Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាតជិះម៉ូតូដួល ឡានកិនស្លាប់

 ស្រីស្អាតជិះម៉ូតូដួល ឡានកិនស្លាប់

កំពង់ស្ពឺ ៖ យុវតីរូបស្រស់ម្នាក់ បានជិះម៉ូតូជ្រុលទៅបុករថយន្តកុងតឺន័រ ១គ្រឿង ដែលចតស្ងៀមលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលម៉ូតូ ស្របពេលនោះមានរថយន្ត១គ្រឿងផ្សេងទៀត បើកមកដល់ជ្រុល កិនយុវតីរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្ក ហេតុ បានបន្ថែមល្បឿនគេចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ត្រង់ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង។

យុវតីរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះ វន រតនា ភេទស្រី អាយុ១៧ឆ្នាំ មានលំនៅ ភូមិត្រពាំង ក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ ១គ្រឿង ម៉ាក FUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-1313 បានខូច និងចតតាមបណ្តោយផ្លូវលេខ៥១ ក្នុង ទិសដៅពីជើង ទៅត្បូង។ លុះមកដល់វេលាម៉ោងកើត ហេតុ មានយុវតីម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1W-6840 បានជ្រុលទៅបុករថយន្តពីក្រោយរថយន្តកុង តឺន័រដែល ចតស្ងៀម នោះ ពេញទំហឹង បណ្តាលឱ្យដួលម៉ូតូ ខ្ទាតមនុស្សទៅលើថ្នល់ ភ្លាមនោះមានរថយន្ត ១គ្រឿងផ្សេងទៀតមិន ចាំម៉ាកនិងស្លាកលេខ បានជ្រុលមកកិនយុវតីរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែក រថយន្ត បានបន្ថែមល្បឿនបើកគេចបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តកុងតឺន័រ និងម៉ូតូទៅ រក្សាទុកបណ្តោះអាសន្ន នៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពយុវតី រងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES