ភ្នំពេញ ៖ បុគ្គលិកម្នាក់ ថៅកែឱ្យស្នាក់ ក្នុងក្រុមហ៊ុន ក៏បែកគំនិតអាក្រក់លួចទូដែកដាក់ លុយជិតមួយម៉ឺនដុល្លារ ទើបម្ចាស់ក្រុមហ៊ុនប្តឹង ទៅសមត្ថកិច្ចឱ្យចុះមកចាប់ខ្លួន កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅក្នុងក្រុមហ៊ុនវីងវេរលុយយីហោ ថនចាន់ ឧត្តម តាមផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
មន្ត្រីនគរបាលខណ្ឌមានជ័យ បានឱ្យដឹង ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វួច មាន ភេទប្រុស អាយុ១៩ឆ្នៀាំ មុខរបរជា បុគ្គលិកវីងវេរលុយយីហោ ថនចាន់ ឧត្តម ស្នាក់– នៅក្រុមហ៊ុនកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ រីឯជនរងគ្រោះឈ្មោះអ៊ុន ប៊ុនថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកក្រុមហ៊ុន វីងវេរលុយតាមបណ្តាខេត្ត–ក្រុង ស្នាក់នៅ ផ្ទះលេខ៦៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមាន– ជ័យ ខណ្ឌមានជ័យ។
បើតាមសម្តីរបស់ជនរងគ្រោះបានរៀប– រាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតមានអំពើ ចោរកម្មនោះ គាត់បានអនុញ្ញាតឱ្យបុគ្គលិក ឈប់សម្រាកធ្វើការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ ២០១៦ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យពួកគេសប្បាយរីករាយនឹង ការអបអរចូលឆ្នាំសកល ហើយនៅថ្ងៃទី២ ខែ មករា ឆ្នាំ២០១៧ ទើបបើកដំណើរការឡើងវិញ ជាធម្មតា។ រីឯគាត់ក៏បានទៅដើរកម្សាន្តអបអរ ចូលឆ្នាំសកលនៅខេត្តឆ្ងាយដែរ។ លុះដល់ថ្ងៃ ចូលធ្វើការគាត់បានចូលមកដល់ក្រុមហ៊ុន ស្រាប់ តែបាត់ទូដែកដែលដាក់នៅក្រុមហ៊ុនបាត់ដោយ គ្មានមូលហេតុ។ នៅពេលនោះគាត់ក៏បានសួរ ទៅយុវជនខាងលើជាបុគ្គលិកដែលស្នាក់នៅ ក្នុងក្រុមហ៊ុន ប៉ុន្តែបែរជាគេឆ្លើយថាអត់ដឹង។ ឮបែបនេះ គាត់បានប្រញាប់រត់ទៅប្តឹងនគរ–បាលប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ចាប់ខ្លួនជនល្មើសដែលលួចយក លុយសរុប៧៥០០ដុល្លាសហរដ្ឋអាមេរិក នៅ ក្នុងទូដែកនោះ។
លោកវុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានឱ្យដឹងថា បន្ទាប់ពីកើតមានករណីគាស់ទូដែកយកលុយ បែបនេះ ម្ចាស់ទីតាំងវេរលុយវីងបានទៅដាក់ ពាក្យបណ្តឹង ដោយបានរៀបរាប់ថា ចោរលួច គាស់ទ្វារយកលុយដុល្លារអស់ចំនួន៧៥០០ដុល្លារ សហរដ្ឋអាមេរិក។ នៅពេលទទួលបានពាក្យ បណ្តឹងពីជនរងគ្រោះហើយ លោកបានប្រញាប់ ចុះមកកន្លែងកើតហេតុ ក៏ពិនិត្យមើល ផ្ទះអត់ មានការទម្លុះទម្លាយទេ ហើយភ្លាមៗនោះ លោកក៏រាយការណ៍ជូនលោកអធិការនគរបាល ខណ្ឌដើម្បីឱ្យុលោកអធិការនគរបាលខណ្ឌចុះ ស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជនល្មើស ។
លោកម៉េង វិមានតារា អធិការរងនគរ–បាលខណ្ឌមានជ័យ បានឱ្យដឹងថា បន្ទាប់ពីទទួល ព័ត៌មានពីករណីចោរគាស់ផ្ទះជួលបើករកស៊ីវីង វេរលុយ លួចយកទូដែកដែលដាក់លុយ៧៥០០ ដុល្លារ សហរដ្ឋអាមេរិកនោះភ្លាម លោកក៏ចុះ មកពិនិត្យឃើញថា មានភាពមិនប្រក្រតីដោយ– សារសោផ្ទះទ្វារខាងក្រោយ មិនបានចាក់សោ ទេ ហើយក៏មិនមានខូចខាតសោទ្វារនោះដែរ។ ចំណែកកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះបានដាច់ អស់ បើយើងគិតទៅ វាច្បាស់ជាអាចពាក់ព័ន្ធ ទៅនឹងអ្នកកាន់សោផ្ទះ។ នៅពេលនោះ សមត្ថកិច្ច ក៏បានហៅបុគ្គលិកម្នាក់ជាអ្នកកាន់សោផ្ទះវេរ លុយវីង មកសួរនាំនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចាក់អង្រែក្រោម។
លោកអធិការរងនគរបាល បានបន្តថា បន្ទាប់ពីស៊ើបអង្កេតតាមដំណើរទៅសមត្ថកិច្ច បានដាក់ការសង្ស័យទៅលើអ្នកកាន់សោតែម្តង ហើយសមត្ថកិច្ចក៏បានសាកសួរតាមជំនាញរបស់ ខ្លួនចុះឡើង ដោយប្រើពេលវេលា២ម៉ោង ទើប ជនសង្ស័យបានសារភាព។ ដោយជនសង្ស័យ បានប្រាប់ថា កាលពីវេលាម៉ោង១២និង៣០ នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រូបគេពិតជាបានលួចទូដែករបស់ក្រុមហ៊ុនមែន ដោយមុនដំបូង គេបានកាត់ផ្តាច់ខ្សែកាមេរ៉ា សុវត្ថិភាពនៅក្រុមហ៊ុន រួចហើយយកបាវរុំ ហើយហៅរ៉ឺម៉កម៉ូតូដឹកយកទៅក្រោយ ដើម្បី យកលុយនៅក្នុងទូដែក បានប្រើដែកគាស់ ទម្លាយ ទើបយកបាន ហើយធ្វើឱ្យសោផ្ទះរបើក ចំហដូចចោរឆ្កឹះចូល កុំឱ្យថៅកែសង្ស័យ។ រីឯ លុយដែលនៅក្នុងទូដែកទាំង៧៥០០ដុល្លារនោះ ជនសង្ស័យប្រាប់ថា គេស៊ីចាយជាមួយមិត្តភក្តិ អស់៥០០ដុល្លារ ហើយលុយនៅសល់៧០០០ ដុល្លារទៀត គឺគេបង្កើតគណនេយ្យវីងផ្ទាល់។
លោកអធិការរងបានបន្តទៀតថា បន្ទាប់ពី ទទួលបាននូវចម្លើយបែបនេះហើយ សមត្ថកិច្ច បាននាំជនសង្ស័យទៅដកលុយទាំងនោះយក មកវិញ រួចហើយនាំជនសង្ស័យទៅយកទូដែក ដែលគេបោះចោលនៅក្នុងព្រៃ តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្រោយពេលសាកសួរនៅក្នុងប៉ុស្តិ៍រួច សមត្ថ– កិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកលុយដែលនៅសល់៧ពាន់ដុល្លារសហ–រដ្ឋអាមេរិកនោះ សមត្ថកិច្ចបានដកហូតយក មកប្រគល់ឱ្យជនរងគ្រោះវិញ៕
គួន ចំរើន