទានទៅតាមគូដណ្ដឹងរបស់លោកចង់បានព្រោះនាងកាន់សាសនាមួយនេះផង និងផ្គួបការធ្វើ​ជាលក្ខណៈទំនៀមទម្លាប់ខ្មែរ​តាមក្រុមគ្រួសាររបស់​លោក​ទាមទារផងដែរ។ប៉ុន្ដែអ្វីដែលគូរឲ្យចម្លែកលោកសក្កដា បែជាថាអាពាហ៍ ពិពាហ៍ របស់​លោកនិងសោភា ដែលត្រូវគេម៉ៃថានឹងរៀបចំធំដុំដូចតារា​ល្បីៗផ្សេងទៀត​ហើយ​ហៅភ្ញៀវរាប់រយតុ ឬធ្វើឲ្យផ្អើល​មេឃចាយលុយរាប់សែនដុល្លារ​នោះ​លោកថាតាមពិតគឺការ​គិតដូច្នេះមិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទៅ​វិញ។សក្កដា ថាបើតាមលោកនិងគូ​ដណ្ដឹ​​ង​​បាន​ព្រមព្រៀងគ្នានោះគឺកម្មវិធីពិសេស​របស់​លោក​និងសោភា រៀបចំតែខ្ទង់១០តុ ប៉ុណ្ណោះ ហើយភ្ញៀវដែលចូលរួមមានតែអ្នកជិតទេ។

 ការលើកពេលរៀនការរបស់ពេជ្រ សោភា នាពេលនេះធ្វើឲ្យFan របស់នាងខ្លះមានការ​បារម្ភ​ខ្លាចតែចំណង​ស្នេ​ហា​របស់ពូកគេមានការប្រែប្រួល ព្រោះថាទោះជាអ្នកទាំងពីរ​បាន​ក្លាយ​​ទៅជាគូណ្ដឹងគ្នាជាង៣ខែទៅហើយក្ដី ប៉ុន្ដែពាក្យចចាមអារ៉ាមបានបោកបក់មកលើ​ពួក​គេ​នៅតែមិនស្ងាត់ឡើយដូចជាអ្នកខ្លះថាសោភា គូតែយកប្ដី​ជា​មន្រ្ដីធំ ឬអ្នកមានជាងសក្កដា បានសាកសម ខណៈខ្លះទៀតថាគូដណ្ដឹងសោភា គ្មានអារម្មណ៍​ជាមួយស្រ្ដី​ភេទ​ជាដើម។​តែFan តារា១គូនេះពួកគេជឿរជាក់ថាទាំងសោភា និងសក្កដា មិនមែនត្រចៀកស​នោះទេ ព្រោះថាបើ​ពួកគេមិនច្បាស់លាស់ជាមួយគ្នា ប្រាកដជាមិនអាចភ្ជាប់ពាក្យនិង​គ្នាកាល​ពី​ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នោះបាន​ឡើយ ក្រោយអ្នកទាំងពីរស្វែងយល់ចិត្តគ្នាអស់​រយៈ​ពេល​ជាង៦ឆ្នាំ។

 គូរបញ្ជាក់ថាពេជ្រ សោភា ត្រូវបានគេចាត់ទុកក្នុងចំណោមតារាដែលយក​ស្វា​មី​ក្មេង​ជាងខ្លួនដូច​គ្នាទៅនិង​អ្នក​នាងខាត់ សុឃីម,គង់ សុជាតិ និងប៉ាច គីមមួយ ជាដើម​។អ្នកម៉ាយ​វ័យ៤០ឆ្នាំ រូបនេះមុនសម្រេចចិត្តផ្សារ​ភ្ជាប់​ស្នេហ៍​ជាមួយលោកសក្កដា នាងធ្លាប់​បានរៀបការ​ម្ដងរួចទៅហើយកាលពីឆ្នាំ២០១៥ ជាមួយអាណិកជនខ្មែរ​មក​ពីអាមេរិក​លោក​ឡៅ ឆលី តែចំ​ណងស្នេហាឆ្លងទ្វីពនេះមានអាយុខ្លីពួកគេក៍ចែកផ្លូវគ្នា តែនៅរាប់អានគ្នាជា​ធម្ម​តា​។សោភា ប្រ​កាន់គោលជំហផ្ទាល់ខ្លួនថាសម័យនេះហើយមនុស្សយើងមិនមែនខុសម្ដង ខុស១ជីវិតទេ គឺ​ត្រូវ​តែរកឲ្យទាល់តែត្រូវ ហើយទីបំផុតរូបនាងបានសម្រេចចិត្ត​បិតស្នេហ៍ប្រុស​អា​ណិកជន ហើយជ្រើសគូស្នេហ៍​ថ្មី​តាមរយៈការ”ជួយជិត ប្រសើជាងជួញឆ្ងាយ”វិញម្ដង។

ទស្សនិកជនរងចាំមើលថាតើពេជ្រ សោភា នឹងហ៊ានដឹកដៃលោកឆឹម សក្កដា ចូលរោង​ការនាពេលខាងមុខមែន ដើម្បីលាងជម្រះមន្ទិលស្នេហា”ក្លែងក្លាយ”នោះដែរឬទេ ?ឬមួយការ​លុបចោលមង្គលការឆ្នាំនេះ​ជាញ្ញាមិនសូវល្អ​មួយ?

RELATED ARTICLES