Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់លេង១២គ្រាប់ ប៉ូលិសចាប់ឡើងតុលាការ

បាញ់លេង១២គ្រាប់ ប៉ូលិសចាប់ឡើងតុលាការ

ភ្នំពេញ ៖ ជនសង្ស័យ ជាជនជាតិចិនម្នាក់ ដែលបានបង្កការផ្ទុះអាវុធ ចំនួន១២គ្រាប់ ហើយត្រូវបានកម្លាំងការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី កាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បាន បើកប្រតិបត្តិការចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ ប្រើប្រាស់និងទិញអាវុធ ដោយ គ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចខុនដូ R&F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យ បន្ទាប់ពីជនសង្ស័យបានផ្ទុះអាវុធចំនួន ១២គ្រាប់ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៣។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ គាន់ ជាណាន (GUAN JIANNAN) ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិចិន មុខរបរពាណិជ្ជករ ស្នាក់នៅខុនដូ R&F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ។

រីឯវត្ថុតាងចាប់យក រួមមាន អាវុធខ្លី ម៉ាក Sig Sauer បង់ចំនួន២។ អាវុធខ្លីម៉ាក Blow Mini បង់ចំនួន១។ គ្រាប់ ប្រភេទ 9mm ចំនួន៧៨គ្រាប់។ គ្រាប់ប្រភេទ ៣៨០ ចំនួន៤៦គ្រាប់។ សំបកគ្រាប់ប្រភេទ 9mm ចំនួន១២គ្រាប់។ សំបកគ្រាប់ប្រភេទ ៣៨០ ចំនួន៥គ្រាប់។ កុំព្យូទ័រ ម៉ាក Bolunshuai និងក្តារចុច ចំនួន ១គ្រឿង។ ទូរសព្ទ័ដៃ ម៉ាក អាយហ្វូន១២ មីនី ពណ៌ក្រហម ចំនួន១គ្រឿង។ ទូរសព្ទ័ដៃ ម៉ាកអាយហ្វូន១២ប្រូ ពណ៌ទឹកប៊ិក ចំនួន១ គ្រឿង។ លិខិតឆ្លងដែន លេខ ចំនួន១ក្បាល។ សៀវភៅការងារជនបរទេស ចំនួន២ក្បាល (ឈ្មោះ GUAN JIANNAN និងឈ្មោះ CONG XIN)។ ប័ណ្ណបើកបរជនជាតិចិន ចំនួន១។ MACBOOK  AIR ចំនួន១គ្រឿង។ ប្រាក់ ចំនួន ១០ម៉ឺនរៀល និង ៥ដុល្លារ។

ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES