Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់រំលោភប្អូនស្រីគេ បងមកទាន់

 ចាប់រំលោភប្អូនស្រីគេ បងមកទាន់

កំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ នៅក្នុងខ្ទមចម្ការស្វាយ រហូតបាន សម្រេច លុះបងប្រុសរបស់ក្មេងស្រីរងគ្រោះមកទាន់ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យព្យាយាមរត់គេចខ្លួន បាន១យប់ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ខ្ទមចម្ការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ រហូតមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រីបានសម្រេច និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង ហួត ហៅ ពយ ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ចំណែកក្មេងស្រីរងគ្រោះ មាន អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីបងប្រុសរបស់ក្មេងស្រីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះហេង ហួត ហៅពយ ថា បានចាប់រំលោភប្អូនស្រីរបស់ខ្លួន (ក្មេងស្រីរងគ្រោះ) ដែលជាអនីតិជន រហូតបានសម្រេច នៅក្នុងខ្ទមចម្ការស្វាយ ទីតាំងកើតហេតុខាងលើ។

បងប្រុសរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ឈ្មោះហេង ហួត ហៅពយ បានធ្វើសកម្មភាពចាប់រំលោភទៅលើប្អូនស្រីរបស់គាត់ ដែលទើប នឹងមានអាយុ១៤ឆ្នាំ រហូតដល់បានសម្រេច លុះពេលគាត់ជាបងតាមទាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយពីទទួលពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ រហូតដល់ព្រលប់ថ្ងៃ០៥ ខែមីនា ឆ្នាំ២០២៣ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហេង ហួត ហៅពយ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីរងគ្រោះ រហូតបានសម្រេចប្រាកដមែន។

ជនសង្ស័យឈ្មោះហេង ហួត ហៅពយ ត្រូវបានសមត្ថិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្នាននគរបាល ស្រុកភ្នំស្រួច ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES