ភ្នំពេញ៖អតីតម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ ដែលស្ងប់ស្ងាត់ពីឆាកតន្រ្ដីនិងអាកខានចេញបទថ្មីៗមួយរយៈធំនោះពេលនេះរូបគេបានចេញមុខមកវិញជាមួយការតុបតែងខ្លួននិងស្ទីលច្រៀងសម្ដែងគឺមានការផ្លាស់ប្ដូរស្ទើតែទាំងស្រុងហើយរូបរាងក៍ជិតពេញកំលោះផងដែរ។ពិសិដ្ឋ បានបង្ហាញម៉ូដសាក់ជាច្រើនកន្លែងក្នុងMV ថ្មីហើយរូបគេដែលធ្លាប់តែច្រៀងបទមនោសញ្ចេតនានោះបែជាងាកមកច្រៀងបទរ៉េប វិញម្ដងតាមរយៈបទ”Money” ដែលតារាវ័យក្មេងរូបនេះនិពន្ធដោយខ្លួនឯង។
អ្វីដែលគូរឲ្យកត់សម្គាល់មុនចេញបទថ្មីតារាចម្រៀងវ័យក្មេងរូបនេះបាននិយាយថាខ្លួនមិនចង់ឡើងឆាកច្រៀងបទរបស់គេនោះទេ តែចង់មានអ្វីថ្មីនិងប្លែក ដោយខ្លួនឯងយកទៅបញ្ចេញ ឥឡូវផែនការណ៍នោះបានសម្រេចហើយព្រោះតាមរយៈវីដេអូបទមួយនេះគ្រប់គ្នាបានមើលឃើញថាហង្សមាសមានការសម្រិតសម្រាំងខ្លាំងណាស់ មិនមែនធ្វើលំៗឲ្យតែបាននោះទេ ទោះជាពិសិដ្ឋ ជាតារាមិនទាន់ពេញវ័យក្ដី ខណៈដែលមជ្ឈដ្ឋានមហាជនសង្កេតឃើញថាការថតបទតារាវ័យក្មេងមានការប្រិតព្រៀងខ្លាំងបែបនេះបន្ទាប់ពីហង្សមាសបានបាត់បង់តារាសំខាន់របស់ខ្លួនដល់ទៅ២ដួងមកហើយដែលធ្លាក់ក្នុងកណ្ដាប់ដៃGalaxy នោះគឺលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ ហេតុនេះផលិតកម្មធំមួយនេះហាក់កំពុងតែពង្រឹងគុណភាពនិងលើកតារាវ័យក្មេងរបស់ខ្លួនថែមទៀតដើម្បីទប់ទល់គូប្រជែង។ប៉ុន្ដែសម្រាប់ពិសិដ្ឋ វិញនេះមិនមែនជាលើកទី១នោះទេ ដែលបុរសគេសង្ស័យថាជាគូស្នេហ៍របស់ស្រីស្រស់ឈូឈូ រូបនេះច្រៀងបទរ៉េប នោះព្រោះកន្លងមករូបគេក៍ធ្លាប់ច្រៀងបទប្រភេទនេះជាញឹកញាប់ផងដែរដូចជាបទ”ទេពអប្សរបន្លំ” និងបទ”Different Way “ជាដើម។
ទស្សនិកជនចាប់អារម្មណ៍ថាអំឡុងពេលដែលទេព ពិសិដ្ឋ ប្ដូរយុទ្ធសាស្រ្ដរបស់ខ្លួនពីច្រៀងបទស្លូវ មករ៉េប នេះ គឺស្របគ្នាទៅនិងកូនលោកឧកញ៉ាព្រាប សុវត្ថិ លោកសុវត្ថិ មុនីវណ្ណ មុននេះក៍ផ្លាស់ប្ដូរស្ទីលច្រៀងសម្ដែងពីបទ មនោសញ្ចេតនាមកជាបទរ៉េប ដូចគ្នាដែរតាមរយៈការចេញបទថ្មីបើកឆាកនៅGalaxy ”Don’t Compare” ធ្វើទី ផ្សារចង្វាក់រ៉េប ហាក់មានសន្ទុះឡើងគូឲ្យចាប់អារម្មណ៍ ស្របពេលដែលមុននេះលោកព្រាប សុវត្ថិ ,ខែម ប៊ុនថៃ ,អ៊ីណូ និងតារារ៉េបល្បីឈ្មោះ២ដួងគឺលោកម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ដែលច្រៀងរ៉េប វាយបកគ្នាទៅវិញ ទៅមកបែកផ្សែងធ្វើឲ្យផ្អើលទស្សនិកពេញផ្ទៃប្រទេសនោះ ឥឡូវចង្វាក់មួយនេះមានតារាកាន់តែច្រើនចាប់ផ្ដើម ប្រឡូកជាអាជីព។សម្រាប់ទេព ពិសិដ្ឋ និងសុវត្ថិ មុនីវណ្ណ វិញការងាកមកច្រៀងរ៉េប ព្រមគ្នានេះគេមិនទាន់អាច សន្និដ្ឋានថាមួយណាធ្វើបានល្អជាងនោះទេ ប៉ុន្ដែFan ទាំងសងខាងបានការពារIdol របស់គេរៀងៗខ្លួន ហេតុនេះ មានតែអ្នកដែលនៅកណ្ដាលទេទើបអាចផ្ដល់ភាពយុត្តិធ័មលើសម្ថភាពតារាទាំងពីរបាន ។
ទេព ពិសិដ្ឋ ធ្លាប់មានព័តមានថារូបគេស្និតស្នាលគ្នាចម្លែកជាមួយតារាសម្ដែងឈូឈូ រហូតត្រូវបានគេសង្ស័យថាតារាវ័យក្មេង១គូនេះជាគូសង្សារនិងគ្នាទៀតផង។ប៉ុន្ដែកន្លែងមកតារាសម្ដែងអ្នកស្រីផាភួង ម្ដាយរបស់ឈូឈូ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកូនស្រីគាត់គ្មានទំនាក់ទំនងស្នេហាជាមួយពិសិដ្ឋ ទេ គឺគ្រាន់តែរាប់អានគ្នាជាមិត្តភក្ដិប៉ុណ្ណោះ។ដោយឡែកសម្រាប់សុវត្ថិ មុនីវណ្ណ វិញបានស្ងប់ស្ងាត់ពីអាជីពចម្រៀងនៅហង្សមាសអស់២ឆ្នាំ ពោលគឺតាំងតែពីលោកព្រាប សុវត្ថិ ចេញទៅGalaxy នោះហង្សមាសលែងសូវធ្វើបទឲ្យច្រៀង ហើយទើបតែថ្មីនេះមុនីវណ្ណ បានចាប់ផ្ដើមពង្រឹងអាជីពរបស់ខ្លួនជាថ្មីឡើងវិញតាមរយៈការចូលច្រៀងនៅផលិតកម្មជាមួយឪពុកខ្លួន ប៉ុន្ដែថាជោគជ័យបានកម្រិតណានោះគឺមានតែមហាជនទេទើបអាចវាយតម្លៃបាន។សុវត្ថិ មុនីវណ្ណ មានរូបរាងសង្ហារហេតុនេះមានស្រីក្មេងជាច្រើនចង់ធ្វើសង្សារកូនលោកឧកញ៉ាព្រាប សុវត្ថិ ហេតុនេះគេចាំមើលថារូបគេនឹងយកប្រពន្ធជាតារាដូចគ្នាដែរ ឬជានារីពីនៅខាងក្រៅសង្វៀនសិល្បៈ?
អ្នកជំនាញសិល្បៈបានលើកឡើងថាគិតត្រឹមឆ្នាំ២០២៣ នេះអ្នកចម្រៀងរ៉េប ដែលឈានមុខគេគឺលោកវណ្ណដា និងដេវីត តែរលកក្រោយច្រាន រលកមុន ហេតុនេះហើយគេចាំមើលថាតារារ៉េប វ័យក្មេងរូបណាទៅដែលអាចធ្វើឲ្យចង្វាក់គ្មានប្រភពច្បាស់លាស់មួយនេះរង្គើរដល់តំណែងអតីតអ្នកកោសដូងលោកវណ្ណដា និងជាងជុសជុលទូរស័ព្ទលោកដេវីត?