Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសៀតកាំភ្លើងជ័រ ឆក់ទូរស័ព្ទ ជាប់ខ្នោះ២នាក់

សៀតកាំភ្លើងជ័រ ឆក់ទូរស័ព្ទ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ពីប្រជាពលរដ្ឋអ្នកដំណើរ បាន សម្រេច រួចព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍ប្រដេញចាប់បានភ្លាមៗ ស្រាប់តែប្រទះឃើញមានកាំភ្លើងជ័រ ១ដើម ជាប់ខ្លួនជនសង្ស័យ ទាំង២នាក់ទៀតផង។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១១ និង០៥នាទីព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាន ឃាត់ ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចមានស្ថាន ទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរស័ព្ទដៃ) និងប្រើប្រាស់អាវុធគ្មានការអនុញ្ញាត  នៅចំណុចមុខខ្លោងទ្វារវត្តក្រាំងធ្នង់ ផ្លូវ១៩៦២ ភូមិត្រពាំងមាន សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោកអធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន ទី១-ឈ្មោះ សួង សៀម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី២-ឈ្មោះផា សុវណ្ណារាជ ភេទប្រុស អា យុ១៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ រីឯវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥  ពាក់ស្លាកលេខ ភ្នំពេញ 1AE-8856 អាវុធជ័រ ១ដើម (ជារបស់ជនសង្ស័យធ្វើសកម្មភាព) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 11Pro  ជារបស់ជនរងគ្រោះ (ប្រគល់ឱ្យជនរងគ្រោះវិញ)។

លោកអធិការ បន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ និងប្រដាប់ដោយអាវុធជ័រ ១ដើម ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 11Pro ពីឈ្មោះហួន សារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ១៦៩  ភូមិខ៤ សង្កាត់ វាលវង់ ខណ្ឌ៧មករា បានសម្រេច និងបានព្យាយាមជិះម៉ូតូគេចខ្លួន តែភ្លាមនោះ ត្រូវបានជនរងគ្រោះ ជិះប្រ ដេញតាម និងស្រែកឆោឡោ ព្រមទាំងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងល្បាតប្រទះឃើញ ក៏ប្រដេញចាប់ឃាត់ ខ្លួនបានជនសង្ស័យទាំង២នាក់តែម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការន្តតាមនីតិវិធី៕

RELATED ARTICLES