Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចី៣៣ម៉ឺនដុល្លារ សងសែកស្អុយ ជាប់ខ្នោះ

ខ្ចី៣៣ម៉ឺនដុល្លារ សងសែកស្អុយ ជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានខ្ចីប្រាក់ពីអ្នករាប់អានគ្នាម្នាក់ ចំនួន៣៣ម៉ឺនដុល្លារ ប្រាប់ថាយកទៅ ពង្រីកមុខរបររកស៊ី តាមអនឡាញ ដោយសន្យាថាសងតាមដំណាក់កាល និងថែមទាំងចេញសែកធានា ១សន្លឹក ទៅឱ្យម្ចាស់លុយ ទៀតផង លុះក្រោយមក មិនឃើញសងប្រាក់តាម កំណត់ ទើបម្ចាស់លុយ បានយកសែកទៅបើកនៅធនាគារ ទើបដឹងថាជាសែកស្អុយ លុះទាក់ទងហៅមកដោះស្រាយ បែរជាគេចមុខ និងឮសូរថា ទើបនឹងកើបតុងទីនបាន លុយរាប់សែនដុល្លារ ប្រុងរត់គេចទៀតផង ទើបម្ចាស់លុយ ដាក់ពាក្យបណ្តឹងឱ្យកម្លាំងជំនាញនាយកដ្ឋានព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ត្រីដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភ័ណ្ឌ ស៊ីវម៉ី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ 435B ផ្លូវលេខ 21BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ការចាប់ស្ត្រីខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា ជាការអនុត្តតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» តាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន។

ប្រភពដដែល បានបន្តថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះ លេខ១៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមាន ជ័យ ឈ្មោះភ័ណ្ឌ ស៊ីវម៉ី ដែលជាអ្នករាប់អានគ្នា បានទៅខ្ចីប្រាក់ពីដើមបណ្តឹង ចំនួន ៣៣ម៉ឺនដុល្លារ ដោយបាន ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរត្រឹមត្រូវ ថាយកទៅពង្រីកមុខរបររកស៊ីតាមអនឡាញ។ ក្នុងនោះជនសង្ស័យ បានធានាអះអាងថា នឹងសងទៅជនរងគ្រោះវិញ ក្នុង១ខែ ២០០០ដុល្លារ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ ដោយសារតែការជឿទុកចិត្តគ្នា ទើបដើមបណ្តឹង យល់ព្រមឱ្យឈ្មោះភ័ណ្ឌ ស៊ីវម៉ី ខ្ចីប្រាក់ រហូតដល់ ៣៣ម៉ឺនដុល្លារ។ បន្ទាប់ពីទទួលបានប្រាក់គ្រប់ចំនួនហើយ ឈ្មោះភ័ណ្ឌ ស៊ីវម៉ី បានដាក់តម្កល់ មូលប្ប ទានបត្រ ១សន្លឹក របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្រាប់ទូទាត់ ប្រាក់ សងទៅដើមបណ្តឹងវិញ។ ប៉ុន្តែផ្ទុយទៅវិញ ឈ្មោះភ័ណ្ឌ ស៊ីវម៉ី មិនបានគោរពតាមការសន្យាទេ បែជាយកប្រាក់ នោះទៅលេងតុងទីន ដោយរយៈពេល ២ខែ មិនឃើញបង្វិលឱ្យម្ចាស់បំណុលទេ។ ដោយអស់ជំនឿ ទើបម្ចាស់ បំណុល យកមូលប្បទានបត្ររបស់ឈ្មោះភ័ណ្ឌ ស៊ីវម៉ី ទៅបើកប្រាក់ពីធនាគារ តែខាងធនាគារ ឆ្លើយថាជាសែក ស្អុយ អត់មានសាច់ប្រាក់។

បន្ទាប់មកទៀត ជនរងគ្រោះបានព្យាយាមទាក់ទងទៅឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី ជាញឹកញាប់ដែរ ដើម្បីជួបដោះស្រាយ រឿងបំណុល ជាង៣០ម៉ឺនដុល្លារនោះ ប៉ុន្តែឈ្មោះភ័ណ្ឌ ស៊ីវម៉ី មិនបានទៅជួបដើមបណ្តឹងទេ ថែមទាំងគេចខ្លួន ទៀតផង។ ដូច្នេះទង្វើដែលជនសង្ស័យបានប្រព្រឹត្ត ដូចរៀបរាប់ខាងលើនេះហើយ ទើបធ្វើឱ្យជនរងគ្រោះសម្រេ ចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីឃាត់ខ្លួនឈ្មោះ ភ័ណ្ឌ ស៊ីវម៉ី យកមកអនុវត្តតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយទាំងអស់នោះ ខ្លួនបានខ្ចីគេ យកទៅរកស៊ី តាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីន បានកើបលុយមេអស់ហើយ តែដោយសារចុង ក្រោយរលាយខ្សុលទើបគេចខ្លួន។

ជនសង្ស័យឈ្មោះភ័ណ្ឌ ស៊ីវម៉ី ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES