Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីបាញ់សម្លាប់ប្រពន្ធពោះធំ សារភាពថា ព្រោះភ្លើង ប្រចណ្ឌ

ប្តីបាញ់សម្លាប់ប្រពន្ធពោះធំ សារភាពថា ព្រោះភ្លើង ប្រចណ្ឌ

ភ្នំពេញ ៖ ជនដៃដល់ជាឃាតករ ដែលបានបាញ់សម្លាប់ប្រពន្ធខ្លួនឯងដែលកំពុងមានផ្ទៃពោះ៥ខែបណ្តាលឱ្យ ស្លាប់ក្នុងថ្លុកឈាម នៅចំណុចផ្ទះល្វែង ក្នុងបុរីពីភិពថ្មី កួរស្រូវ៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ កាលពី រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នោះ បានចូលខ្លួនសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីព្យាយាមរត់គេចខ្លួនអស់ប៉ុន្មានម៉ោង។

ជនដៃដល់ជាឃាតករដែលបាញ់សម្លាប់ប្រពន្ធ រួចចូលខ្លួនសារភាពនោះ មានឈ្មោះយ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ត ស្នាក់នៅបុរីពិភពថ្មី កួរស្រូវ៣ ផ្លូវលេខ KS 03 ផ្ទះលេខ១៦៨ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ម៉ៃ គន្ធា ហៅអេណា អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន មានកូន៤ នាក់ (ស្រី១) និងកំពុងមានផ្ទៃពោះ ៥ខែទៀតផង មានស្រុកកំណើតនៅឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបពាក់ប្រាប់ថាបន្ទាប់ ពីកើតមានអំពើឃាតកម្មខាងលើភ្លាម ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននា យកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាន បានចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បី ធ្វើការស្រាវជ្រាវ ប៉ុន្តែពេលកំពុងស្រាវជ្រាវនោះ ជនដៃដល់ជាប្តី បានចូលសារភាពកំហុសតែម្តងនៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យជាឃាតករ បានឆ្លើយសារភាពជំហានដំបូងថា មូលហេតុដែលខ្លួន បាញ់សម្លាប់ប្រពន្ធ គឺដោយសារតែរឿងប្រចណ្ឌ។

ដោយឡែក នៅទីតាំងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន៣ គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់ បង់កាំភ្លើង ចំនួន២ ក្បាលគ្រាប់ក្រពឹត១ និងបំណែកសំណក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ មានករណីឃាតកម្មមួយ បាន កើតឡើងនៅក្នុងបន្ទប់ឡៅតឿ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅបុរីពិភពថ្មី កួរស្រូវ៣ ផ្លូវលេខ KS 03 ផ្ទះលេខ ១៦៨ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ  ដោយស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៥ខែ ត្រូវបានបុរសជាប្តីក្រោយដក កាំភ្លើងបាញ់ ២គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។

តាមប្រភពអ្នកជិតខាងផ្ទះស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ធ្លាប់មានប្តីមុន និងមានកូន៤នាក់ (ប្រុស៣ ស្រី១) តែក្រោយមក  បានលែងលះគ្នា។ បន្ទាប់មក ស្ត្រីរងគ្រោះ បានយកប្តីក្រោយម្នាក់ទៀត (ជន សង្ស័យ) និងកំពុងពពោះកូនក្នុងផ្ទៃ៥ខែទៀតផង ស្រាប់តែត្រូវជនសង្ស័យជាប្តីក្រោយ បាញ់សម្លាប់តែម្តង ដោយពុំដឹងមូលហេតុ។

 ប្រភពដដែល ឱ្យដឹងបន្តថា មុនពេលភ្ញាក់ផ្អើលករណីខាងលើ នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សាច់ញាតិរបស់ស្ត្រីរងគ្រោះ ដែលនៅឯស្រុកកំណើត បានទូរស័ព្ទមកសន្តិសុខក្នុងបុរីខាងលើ ឱ្យជួយទៅមើលផ្ទះរបសស្ត្រីរងគ្រោះ ព្រោះទ្វារចំហ ចំណែកកូនៗរបស់ស្ត្រីរងគ្រោះ ទៅរៀនអស់ មិនទាន់ត្រ ឡប់មកផ្ទះវិញនៅឡើយ។ លុះសន្តិសុខទៅដល់ ឃើញក្នុងផ្ទះមានសភាពរប៉ាត់រប៉ាយ ក៏មានការសង្ស័យ បាន ស្រែកហៅជនរងគ្រោះ មិនឮឆ្លើយតប ក៏ដើររកមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះ ដេកដួលក្នុងថ្លុកឈាម ស្លាប់បាត់ទៅហើយ នៅក្នុងបន្ទប់ឡៅតឿ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង៕

RELATED ARTICLES