Sunday, September 22, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖២០២៣​ អស់ជំនួយ

ឱក សុគន្ធកញ្ញា ៖២០២៣​ អស់ជំនួយ

ភ្នំពេញ៖បើទោះជាឱក សុគន្ធកញ្ញា ជាតារាស្រីលំដាប់ជូរមុខគេរបស់ហង្សមាសរយៈពេល​ជាង​១០ឆ្នាំទៅហើយក្ដី ប៉ុន្ដែទាំងកេរ្ដិ៍ឈ្មោះនិងតម្លៃខ្លួននាងនៅតែក្រោមអតីតដៃគូលោកព្រាប សុ​វត្ថិ និងខែម ប៊ុនថៃ នៅឡើយ ហេតុ​នេះ​ការច្រៀងសម្ដែងជាមួយលោកសុវត្ថិ និងប៊ុនថៃ នា​ពេល​កន្លងមកគឺជម្រុញបន្ថែមភាពល្បីល្បាញរបស់នាង ។ប៉ុន្ដែសម្រាប់ឆ្នាំ២០២៣ នេះសុ​គន្ធ​កញ្ញា បានបាត់បង់ដៃគូទាំងពីរខាងលើអស់ទៅហើយ ព្រោះលោកព្រាប សុ​វត្ថិ បាយបាយ ហង្សមាស តាំងពីខែសីហា ឆ្នាំ២០២០ ខណៈលោកប៊ុនថៃ ទៅរួមរស់ជាមួយ​Galaxy នៅខែ​មករា ឆ្នាំ២០២៣ ។

អំឡុងពេលដែលហង្សមាសបាត់បង់តារាល្បីរបស់ខ្លួនដល់ទៅ២ដួង ហើ​យ​ត្រូវអ្នកជំនាញសិល្បៈលើក​ឡើង​ថាទ្រនុំធំកំពុងតែ”រងា”​ព្រោះមិនដឹងថានឹងយកតារា​របស់​ខ្លួនមួយណាលើកឲ្យឡើងជំនួសលោកសុវត្ថិ ឬប៊ុនថៃ នោះមានន័យថាសុគន្ធកញ្ញា ក៍អស់​ជំ​នួយដូចមុនទៀតដែរហើយជម្រើសនាង​ពេលនេះអាចនឹងទៅ​ចាប់ដៃជា​មួយលោកលោកឆន សុវណ្ណារាជ ឬណុប បាយ៉ារិទ្ធ ជាថ្មីវិញហើយ ក្រោយហង្សមាសបរាជ័យ​រក្សារតារាល្បី​ទាំងពីរ​របស់​ខ្លួន​ឲ្យបន្ដនៅរួមរស់ជាមួយបានតទៅទៀតនោះ ពេលនេះថៅកែផលិតកម្មធំនេះ​ក៍មិន​ទាន់​​ឃើញ​ទិញតារាល្បីពីខាងក្រៅផលិតកម្មដើម្បីយកមកជំនួសតារា​សំខាន់របស់ខ្លួនដែល​ដើរចេញទាំងនោះដែរ។

  ទោះជាយ៉ាងណាថ្មីៗនេះឱក សុគន្ធកញ្ញា បានបង្ហាញសញ្ញាការធ្វើការមួយជាមួយ​តារា​ចម្រៀងរ៉េប លំ​ដាប់​ជូរ​មុខលោកវណ្ណដា តែតាមព័តមានថាអាចគ្រាន់តែជា​ការងារខ្លី​សម្រាប់តែកម្មវិធីថ្ងៃទី៨មីនា ប៉ុណ្ណោះ ព្រោះអ្នក​ទាំង​​ពីរ​ច្រៀង​នៅ​ផលិត​កម្ម​ផ្សេងគ្នា ហើយកន្លងមកសុគន្ធកញ្ញា ក៍​មិនដែល​ល្បីដោយសារការច្រៀងរ៉េបដែរ ហេតុ​​នេះ​ហើយពួកគេមិន​មែន​ជាដៃគូគ្នា​ដ៍សាក​សម​​ឡើយ។ប៉ុន្ដែគេកត់សម្គាល់ថាតារាកូន១រូបនេះ​ហាក់កំពុងតែ​ព្យា​យាម​សម្រកគីឡូឲ្យ​ចុះ​មកស្វែលឡើងវិញ អំឡុងពេលដែលនាងកំពុងតែបង្ហាញខ្លួនជាCoach កម្មវិធីThe Voice Cambodia រដូវ​កាល​ទី៣ ។សុគន្ធកញ្ញា ដែលជាអតីតនាថការីរបាំម្នាក់នោះថ្មីៗនេះនាងបាន​ទៅ​ថតតែង​ខ្លួនក្នុង​ឈុតព្រះនាងឥទ្រ្ទទេវី យ៉ាងស្រស់ស្អាតដែលធ្វើឲ្យស្វាមីនាងលោកអ៊ឹង សុខ​លី មិនអាចនៅស្ងៀម​បាន​ទេ រហូត​សរសើរ​នាងថា​នាង​ស្អាត​ដាច់គេទៀតផង។

 គូរបញ្ជាក់ថាតាំងពីឱក សុគន្ធកញ្ញា មានស្វាមីនិងកូនប្រុសជាង៣ឆ្នាំមកនាង​មិន​សូវ​មានទីផ្សារ​ចម្រៀង​ផ្ទុះដូច​មុនឡើយ ប៉ុន្ដែនាងនៅតែអាចរកប្រាក់ចំណូលបានច្រើន​ម៉ឺន​ដុល្លារ​ក្នុង១ឆ្នាំៗតាមរយៈ​ការត្រូវប៉ាន់​ស្ពត​ពា​ណិជ្ជ​កម្មធំៗ ហើយចេញមុខសឹងគ្រប់Concerts របស់​ហង្សមាសតាមខេត្ត ព្រោះស្វាមីនាងលោកសុខលី ជាអ្នក​គ្រប់​គ្រងការគុំតន្រ្ដី​ទាំងមូល​របស់​ហង្សមាស។ដោយឡែកសម្រាប់ការរក្សារតំណែងធំៗជាCoach និងJudge នៅ​ហង្ស​​មាស​នោះ​មានន័យថាទោះជាសុគន្ធកញ្ញា ខ្សត់បទល្បីៗមែន តែនាងនៅតែរក្សារតំណែង​ជាតា​រាស្រីដ៍សំ​ខាន់របស់ផលិតកម្មនេះជាច្រើនឆ្នាំតទៅទៀតជាមិនខាន ព្រោះអ្នកជំនាញ​សិ​ល្បៈ​លោកមិញ សុធីវណ្ណ ធ្លាប់អះ​អាងថានៅពេលដែលកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្ស​មាស​នាងនឹងកាន់តែល្បីជាងមុន។ថ្វីត្បិតតែ​លោក​សុធីវណ្ណ មិន​ប្រាប់​ឲ្យចំៗពីមូលហេតុក្ដី តែគេ​អាច​យល់ថាលោកសំដៅដល់ការក្លាយ​ទៅជាសាច់​ញាត្តិរបស់​គ្រួសារ​ថៅ​កែហង្សមាស​ជាផ្លូ​វការ នោះមានន័យថាការយកចិត្តទុកដាក់និងលើកស្ទួយនាង​ពីសំណាក់​ថៅ​កែ​ហង្ស​មាស​ក៍ខ្ពស់​ទ្វេដងជាងមុនផងដែរ។

 តាមព័តមានថាក្រៅពីបាត់បង់ដៃគូចម្រៀងសំខាន់ដល់ទៅ២ដួងនោះឱក សុគន្ធកញ្ញា ក៍គ្មានផែនការណ៍​ជាក់​លាក់ក្នុងការថតភាពយន្ដដែរ ព្រោះគម្រោងនាងនិងលោកប៊ុនថៃ ចាប់​ដៃគ្នាលេងតួឯកប្រុសស្រី​ត្រូវបាន​អ្នកដឹក​នាំភាពយន្ដលុបចោលអស់ទៅហើយ។ប៉ុន្ដែសុគន្ធកញ្ញា នៅតែអាចក្លាយទៅជាតួឯក​បានគ្រប់ពេល​វេលាឲ្យ​តែ​ចិត្តនាងចង់ ព្រោះក្រុមផលិត​ភាព​យន្ដ​ហង្សមាសទាំង៣ច្រកនោះរងចាំតែចម្លើយពីនាងប៉ុណ្ណោះ តែតារាកូន១ នៅតែ​គ្មាន​ពេល​វេលាគ្រប់គ្រាន់ដើម្បីភ្លក្សរសជាតិតួឯកដំបូងរបស់ខ្លួននៅឡើយ៕

                                                                                              

RELATED ARTICLES