ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ តូចចិត្តនឹង នឹងខ្លួនពិការ គ្មានលទ្ធភាពចិញ្ចឹមកូន ក៏សម្រេច ចិត្តគិតខ្លីចងកបញ្ចប់ជីវិត ដោយបន្សល់ទុក នូវពាក្យបណ្តាំមួយ ផ្តាំឱ្យកូនខំប្រឹងរៀនសូត្រ និងកុំលួចរបស់អ្នកដទៃ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។
បុរសរងគ្រោះដែលចងកធ្វើអត្តឃាត នោះ មានឈ្មោះខុម ថាល់ អាយុជាង៥០ឆ្នាំ មានលំនៅក្នុងភូមិ–ឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ខណៈដែល ក្រុមគ្រួសារចេញទៅបំពេញការងាររៀងៗខ្លួន អស់ ជនរងគ្រោះបានសំងំនៅលើផ្ទះតែម្នាក់ឯង ដោយគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ ឬនឹក ដល់ថា ជនរងគ្រោះអាចនឹងមានគំនិតខ្លី ដល់ ថ្នាក់ចងកសម្លាប់ខ្លួនបែបនេះសោះ។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃដដែល ខណៈដែល កូនជនរងគ្រោះឡើងទៅដល់លើផ្ទះ ក៏ប្រទះ ឃើញឪពុកចងកស្លាប់បាត់ទៅហើយ ទើបស្រែក ឆោឡោឡើងផ្អើលដល់អ្នកជិតខាងចោមរោម មើល និងទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញ អក្សរដែលជនរងគ្រោះសរសេរនៅលើក្តារខៀន ពណ៌ស ជាប់នឹងជញ្ជាំងក្នុងផ្ទះ ដែលមានខ្លឹម– សារទាំងស្រុងថា “កូនខំរៀន ខំរក (កុំលួច) ភ្នែកប៉ាពិបាកមើល រកស៊ីមិនកើត ចិញ្ចឹមកូន មិនបានទៀតទេ កូនមានសំណាងល្អ សូមកូន ចេះជួយគ្នា”។
ដោយយោងលើពាក្យបណ្តាំដែលជនរង– គ្រោះសរសេរទុក និងដោយផ្អែកតាមស្លាកស្នាម នៅលើខ្លួនសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕