Wednesday, July 2, 2025
Homeតារាខ្មែរចាងហ្វាង Sastra Film បំភ្លឺរឿងគេចោទ​បង្កើតព័តមាន​Fake ដើម្បីធ្វើឲ្យរឿង”ហាមបិតភ្នែក”លក់ដាច់

ចាងហ្វាង Sastra Film បំភ្លឺរឿងគេចោទ​បង្កើតព័តមាន​Fake ដើម្បីធ្វើឲ្យរឿង”ហាមបិតភ្នែក”លក់ដាច់

ភ្នំពេញ៖អ្នកនាងប៊ុន ចាន់និមល ជាចាងហ្វាងផលិតកម្មSastra Film បានឲ្យដឹងថា​ផលិតកម្មមួយនេះមិន​បាន​ប្រឌិតព័តមានរឿង”ហាមបិតភ្នែក”ក្នុងចេតនាដើម្បីបំផុសថារឿងរបស់ខ្លួនលក់ដាច់ខ្លាំងខុសពីការពិតជាក់ស្ដែង ហើយកុហក់ទស្សនិកជន  ព្រោះតែចង់ឲ្យគេទិញសំបុត្រចូលមើលភាពយន្ដនេះច្រើននោះឡើយ។អ្នកនាងបាន​ថ្លែងថាមានអារម្មណ៍សោកស្ដាយដែរនៅពេលដែលលេចឭរឿងចោទប្រកាន់បែបនេះ តែនាងក៍សប្បាយ​ចិត្ត​ម្យាង​ដែរ ព្រោះSastra Film មានការគាំទ្រកាន់តែច្រើនពីទស្សនិកជន តែការផុសនោះគឺជាទិន័្នយ​ចេញពីរោង​ភាព​យន្ដ ហើយផលិតកម្មនេះតំណើរការបាន៨ឆ្នាំមកហើយគឺមិនដែលបោកប្រាស់អ្នកណាឡើយ ខណៈការ​ដើរដល់​តំណាក់កាលនេះព្រោះតែមានការគាំទ្ររបស់បងប្អូន ទើបការលក់បានខ្ពស់បំផុត​នៅថ្ងៃដំបូង​រឿង”ហាម​បិតភ្នែក”នោះគឺជាទិន័្នយពិត ព្រោះក្រុមការងារបានទទួលពីចំនួនពិតប្រាកដនៃផ្នែកលក់។អ្នកនាងចាន់និមល ក៍បានបំភ្លឺចំពោះកាខមិនខ្លះថារឿងនេះធ្លាក់​Rating លឿនដូចជាមកត្រឹម1/10,2/10 ជាដើមដែល​ចំណុច​នេះ​ម្ចាស់​ផលិតកម្មខាងលើអះអាងថានាងឆ្ងល់ថាហេតុអីរឿងលក់ដាច់បែជាមានRate ម្ដងខ្ពស់និងម្ដងទាបទៅវិញ?

អ្នកនាងនិមល ថាអ្នកខ្លះមានគោលបំណងមិនឲ្យគេមើលរឿង”ហាមបិតភ្នែក”ក៍ព្យាយាមបញ្ចេញRate ក្លែង​ក្លាយ​បែបនោះ តែនាងថាការ​Rate បែបនេះគឺប្រហែលជាពួកគាត់ប្រៀបធៀបរឿងនាងទៅរឿងហូលីវូដ​ដែលជាប់​លេខ​១​ហើយមើលទៅ?តែនាងថាបើការប្រៀបធៀបរឿងនេះទៅនិងការផលិតរឿងនៅប្រទេសជិតខាង ឬរឿង​ក្នុងស្រុកនោះគឺជាការជាន់ពន្លិចវិស័យភាពយន្ដខ្មែរហើយ ខណៈនាងជាផលិតករផ្ទាល់សូមឲ្យRate រឿងនេះ​7/10 ដែលនាងសូមប្រៀបធៀបរឿងជាមួយប្រទេសជិតខាង ហើយ9/10 សម្រាប់រឿងក្នុងស្រុកដែល​ផលិតបែប​រន្ធត់ដូចគ្នា។”ហាមបិតភ្នែក”ជាភាពយន្ដបែបរន្ធត់ទី១ របស់Sastra Film គឺចង់ផ្ញើរសារថាមនុស្សទាំង​អស់គ្នាសូម​កុំបិតភ្នែក បើសិនជាឃើញនណាម្នាក់ដួល ហើយព្យាយាមបិតភ្នែកដើររំលង អត់ជួយ នោះគឺជាការធ្វើ​ខុស​ដោយ​ចេតនា ឬអចេតនាក៍ដោយនោះកម្មពាររឿងទាំងអស់នោះនឹងកើតលើខ្លួនយើង។អីចឹងរឿងនេះចង់បង្ហាញ​ថាកុំ​បិត​ភ្នែកពេលឃើញអ្នកណាម្នាក់​លំបាក សូមជួយគេតាម​អ្វីដែលអាចជួយទៅបាន។

 ដោយឡែកលោកប៊ុន ម៉េង ជាអ្នកតំណាងខាងStudio របស់ក្រុមហ៊ុនមួយដែលចែកចាយភាពយន្ដនៅ​ប្រទេស​កម្ពុជានិងតាមតំបន់មួយចំនួននោះបានអះអាងថាទាក់ទងទិន័្នយ​រឿង”ហាមបិតភ្នែក”នេះគឺពិតជាទទួល​បានការ​គាំទ្រពីទស្សនិកជនច្រើនមែនទែន ហើយក្រោយមានការលេចឭថាមានកាចោទប្រកាន់ថាទិន័្នយរបស់យើងFake នោះលោកថាពិតជាមានការភ្ញាក់ផ្អើល ព្រោះខាងរោងកុនមិនដែលបង្ហោះឬបញ្ចេញព័តមានមិនពិតឡើយ។លោក​ម៉េង អះអាងថាចំនួននៃការលក់សំបុត្ររឿង”ហាមបិតភ្នែក”មកដល់ពេលនេះគឺលក់ទូទាំងប្រ​ទេស​អស់​ជាង​៣ម៉ឺនសន្លឹក ត្រឹមតែរយៈពេល៥ថ្ងៃនៃការចាក់បញ្ចាំងដែលតួលេខនេះជាចំនួនពិតប្រាកដមិន ព្រោះ​បើមិន​ពិតលោកមានលុយឯណាសងSastra Film ?

ក្រៅពីមានអ្នកទស្សនាចូលទៅខមិនថារឿង”ហាមបិតភ្នែក”បំប៉ោងទំហ៊ុំនៃការលក់សំ​បុត្រដាច់ ខុសពីការពិត​នោះ​ក៍មានអ្នកខ្លះថាភាពយន្ដមួយនេះអ្នកនិពន្ធសរសេរឡើងហាក់ច្របូលច្របល់មើលមិនយល់ មិនដឹងថាចង់​ផ្ដោតលើអ្វីឲ្យពិតប្រាកដ។

  លោកងើយ ប៊ុនរ័ត្ន អ្នកនិពន្ធរឿង”ហាមបិតភ្នែក”បានឲ្យដឹងថាលោកបានប្រើពេលវេលា​យ៉ាងយូដើម្បីបង្កើត​រឿងនេះឡើង ហេតុនេះលោកថាបើក្រឡេកទៅមើលចំណងជើងនោះគឺអ្នកទស្សនាមិនពិបាកយល់ឡើយ ព្រោះវាស្ទើតែបង្ហាញអន្ថន័យផ្ទៃរឿងទាំងមូលទៅហើយ។ចំណុចមានគេខមិនថាអត់យល់នោះលោកប៊ុនរ័ត្ន អះអាងថាសូមឲ្យអ្នកទស្សនាបើកចិត្តឲ្យទូ​លាយថានេះគឺជាស្នាដៃរបស់ខ្មែរ លោកជឿរថាមិនពិបាក​ក្នុងការ​យល់ទេ តែបើមើទាំងការបិតចិត្ត ហើយយករឿងនេះទៅប្រៀបធៀបជាមួយបរទេស​គឺអាចថាពិបាកយល់ទៅ​តាមអារម្មណ៍។រឿង”ហាមបិតភ្នែក”បង្ហាញពីតួស្រីគេចពីបញ្ហា ព្យាយាមបិតភ្នែក បើគាត់បើកភ្នែកប្រ​ឈម​បញ្ហា នោះបញ្ហាទាំងអស់នោះនឹងដោះស្រាយបាន តែគាត់ព្យាយាមបិតភ្នែកដែលចង់បញ្ជាក់​​ទៅឲ្យអ្នក​ទស្សនាបាន​យល់ពីចំណុចនេះវិញ។

  លោកគូរ តារាចាន់ ជាអ្នកដឹកនាំរឿង”ហាមបិតភ្នែក”បានឲ្យដឹងថាសម្រាប់ការខមិនថាលោកដឹកនាំមិនទាន់ល្អ លោកមិនបដិសេធការបញ្ចេញមតិរបស់អ្នកទាំងនោះទេ ព្រោះអាចពួកគាត់ធ្លាប់ទស្សនារឿងបែប​រន្ធត់ខ្លាំងៗ​របស់​បរទេស។លោកថាក្រៅពីមានអ្នកខមិនរិះគន់លោកបែបនោះលោក​ក៍ទទួលបានការសរសើរ​និងលើកទឹក​ចិត្ត​មួយចំនួនពីអ្នករួមវិស្ស័យនេះដែរ ថាអាចទទួលយកបាន ហើយលោកព្យាយាមអភិវឌ្ឍន៍ខ្លួន​ឲ្យបានល្អ​សម្រាប់​ស្នា​ដៃក្រោយៗ។

 ចំពោះតារាសម្ដែងស្រីស្អាតនាងជី ហ្ស័ន និងតួប្រុសលោក ខេ ស៊ីន អ្នកទាំងពីរបានអះអាងស្របគ្នា​ថាមាន​មោទនភាពដែលត្រូវ​បានផលិតករជ្រើសឲ្យសម្ដែងរឿងមួយនេះ ហើ​យ​ពួកគេថាបានបញ្ចេញសម្ថភាព​អស់​ហើយ​ដើម្បីឲ្យរឿងមួយនេះទទួលបានការគាំទ្រច្រើនពីទ្សនស្សនិកជន។

 គូរបញ្ជាក់ថានៅថ្ងៃសន្និសីទកាសែតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣រឿង”ហាមបិតភ្នែក”ដែលរៀបចំ​នៅរោង​ភាព​យន្ដLegend ផ្សារជីពម៉ុង ក្បែវិមានេករាជ្យ នោះមានគណៈអធិបតី៧រូបឆ្លើយសំណួររបស់អ្នក​កាសែតក្នុង​នោះ​មានដូចជាអ្នកនាងប៊ុន ចាន់និមល,ជីហ្ស័ន,ស៊ិន ចាន់សិរីរ័ត្ន, លោកហាយ ប៊ុនម៉េង ,គូរ តារាចា,ងើយ ប៊ុនរ័ត្ន និង​លោកខេ ស៊ីន ៕

RELATED ARTICLES