Monday, March 31, 2025
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ៖លេងតួ៣ ក្នុងរឿងតែ១ យ៉ាង​ម៉េចទៅ?

ស្រីស្អាតសឹម ស្រីនិច្ច ៖លេងតួ៣ ក្នុងរឿងតែ១ យ៉ាង​ម៉េចទៅ?

ភ្នំពេញ៖សឹម ស្រីនិច្ច ត្រូវបានជ្រើសជាតួអង្គពិសេស១ក្នុងរឿង”អប្សរា មហាអង្គរ”​ហើយស្រី​ស្អាត​រូបនេះបាន​លះបង់គ្រប់បែបយ៉ាងក្នុងការធ្វើទៅតាមអ្នកដឹកនាំរឿងលោកហ្វៃ សំអាង ចង់បានក្នុងនោះមានដូចជា​នាងត្រូវ​ចំណាយពេលហាត់របាំជាច្រើនខែ និងសម្រក​ទម្ងន់​ឲ្យ​សាកសមទៅតាមតួនាងត្រូវសម្ដែងជាដើម។អ្វីដែលស្រី​និច្ច មិនធ្លាប់ជួបប្រទះនោះគឺ​នាងមិន​ធ្លាប់​លេងរឿងបុរាណពីមុនមកទេ ហើយស្រាប់តែលើកនេះឆក់បាន​តំ​ណែ​ង​​តួសំខាន់​ត្រូវ​សម្ដែង​តួ​ដល់ទៅ៣ម្នាក់ឯងក្នុងរឿងតែ១មួយទៅវិញ។

 តើស្រីស្អាតសឹម ស្រីនិច្ច ធ្វើយ៉ាងណាទៅទើបអាចលេងតួ៣ម្នាក់ឯងបានក្នុងភាព​យន្ដ​តែ១បែបនេះ?

 តារាសម្ដែងសឹម ស្រីនិច្ច បានឲ្យដឹងថានាងពិតជាត្រូវបានអ្នកដឹកនាំរឿងលោកហ្វៃ សំ​អាង ឲ្យលេងតួអង្គ​ដល់​ទៅ៣ ក្នុងរឿងតែ១មែននោះគឺតួអង្គទី១នោះជាព្រះជាយាទី២ ព្រះ​នាម ពនិតា ជាព្រះជាយាព្រះអង្គវរនន ហើយ​ពេលបាត់បង់ជីវិត​ទៅក្លាយ​ជាព្រលឹង​អប្សរា​សួ​គ័ា និង​តួអង្គទី២ គឺជាតួអង្គអប្សដែលត្រូវជាកូនព្រះជាយាទី២ របស់​ព្រះជាយាពនិតា និង​តួ​អង្គទី៣​ជា​តួអង្គអប្សតែ១ទេ តែនាងលេងជាមនុស្សប្រុសសុទ្ធសាធតែម្ដង ។នាងថាទាំងចឬក​និង​រូប​រាង​​កាយជាមនុសប្រុសបែបនោះគឺ​​ដោយសារតែនាងត្រូវធ្វើតំណើរឆ្ពោះទៅកាន់​ការប្រ​លងយកឈ្នះតួអប្សរាសួ័គា ដើម្បីតំ​ណាងទៅរាំថ្វាយព្រះបាទជ័យវរ្ម័នទី៧។

 ស្រីនិច្ច បានឆ្លើយតបសំណួរពីFan របស់នាងដែលថាម៉េចបានអ្នកដឹកនាំរឿង​មិនរើស​តួ៣ផ្សេងគ្នា តែបែជា​ដាក់នាងតែម្នាក់ឲ្យលេងដល់ទៅ៣តួទៅវិញនោះ​ថាដោយសារតែតួអង្គ​ព្រះ​ជាយាទី២ និងតួអង្គអប្ស គាត់មាន​ត្រេមុខតែ១ហើយ ប្រទាក់ក្រឡាជាមួយសាច់​រឿង។​នាងថាលោកគ្រូ(ហ្វៃ សំអាង)មិនមែនគាត់ចង់ឲ្យនាង​ដើរ​តួដល់ទៅ៣តួ​អង្គម្នាក់ឯងដោយ​គ្មានមូល​ហេតុ​នោះឡើយ។

  ឆ្លើយតបសំណួរថានាងតែម្នាក់លេងតួដល់ទៅ៣ ក្នុង១រឿងបែបនេះស្រីនិច្ច ជួបផល​វិបាក​បំ​ផុតត្រង់ណា​នោះ​ស្រីស្រស់ថាគឺពិតជាពិបាកនៅពេលគ្រងឈុតអប្សារាសួ័គា ដោយ​សារតែ នាងមានគីឡូដល់ទៅ៦៣ គីឡូ អីចឹង​ត្រូវសម្រកគីឡូសល់ត្រឹមជាង៥០គីឡូ​វិញដើម្បី​ឲ្យនាងគ្រងឈុតអប្សរាសួគ័ា ឲ្យ​សាក​សមទៅនិងអប្សរា​សួគ័ា​របស់ខ្មែរ។

 មុនចាប់ផ្ដើមថតរឿង”អប្សរា មហាអង្គរ”នេះសឹម ស្រីនិច្ច បានឲ្យដឹងថានាងមាន​មោទ​ន​​ភាពខ្លាំងដែល​មានឱ​កាសបានលេងភាពយន្ដបុរាណដ៍ធំមួយនេះ។យ៉ាងណាស្រីនិច្ច មិន​ប្រាប់​ពី​តម្លៃខ្លួនដែលនាង​ទទួលបាន​ពីការ​ថតតួដល់ទៅ៣ម្នាក់ឯង​ក្នុងរឿងតែ១នេះឡើយ។​ដោយ​ឡែក​​លោកហ្វៃ សំអាង វិញបានអះ​អាងថាគ្រាន់​តែថ្ងៃ​បើកកាមេរ៉ាចេញ​ថតនោះ​រឿង​នេះចាយ​អស់ជាង២០ម៉ឺនដុល្លារ បាត់ទៅហើយ អីចឹងលោកថាការប្រើ​ពេល​ថត​ដល់ទៅរយៈ​ពេល១ឆ្នាំ​កន្លះទើបចប់នោះប្រាកដជាប្រើទុនអស់ច្រើនណាស់ ព្រោះរឿងនេះមាន​តួអង្គទាំង​អស់​ជាង​១០០នាក់ ហើយគ្រាន់តែក្នុងតួអង្គ១​ត្រូវប្រើគ្រឿងអលង្ការនោះ​ចំណាយជាង​៥០០​ដុល្លារ​បាត់​ទៅហើយ។

 សឹម ស្រីនិច្ច ធ្លាប់ផ្អាកការសម្ដែងអស់រយៈពេលជាង១ឆ្នាំកាលពីឆ្នាំមុនព្រោះតែនាង​មមាញឹកច្រើន​ទៅ​លើ​ការ​រកស៊ីផ្នែកអចលនវត្ថុ តែពេលនេះនាងបានងាកមកប្រឡូក​សិល្បៈ​ពេញទំហ៊ឹងវិញ ខណៈក្រុមហ៊ុននាង​នៅតែ​តំណើរការធម្មតា ព្រោះមានអ្នកធ្វើការជំនួសនាង។​តារាបង្ហាញ​ម៉ូដក្លាយទៅជាអ្នកសម្ដែង​ភាពយន្ដអាជីពដ៍លេច​ធ្លោរូបនេះ​ធ្លាប់បានថតភាព​យន្ដ​ខ្ទង់៥០រឿងមកហើយក្នុងអាជីពរបស់នាងមុន​ឆក់បានតួសំខាន់ម្នាក់ក្នុងរឿង​”អប្ស​រា មហា​អង្គរ​”​ដែលនេះជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់រូបនាង​ក្នុងការលេងរឿងបុរាណ​។គេជឿរថា​ស្រី​និច្ច នឹង​ល្បីថែមទៀតជាមិនខាននៅពេលដែលភាពយន្ដមួយ​នេះនឹងដាក់​បញ្ចាំង​នៅចុង​ឆ្នាំ២០២៤ ខាង​មុខ ខណៈ​រឿងបេះដូងវិញកន្លងមកស្រីស្អាតធ្លាប់បង្ហើប​ថានាងកំពុងតែពិ​សោធន៍ចិត្តទៅលើបុរសជាអ្នកជំនួញម្នាក់ តែនាងមិនកំណត់ថាថ្ងៃខែឆ្នាំណា ទើបគិតគូរចង់​ចូល​រោងការឡើយ៕

RELATED ARTICLES