ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានមិត្តរួមការងារអះអាងថា បានខ្ចីប្រាក់ពីធនាគារ ប្រមាណជាង២ម៉ឺនដុល្លារ យក ទៅជួសជុលផ្ទះ និងបើកអាជីវកម្មលក់កាហ្វេ លុះខាតឡុងចុង អត់មានលុយសងធនាគារ ក៏បែកគំនិត ចងក បញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ ចំណុច បុរីអ័រគីដេ២ ផ្ទះលេខ TR.9.31 ក្នុងបន្ទប់ជាន់ទី២ ផ្លូវរំដួល ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សពជនរងគ្រោះ មានឈ្មោះផេង ចាន់តារា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅកន្លែង កើតហេតុ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ មានបញ្ហារឿងលុយកាក់ ជំពាក់គេច្រើន ក៏គិតខ្លីបែបនេះ ព្រោះ បើយោងតាមការបំភ្លឺពីបុគ្គលិកធ្វើការជាមួយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានខ្ចីប្រាក់ធនា គារ ជាង២ម៉ឺនដុល្លារ ដើម្បីជួសជុលផ្ទះ និងបើកហាងលក់កាហ្វេ ហើយឱ្យបងប្អូនខ្ចីបន្ត។
បន្ទាប់ពីសងធនាគារបានមួយរយៈ ជនរងគ្រោះមិនមានលទ្ធភាពបង់ ក៏ចងការប្រាក់ទៅបង់ឱ្យធនាគារ ហើយ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញជនរងគ្រោះមានអាការពិបាកចិត្ត ហើយផុសហ្វេសប៊ុក ប្លែកៗ។

ប្រភពដដែល បន្តថា រហូតដល់ថ្ងៃកើតហេតុ ឈ្មោះគីម ភេទស្រី ជាបុគ្គលិកធ្វើការជាមួយជនរងគ្រោះ បានមក ផ្ទះកើតហេតុ ហើយឡើងទៅក្នុងបន្ទប់ដែលជនរងគ្រោះគេង លុះពេលបើកទ្វារបន្ទប់ ឃើញជនរងគ្រោះ ចងក នឹងខ្សែវាំងនន ជាប់នឹងចម្រឹងបង្អួច ស្លាប់បាត់ទៅហើយ ទើបប្រញាប់ផ្តល់ដំណឹងដល់សាច់ញាតិ និងបានរាយ ការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិត ជាស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
