Saturday, September 21, 2024
Homeតារាខ្មែរមាស សុខសោភា ៖បន្ដស៊ិចស៊ី អត់ក្វល់អ្នករិះគន់

មាស សុខសោភា ៖បន្ដស៊ិចស៊ី អត់ក្វល់អ្នករិះគន់

ភ្នំពេញ៖មាស សុខសោភា បង្ហាញខ្លួនក្នុងកម្មវិធីនៅផ្សារទំនើប១កាលពីពេលថ្មីៗ​នេះហើយ​នាងនៅតែ​ប្រើស្ទីល​របស់ខ្លួនដដែលនោះគឺការលេងខ្លួនដោយបង្ហាញរាងស៊ិចស៊ីជាមួយការបិតបាំងនៅលើដងខ្លួនផ្នែកខាងមុខ(ដើមទ្រូង)ដោយគ្របតែក្រណាត់ស្ដើងនិងឆែកគូរឲ្យទាក់ទាញ។យ៉ាងណាការស្លៀកពាក់របស់នាងបែបនេះ​ត្រូវបាន​គេមើលឃើញថាសោភា រៀបចំខ្លួន​ទៅ​​តាមពេលវេលាប៉ុណ្ណោះ ពោលគឺដើម្បីឲ្យត្រូវទៅតាមប្រភេទ​កម្មវិធីឬ​ផលិ​ត​​​ផលដែល​ខ្លួន​ផ្សព្វផ្សាយ។ប៉ុន្ដែគេអាចមើលឃើញថាក្នុងចំណោម​តារាចម្រៀងស្រីៗលំ​ដាប់ៗជូរមុខ​នាពេល​បច្ចុ​ប្បន្នមានដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា និងសុគន្ធ និសា ជាដើមនោះគេ​ឃើញថា​សោ​ភា នៅតែឈាន​មុខគេក្នុងការលេងខ្លួនស៊ិចស៊ីជាងគេ ក្នុងនោះមិនចាត់ទុកពេលនាង​ទៅ​លំហែកាយ៉ានៅតាមឆ្នេខ្សាច់​មួយ​ចំនួន​ដែលស្លៀកឈុតប៊ីគីនី នោះឡើយ តែនៅតាមឆាក​តន្រ្ដី​ខ្លះ​ក៍សោភា ហ៊ានពាក់អាវវ៉ែនតាច្រៀងរាំផងដែរ ខណៈ​ដែលតារាស្រីផ្សេងៗមួយ​ចំនួន​ទៀត​បិតបាំងជិតជាងរូបនាង។

 គូរបញ្ជាក់ថាការចេញមុខលេងខ្លួនជាមួយឈុតបញ្ចេញសាច់គល់សុដន់ដ៍ព្រឺព្រួចរបស់មាស សុខសោភា នា​ពេលនេះក្រោយពីនាងត្រូវបានលោកម៉ៃ សុគន្ធ ហៅតារាកំពូល​ទើស​បានធ្វើការរិះគន់ចំៗទៅលើ​នាងមុននេះ​ថាស្លៀកពាក់ស៊ិចស៊ីមិនដឹងវ័យ និងថាសម្ថភាព​ដូច​សោភា ទោះជាមិនលេងខ្លួនស៊ិចស៊ីក៍នៅតែល្បីដែរ តែ​ការ​បញ្ចេញជ្រុលរបស់នាងធ្វើ​ឲ្យ​អ្នក​ខ្លះ​យកគំរូតាមដូចជាមុននេះមាននារីម្នាក់នៅខេត្តតាកែវជិះម៉ូតូពាក់តែអាវវ៉ែន​តានៅទីសា​ធារ​ណៈ​​ជា​ដើម​។ប៉ុន្ដែសោភា មិនត្រឹមតែគ្មានប្រតិកម្មតតបទៅលោកម៉ៃ សុគន្ធ នោះទេ តែពេល​នេះ​នាង​នៅតែបន្ដលេងខ្លួនទៅតាមចិត្តនាងចង់ដដែល ពោលគឺមិនក្វល់ច្រើនពីការរិះ​គន់ធ្វើ​ឲ្យរំ​ខានដល់ការតុបតែង​ខ្លួន​របស់នាងនោះទេ។

ដោយឡែកស្វាមីរបស់សុខសោភា គឺអាណិក​ជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា វិញកាន់តែបង្ហាញ​ការ​ពេញ​ចិត្តគាំទ្រ​ទៅលើ​សុខសោ​ភា ទ្វេដងក្រោយនាងបញ្ចេសញស្បែកសខ្ចីបែបនេះនាំឲ្យផលិត​ផលកាន់តែ​ច្រើនចាប់​អា​រម្មណ៍​ទៅលើម្ចាស់ចិត្តរបស់លោក។ស្វាមីសោភា រូបនេះកុំថាឡើយភរិយា លេងឈុតស៊ិចស៊ី​ត្រឹមប៉ុណ្ណោះ តែ​ទោះជានាងចង់ស្លៀកពាក់បែបណាទាំងនៅក្រៅនិងMV ក៍លោកមិនដែល​ជំទាស់​​ម្ដងឡើយ​ពោលគឺតែង​តែសម្រ​ប​ខ្លួនតាមនាងជានិច្ច រហូតមានពេលខ្លះលោកឆន សុ​វណ្ណារាជ អោបថើបសោភា លោក​រ៉ាដា ឈថតឲ្យទៀតផង ដែលចំណុចទាំងនេះ​ហើយទើប​សោភា តែង​​តែចេញសារសរសើរទឹក​ចិត្តប្ដីពេញ​ៗមាត់​ជារៀងរាល់ថ្ងៃខួប​កំណើ​ត​​អាពាហ៍​ពិពា​ហ៍របស់ខ្លួន​នៅ​ចុងខែធ្នូ ថាបុរសម្នាក់នេះហ៊ាន​លះបង់គ្រប់បែប​យ៉ាង​ទាំង​អស់ដើម្បីរូបនាង។

 មាស សុខសោភា ទោះជារយៈពេលចុងក្រោយនេះនាងលែងសូវមានបទផ្ទុះក្ដី តែ​អតីត​តារាថោន រូបនេះនាង​នៅតែត្រូវប៉ាន់ស្ពតឃោសនា ផលិតផលនានា រួមទាំងវិស័យ​អចលនវត្ថុជាដើមទើបធ្វើឲ្យប្រាក់​សំណូលពី​សិ​ល្បៈរបស់នាងនៅរក្សារលំនឹងបានល្អដដែលហើយនាងគ្មានគម្រោងដឹកដៃសា្វមីចេញទៅរស់នៅប្រទេសកាណាដា ដូចផែនការណ៍កាលពី​ឆ្នាំ​២០១១ ឡើយ។

អ្វីដែលគូរឲ្យកត់សម្គាល់សោភា ដែលច្រៀងផុតកុងត្រានៅរាម ឆ្នាំ​ទី១ នៅ​ខែកុម្ភៈឆ្នាំ២០២៣ នេះ ពេលនេះមាន​ព័តមានថានាងបន្ដចុះកុងត្រាបន្ដរួមរស់ជាមួយ​ទ្រនុំនេះ​នៅ​ឆ្នាំទី២​ទៀតហើយ បើទោះជាមុននេះមាន​ភាពស្រ​ពិច​ស្រពិលថានាង​អាចមានភាគរយ​ប្ដូរ​ផលិតកម្ម ព្រោះដើម្បី​ធ្វើឲ្យ​ទីផ្សារចម្រៀងប្រែប្រួលឡើងវិញក្ដី ប៉ុន្ដែទំនាក់​ទំ​នង​រវាងសោភា និងថៅកែស្រីគឺពិតជា​សំខាន់ជាង​ការងារ​សិ​ល្បៈ​ទៅទៀត ហេតុនេះហើយគេជឿរថាសោភា នឹង​នៅតែបន្ដផ្ញើរខ្លួននៅរាម តទៅទៀត ទោះជាកាលពី​ឆ្នាំ​២០​២២ នាងបានប្រកាសថានឹង​បញ្ចេញអ្វី​ដែល​ថ្មីបំ​ផុត​ទៅ​Fan ឲ្យភ្ញាក់ផ្អើលក្ដី តែរហូតមកដល់ពេល​នេះនៅតែ​ជាប់​គាំងក្ដី តែតារាចម្រៀងសំនៀងផ្អែម​រូបនេះមិន​លោត​ចូល​​ផលិតកម្មហង្សមាស ,Galaxy ឬថោន​នោះទេ ទោះជា​ផលិតកម្ម៣ខាងលើពេញចិត្តទទួលនាងគ្រប់​ពេលក៍​ដោយ។ប្រភពបានឲ្យដឹង​ថាសោភា អាចនឹងគិតគូពី​រឿងតំ​ណើរផលិតកម្មចាស់របស់នាងCamtrax ដែល​គ្រប់​គ្រង​​ដោ​យ​​ស្វា​មី​និង​បងប្រុសរបស់នាងឡើង​វិញក្នុង​ករណី​ដែលចម្រៀងរបស់នាង​នៅតែអត់ផ្ទុះទៀត​នៅ​ឆ្នាំ​ថ្មី​នេះ៕

RELATED ARTICLES