Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូដាក់ថ្នាំសណ្តំ រំលោភសិស្សស្រី ថតវីដេអូ ទុកគំរាមរួមភេទបន្តទៀត

គ្រូដាក់ថ្នាំសណ្តំ រំលោភសិស្សស្រី ថតវីដេអូ ទុកគំរាមរួមភេទបន្តទៀត

កំពង់ឆ្នាំង ៖ បុរសម្នាក់ ជានាយករងវិទ្យាល័យ នៅខេត្តកំពង់ឆ្នាំង បានរងការចោទប្រកាន់ថា បានដាក់ថ្នាំ សណ្តំសិស្សស្រីម្នាក់ យកទៅរំលោភ បានសម្រេចច្រើនដង និងថែមទាំងបានថតរូបនិងវីដេអូ ទុកគំរាមរួម ភេទជាបន្តបន្ទាប់ទៀត ព្រមទាំងយកទៅចែកចាយពេញបណ្តាញសង្គមទៀតផង ទីបំផុតត្រូវបានឪពុកម្តាយ ក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសិស្សស្រីនេះ មានឈ្មោះង៉ែត សុខខេង អាយុ៤១ឆ្នាំ ជានាយករងសាលា ផ្នែកវិន័យនិងបរិស្ថាន នៅវិទ្យាល័យមួយ ក្នុងខេត្តកំពង់ឆ្នាំង។ ចំណែកក្មេង ស្រីរងគ្រោះ មានឈ្មោះ ច.ល.ហ អាយុ១៥ឆ្នាំ មុខរបរសិស្ស។

សមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំង បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ពិតជាមានការឃាត់ខ្លួន ជន សង្ស័យឈ្មោះ ង៉ែត សុខខេង អាយុ៤១ឆ្នាំ ជានាយករងសាលា ផ្នែកវិន័យនិងបរិស្ថាន នៅវិទ្យាល័យមួយមែន ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវៈ និងផលិតចែកចាយរូបភាពអាសអាភាសកុមារ និងករណីហិង្ស ដោយ ចេតនា។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងដោយមានការសម្រ បសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ផងដែរ។

យោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ឱ្យដឹងថា ជនសង្ស័យបាន ល្បួងលួងលោមក្មេងស្រីរងគ្រោះ ដែលជាកូនរបស់គាត់ ថាទៅរៀនបើករថយន្ត រួចបែរជាលួចដាក់ថ្នាំសណ្តំ ចូលក្នុងទឹក ឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់ ក៏បាននាំកូនគាត់ទៅរំលោភ បានសម្រេចជាច្រើនដង ថែមទាំងបានថតរូបនិងវីដេអូរំលោភកុមារីរងគ្រោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ ខ្លួននៅពេលក្រោយៗទៀត។

ប្រភពពីប្រជាពលរដ្ឋ និងគ្រូៗជាច្រើននាក់ នៅស្រុកកំពង់ត្រឡាច សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ពួកគាត់ធ្លាប់ឃើញវីដេអូរបស់លោកគ្រូនេះ (ជនសង្ស័យ) កំពុងរំលោភកុមារីរងគ្រោះ និងបានថតជាវីដេអូ ចែកចាយតាមបណ្តាញសង្គមនានា ប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយ ព្រោះល្បីថាលោកគ្រូនេះមាន ខ្សែធំ និងគ្មាននរណាហ៊ានប៉ះឡើយ។

បច្ចុប្បន្នសំណុំរឿងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូនដល់ដៃ តុលាការហើយ៕

RELATED ARTICLES