Saturday, September 21, 2024
Homeតារាខ្មែរយូរី ៖ខ្លាចដល់ពេលណាទៅ?

យូរី ៖ខ្លាចដល់ពេលណាទៅ?

ភ្នំពេញ៖ស្រីស្រស់យូរី ហាក់ដូចជាចាស់ចិត្ត ចាស់គំនិតបន្ដិចនៅឆ្នាំ២០២៣ នេះ ព្រោះទោះជា​បុរស​វ័យក្មេង​ព្យាយាមតាមស្នេហាយ៉ាងណាក៍នាងមិនជ្រួលជ្រើមដែរ ហើយចូលចិត្តបង្ហាញ​ភាព​ឯកោតែម្នាក់ឯង បើទោះ​ជាមិត្តភក្ដិអ្នកសិល្បៈនៅជុំវិញខ្លួននាងពួកគេ​សុទ្ធតែមានគូ​ស្នេ​ហ៍​​បណ្ដើររៀងៗខ្លួននៅចំពោះមុខនាងក្ដី។ការ​ប្រែប្រួលចិត្តរបស់យូរី នាពេលនេះក្រោយពី​នាង​​បានបរាជ័យស្នេហាដល់ទៅ៣លើកនោះ​គឺចែកផ្លូវជាមួយ​អតីត​សង្សារលោករ៉េត កាលពី​ឆ្នាំ​២០១៨ ,មិនអាចបន្ដស្អិតល្មូតស្នេហ៍ជាមួយប្រុសក្មេងរូបសង្ហារលោកប៊ីម៉ូ និងចុង​ក្រោយ​​នេះនាងនិងលោកថៅកែពោះម៉ាយលោកជា នី ដើរផ្លូវបំបែករៀងៗខ្លួនហើយធ្វើឲ្យទំនាក់​ទំ​នង​​នាង​និងថៅកែក្លាយទៅជាមើលមុខគ្នាលែងចំតទៅទៀតរហូតដល់លោកនី មានកម្មវិធី​ហៅ​​តារា​ល្បីៗ​ទៅច្រៀងក៍​មើលរំលងនាង ហើយថ្មីៗនេះលោកបានរៀបការ​កូនស្រីច្បង​ដោ​យ​ហៅ​មិត្ត​ភក្ដិនិងតារាល្បីៗមួយ​ចំនួនឲ្យ​ចូល​រួមតែបែជាលោកមិនហៅយូរី ទៅវិញ ដែល​សកម្ម​ភាព​បែប​នេះធ្វើឲ្យយូរី និងលោកថៅកែនី ត្រូវកាច់ផ្ដាច់គ្នា​ទាំង​ស្រុងតែម្ដង។

សម្រាប់យូរី គេជឿរថានាង​មានជម្រើស្នេហ៍ច្រើនហើយអាចភ្ជាប់ស្នេហ៍ថ្មីជាបុរស​ដែលមាន​ទ្រព្យនិង​រូបរាង​សង្ហារ​ជាងលោកថៅកែពេលណាក៍បានឲ្យតែចិត្តនាងចង់ ព្រោះថាបុរសទាំងក្នុង​និងក្រៅ​ស្រុក​មួយចំនួន​ចាំតែ​ទទួល​ចម្លើយពីនាងប៉ុណ្ណោះ។ប៉ុន្ដែយូរី នៅតែខ្លាចទទួលស្នេហា​ថ្មី​ដដែ​ល​នាពេលនេះ​ទើប​ធ្វើឲ្យបេះដូង​នាង​សែន​រងារហើយភាពកក់ក្ដៅពីមុនដូច​ជាទៅច្រៀងទាំង​នៅខេត្តក្រុងទាំងឡាយមានលោកថៅកែបើក​រថយន្ដជូន​នាងគ្រប់ពេលនោះពេលនេះនាងច្រើនតែកាន់ចង្កូតឡានដោយខ្លួនឯង ព្រោះអត់ទាន់រកបានតៃកុងថ្មី។

 មជ្ឈដ្ឋានមហាជនមើលឃើញថាបើទោះជាយូរី មិនសូវសមប្រកបរឿងស្នេហាព្រោះ​តែ​បានបែកបាក់​គូ​សង្សារ​ជាបន្ដបន្ទាប់ក្ដី តែនាងនៅតែរក្សារតំណែងជាតារាផ្នែកយុវវ័យ​នៅ​ហ​ង្ស​​មាសបានដោយចេញច្រៀង​សម្ដែង​យ៉ាង​សកម្មដែល​គេអាចនិយាយបានថាស្រី​ស្រស់រូប​នេះ​ចាប់ផ្ដើមពង្រឹងនិងយកការងារសិល្បៈធំជាងស្នេហា។ប៉ុន្ដែគេនៅតែជឿរថាសម្រស់ដូចយូរី នាងមិនទុកបេះដូងឲ្យនៅទំនេរបានយូនោះទេ ព្រោះមានតែការ​ភ្ជាប់ស្នេហ៍​ថ្មីទេ ទើបធ្វើឲ្យ​នាងអាចកប់ដានស្នេហ៍ស្រមោលស្នេហ៍ចាស់បានឆាប់ ពិសេសនោះក៍ជាសញ្ញា​បញ្ជាក់​ប្រាប់​ទៅ​អតីតសង្សារថារូបនាងមានជម្រើស្នេហ៍ច្រើន ហេតុនេះក្នុងចំណោមបុរសទាំងនោះគេ​ជឿរ​ថា​នឹងមានបុរស​ណា​មួយ​នៅតែស្ដាយយូរី ជាមិនខាន។

 គូរបញ្ជាក់ថាយូរី តារាលេងក្បាច់រាំនិងពូកែតុបតែងខ្លួនបែបCute នោះត្រូវបាន​ហង្ស​មាសដាក់នាងជំនួសទេព បូព្រឹក្ស ដែលចាកចេញហើយពេលនេះអតីតតារាRock និងសាន់​ដេមានហាងឆេងគូសមព្រោះចេញច្រៀង​សម្ដែង​តាមបណ្ដារឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់និងមានតម្លៃខ្លួនខ្ពស់ជាងមុនផងដែរ។តែយូរី នៅមិនទាន់ចេញ​មុខថតសម្ដែងភាពយន្ដដូច​តារារួម​ដំបូលផ្សេងទៀតនោះទេបើទោះជានាងធ្លាប់អះ​អាងថាមិនព្រលែង​ចោល​ឱកាសមួយនេះក្ដី តែពេលនេះ​នាងនៅតែផ្ដោតលើអាជីពចម្រៀងជាគោលដដែល​។ប្រភពបានឲ្យដឹងថាការ​ពន្យា​​ពេលបង្ហាញ​​​មុខគូស្នេហ៍ថ្មីរបស់យូរី នាពេលនេះដោយសារតែនាងខ្លាចគេថាបែក១​រក​បាន១ទៀត​ភ្លែតនោះ​ផង និងម្យាងនាងនៅតែស្រងូតស្រងាត់ក្រោយបាត់បង់ម្ដាយ​ជាទីស្រ​លាញ់កាលពីចុងខែមិថុនា ឆ្នាំ២០២១ ផង ទើបក្រៅពីនៅលើឆាកតន្រ្ដីគេកម្រឃើញ​នាងរីក​រាយ​​នៅក្រៅឆាកណាស់។ព័ត​មានបានឲ្យដឹងថាបុរស​ដែលចង់​ចូលខ្លួនស្អំរបួសបេះដូងយូរី ភាគច្រើនតែជាប្រុសវ័យចំណាស់ ប៉ុន្ដែ​គេជឿរថាស្រីស្រស់រូបនេះនឹងជ្រើសយក​អ្នកថ្មីជា​មនុ​ស្ស​ប្រុសដែលមិនចាញ់អ្នកចាស់ឡើយ។

 ក្រៅពីយូរី តារាដែលមិនសូវសមប្រកបរឿងស្នេហាមានដូចជាកែវ និសា ,សុខ សោ​ម៉ា​វត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ជា​ដើម​តែពេលនេះពួកគេសុទ្ធតែរកបានគូស្នេហា​ថ្មីរៀងៗខ្លួនគ្រាន់តែ​ម្នាក់​ៗ​ជ្រើសផ្លូវសាងស្នេហ៍ដោយមិន​បើក​ចំហប៉ុណ្ណោះ៕

RELATED ARTICLES