ភ្នំពេញ ៖ បុរសម្នាក់ ឃើញឪពុកបង្កើត របស់ខ្លួនអង្គុយផឹកស៊ីជុំគ្នាជាមួយបុរសអ្នកជិត ខាងម្នាក់ ដែលធ្លាប់មានទំនាស់ជាមួយខ្លួន ក៏ ផ្ទុះកំហឹងជេរដៀមដាម ប្រមាថឪពុក ព្រមទាំង ទាញពូថៅគំរាមកាប់សម្លាប់ឪពុកខ្លួនឯងចោល ទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិចោមចៅ សង្កាត់ចោម– ចៅ ខណ្ឌពោធិ៍សែនជ័យ។
កូនប្រុសអកតញ្ញូដែលគំរាមសម្លាប់ឪពុក រូបនោះ មានឈ្មោះហែម ពន្លឺ អាយុ៣៦ឆ្នាំ មុខរបរលក់ចាប់ហួយ និងមានលំនៅក្នុងភូមិ– សង្កាត់កើតហេតុខាងលើ។ ចំណែកបុរសរង– គ្រោះជាឪពុក មានឈ្មោះហែម មុនីរដ្ឋ អាយុ ៥៧ឆ្នាំ មុខរបរមន្ត្រីគយចូលនិវត្តន៍ ស្នាក់នៅ ផ្ទះជួលក្នុងភូមិជាមួយគ្នា។
តាមសម្តីបុរសរងគ្រោះជាឪពុក បានរៀប រាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនបង្ក–ហេតុ) បានកើតមានទំនាស់ជាមួយនឹងបុរស អ្នកជិតខាងនោះមួយរយៈមកហើយ រហូតដល់ មើលមុខគ្នាមិនត្រង់ទៀតផង។ នៅមុនពេល កើតហេតុ បុរសជាអតីតគូទំនាស់ជាមួយកូន– ប្រុសរបស់គាត់ បានទៅជល់មាន់ឈ្នះ ក៏ហៅ គាត់ឱ្យទៅផឹកស្រាជាមួយនិងថែមទាំងបាន ឱ្យប្រាក់គាត់យកទៅទិញស្រាបៀរកន្លះកេសពី ផ្ទះកូនប្រុសរបស់គាត់ មកផឹកទៀតផង។ លុះ ពេលដែលគាត់កំពុងអង្គុយផឹកជុំគ្នាជាមួយនឹង អ្នកជិតខាងរូបនោះ ស្រាប់តែកូនប្រុសរបស់ គាត់បានប្រទះឃើញ ក៏ជេរដៀមដាមគាត់ជា ឪពុកដោយប្រើពាក្យអសុរោះជាច្រើន ដោយ ជេរគាត់សុទ្ធតែអាឆ្កែ អាថោក គ្មានកន្លែងផឹក ទេអី បានជាទៅផឹកនៅកន្លែងដែលមិនត្រូវគ្នា បែបនេះ។
បុរសរងគ្រោះបន្តថា ដោយសារតែគាត់ គឺជាឪពុកធ្លាប់រកប្រាក់ចិញ្ចឹមបីបាច់កូននេះតាំង ពីបាតជើងក្រហមរងាល លុះពេលគាត់ចូល និវត្តន៍គ្មានលុយកាក់ ចំណែកកូនប្រុសមាន ជីវភាពធូរធារបន្តិច ស្រាប់តែមកជេរប្រមាថ គាត់ប្រៀបប្រដូចគាត់ទៅនឹងសត្វធាតុ ទើប ធ្វើឱ្យគាត់ខឹង ក៏ស្រែកដាក់កូនប្រុសថា បើអ៊ីចឹង ឯងសម្លាប់អញចោលទៅ ស្រាប់តែភ្លាមនោះ កូនប្រុសអកតញ្ញូរូបនោះ បានទាញពូថៅ ស្ទុះ មករកកាប់គាត់មែន ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង រាយការណ៍សុំអន្តរាគមន៍ពី ប្រជាការពារ និងសមត្ថកិច្ចតែម្តង។
បុរសរងគ្រោះ បញ្ជាក់ថា មិនត្រឹមតែកូន ប្រុសកំណាចរូបនេះទេ ដែលរកកាប់សម្លាប់ គាត់ សូម្បីតែកូនប្រុសរបស់គេ ដែលមានអាយុ ជាង១០ឆ្នាំ ក៏រកកាប់រូបគាត់ជាជីតាដែរ ធ្វើឱ្យ អ្នកភូមិចោមរោមមើលគ្រប់គ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរា– គមន៍ហៅជនបង្កហេតុជាកូនប្រុសដែលរកកាប់ សម្លាប់ឪពុកនោះមកសាកសួរនិងអប់រំ តែទៅ ដល់ ភាគីខាងកូនប្រុសបានបិទទ្វារជិតឈឹង និង សម្ងំនៅក្នុងផ្ទះមិនព្រមចេញមកក្រៅនោះទេ។
ជុំវិញករណីខាងលើនេះ យើងមិនអាច ទាក់ទងសុំការបំភ្លឺពីភាគីកូនប្រុស ដែលទទួល រងការចោទប្រកាន់ថា គំរាមសម្លាប់ឪពុកខ្លួនឯង នោះបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំ ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ថោង ធីម