ខេត្តសៀមរាប ៖ គ្រឹះស្ថានអង្គរ បានចេញ នូវសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ឱ្យដឹង អំពីស្ថិតិភ្ញៀវទេសចរបរទេស ទិញប័ណ្ណ និង ចំណូលដែលទទួលបានពីការលក់ប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរប្រចាំឆ្នាំ២០១៦ ពោលគឺមានចំនួនជាង៦២លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ លេខ០០១ គ.ស.អ ចេញផ្សាយ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ បានបញ្ជាក់ឱ្យ ដឹងថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានដូចខាងក្រោម ៖
១–ខែធ្នូ ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរ បរទេសដែលទិញប័ណ្ណ មានចំនួន ២៤៩ ៤៨២ នាក់ ធៀបនឹងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ កើន ឡើងចំនួន ១២,០៨ភាគរយ។ ចំណែកចំណូល ដែលទទួលបាន ៧ ១៦១ ៣០០ដុល្លារ ធៀប នឹងឆ្នាំ២០១៥ កើនឡើង ១០,២២ភាគរយ។
២–រយៈពេល១២ខែ ឆ្នាំ២០១៦ ចំនួន ភ្ញៀវទេសចរបរទេសដែលទិញប័ណ្ណសរុបចំនួន ២ ១៩៧ ២៥៤នាក់ ធៀបនឹងរយៈពេល១២ខែ ឆ្នាំ២០១៥ កន្លងទៅ កើតឡើងចំនួន ៤,៦៣ ភាគរយ។ ចំណែកចំណូលដែលទទួលបានសរុប ៦២ ៥៨២ ២០០ដុល្លារ ធៀបនឹងឆ្នាំ២០១៥ កន្លងទៅ កើនឡើងចំនួន ៤,២១ភាគរយ៕