Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្ដាញសហគមន៍ព្រៃឡង់ ចុះល្បាតព្រៃ៤ថ្ងៃ រក ឃើញឈើកាប់ថ្មី ជាង ១០០គល់

បណ្ដាញសហគមន៍ព្រៃឡង់ ចុះល្បាតព្រៃ៤ថ្ងៃ រក ឃើញឈើកាប់ថ្មី ជាង ១០០គល់

ក្រចេះ ៖ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តក្រចេះ ចំនួន ២២នាក់ បានចុះល្បាតស៊ើបអង្កេត ឃ្លាំមើល ស្ថានភាពព្រៃឡង់ និងប្រមូលភ័ស្ដុតាងពីបញ្ហាបទល្មើសនៅក្នុងតំបន់ព្រៃឡង់ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាស្រ្ត ឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ បានបន្តរកឃើញគល់ ឈើជាង ១០០ករណី និងជួបគោយន្តដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ជាច្រើនគ្រឿង ។

តាមប្រភពសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ដែលបានចូលរួមល្បាតព្រៃ បានឲ្យដឹងនៅទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ថា កន្លងទៅនេះ បណ្ដាញសហគមន៍ព្រៃឡង់ ទាំងបួនខេត្ត ត្រូវបានក្រសួងបរិស្ថាន ធ្វើការរឹតត្បិត ហាមឃាត់ មិនឱ្យចុះល្បាតព្រៃឡង់ ចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០១៩ បន្តរហូតដល់បច្ចុប្បន្ន ហើយជារឿយៗ មន្រ្តីក្រសួងបរិស្ថាន តែងលើកឡើងថា បទល្មើសព្រៃឈើនៅតំបន់ការពារធម្មជាតិ លែងមានបទល្មើសទ្រង់ ទ្រាយធំទៀតហើយ គឺមានតែបទល្មើសតូចតាចតែប៉ុណ្ណោះ ដែលការលើកឡើងនេះ គឺផ្ទុយពីស្ថានភាពព្រៃ ឡង់ជាក់ស្ដែង កំពុងស្ថិតក្នុងស្ថានភាពរងគ្រោះធ្ងន់ធ្ងរ ត្រូវការការសង្រ្គោះបន្ទាន់ ។

សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ យល់ឃើញថា ឧក្រិដ្ឋកម្មព្រៃឡង់ បច្ចុប្បន្ន មានការជាប់ពាក់ព័ន្ធទៅនឹង អំពើពុករលួយ រវាងមន្រ្តីនិងក្រុមជនល្មើស ក្រុមឈ្មួញឈើ ។ ដូច្នេះពួកគាត់សូមស្នើក្រសួងបរិស្ថានផ្ដល់ឱកាស ស្របច្បាប់ជូនសហគមន៍ សកម្មជន ចូលរួមការពារព្រៃ ដោយសេរី និងគ្មានលក្ខខណ្ឌ ដើម្បីលើកកម្ពស់ការ ចូលរួមការពារព្រៃឈើ តាមបែបសហប្រតិបត្តិការ ដើម្បីកម្ពុជាបៃតង ៕

RELATED ARTICLES