Sunday, September 22, 2024
Homeតារាខ្មែរនាយចឺម ៖ស្រីសា្អត ចាប់ផ្ដើមលែងសូវទុកចិត្ត

នាយចឺម ៖ស្រីសា្អត ចាប់ផ្ដើមលែងសូវទុកចិត្ត

ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ត្រូវបានអ្នកនៅលើបណ្ដាញសង្គម​មួយ​ចំនួនមិនចូល​ចិត្តនាយចាត់​ទុក​ថាជា”ព្រាននារី” ដែលការផ្ដល់រហ័ស្សនាមបែបនេះ​លោក​មេ​សា ពេលខ្លះប្រតិកម្ម និង​ជូន​កាលចាក់បណ្ដោយ។យ៉ាងណាក្រោយពីនាយចឺម របូតអស់​សង្សារ​ជាស្រីស្អាត​ដល់​ទៅ៤ដួងក្នុងវ័យត្រឹមតែ​២៨ឆ្នាំនេះ អតីតអ្នកកំប្លែងCtn ដែលត្រូវ​បាន​គេដឹងថាញ៉ែបានៗ​រូប​នេះមិនមែនចេះតែឆ្វាក់ដូចមុននោះទេ ព្រោះ​តែនាយធ្វើឲ្យនាងនាង​អស់ជំនឿរចិត្ត និងស្រី​ស្អាត​ខ្លះថានាយជាបុរសសាវ៉ានោះទើបមាន​អ្នកខ្លះគេចពីលោក​មេសា តែម្ដង។

ការធ្លាយរឿង​បែបនេះ​ក្រោយពីមានការលេចឭថានាយចឺម ឲ្យតែហៅតារាស្រី​សាច់​សខ្ចីរូបណាថតMV របស់ខ្លួន​នោះគឺនាយញ៉ែហើយកម្រមានអ្នកគេច​ពីអន្ទាក់ស្នេហ៍​នាយរួច​ទើបម្ដាយតារាសម្ដែងស្រី​ស្អាតៗទាំងនោះរួម​ទាំង​បុរសជាសង្សារតារាស្រីឲ្យតែដឹងថាកូនឬសង្សារខ្លួនថតជាមួយនាយចឺម ពួកគេមានការប្រុងប្រយ័ត្នខ្ពស់តែម្ដង។ប្រសិនបើចំនួនតារា​ស្រី​ស្អាតដែលមានការតឹង​តែង​ចំពោះនាយចឺម បែបនេះកាន់តែច្រើនមានន័យថា​លោក​មេ​សា ដែលឲ្យតែហាមាត់ញ៉ែ​បានៗនោះ​នឹងលែងសូវមានប្រសិទ្ធភាពដូចមុនជាមិនខាន ហើយ​ស្រីៗ​ដែលចង់​ចាប់​ដៃ​ថត​ជាមួយនាយចឺម នោះពួកគេខ្លះក៍នឹងពិចារណាជាមិនខានឡើយ។

 គូរបញ្ជាក់ថាលោកសុខ មេសា ហៅនាយចឺម បានចែកផ្លូវសង្សារជាស្រីស្អាតដល់​ទៅ​៤នាក់គិតត្រឹមឆ្នាំ២០២៣ នេះក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច​,ហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម ។តែ​នាយចឺម ធ្លាប់ប្រាប់ថានាយនឹងរៀបការប្រពន្ធ​នៅ​វ័យ២៩ឆ្នាំ ពោលគឺនៅឆ្នាំ២០២៤ ខាងមុខនេះហើយ ដែល​អនា​គតភរិយានាយគឺ​ជាអ្នក​នៅ​​ក្រៅរង្វង់សិល្បៈសុទ្ធសាធ ។គេមិនដឹងថាការតាំងចិត្តរបស់លោកមេសា បែបនេះ​មានការ​ប្រែប្រួល​ដែរឬយ៉ាងណានោះទេ តែក្រោយរបូតសង្សារអស់ដល់ទៅ៤នាក់​ធ្វើឲ្យនាយហាក់​បាក់​ស្បាត និងយល់ថាបើភ្ជាប់ស្នេហាជាតារាដូចគ្នាទៀតគឺច្បាស់​ជាមិនអាចរក្សារចំណង​ស្នេហាឲ្យគង់វង្សយូអង្វែងបានទេ ហេតុនេះទើបនាយជ្រើសរើសយុទ្ធសាស្រ្ដផ្សេងវិញម្ដង។

 ថ្វីត្បិតតែនាយចឺម ហាក់ត្រូវតារាស្រីៗខ្លះលែងសូវទុកចិត្តក្ដី ប៉ុន្ដែគេឃើញសុខ ពិសី ដែលជារៀម​ច្បងនាយនៅ​តែផ្ដល់ទំនុកចិត្តដល់លោកមេសា ដដែលតាមរយៈការធ្វើជាដៃ​គូ​ច្រៀងនិងសម្ដែងដោយគ្មានខ្លាចនាយចឺម យក​ចំណេញដូចតារាស្រីក្មេងមួយចំនួន​ទៀតនោះ​ទេ ខណៈ​ដែលលោកមេសា វិញបែជាសុភាពនិងអត់ហ៊ាន​លេងដៃ​ដល់លើពិសី ម្ដងណា​ឡើយ​។តារា​ស្និត​​លោកមេសា បានលើកឡើងថានាយចឺម មានចំណុចពិសេសគឺពូកែ​និយា​យ​ឲ្យ​ស្រីៗជឿរ​ទុក​ចិត្តលើនាយស្លុងតែម្ដង ដែលនោះហើយគេថាញ៉ែបានៗ តែបើស្រីៗឥឡូវ​យល់ថានាយចឺម ប្ដូរ​​​សង្សារដូចខោអាវនោះច្បាស់ជាពួកនាងនាងផ្អើលៗជាមួយលោកមេសា អីចឹងលែងដូច​មុន​ទៀត​ហើយ។

 ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតកម្របរាជ័យនោះមានដូចជានាយពែកម៉ី ,នាយក្រូច និងលោកអ៊ីណូ ជាដើម។ចំពោះនាយចឺម វិញធ្លាប់អះអាងថាអតីតសង្សារ​នាយ​ទាំង​​អស់បែកពីនាយគឺមិនដែល​យកគ្នាជាសត្រូវ​នោះទេ ពោលគឺពេលជួបគ្នាមានតែ​សប្បា​យ​រីករាយ ដែលចំណុចនេះលោកមេសា ថាបើនាយជា​មនុស្សមិន​ល្អ​មិន​មែនពួកគេនៅតែពេញ​ចិត្តរាប់​អាននាយគ្រប់គ្នាបែបនេះឡើយ។

 គូររំលឹកថាក្នុងនាមជាបុរសសម្បូរមន្ដស្នេហ៍មិនធម្មតាម្នាក់ ឬគេហៅថាញ៉ែបានៗនោះ​នាយ​ចឺម ក៍ធ្លាប់ភ្នាត់​ស្នៀត​ធំរងភាពអាម៉ាសបំផុតក៍ដោយសារ​តែរឿងញ៉ែស្រីនេះម្ដងដែរ​ព្រោះ​​កាលពីថ្ងៃទី១៨ ខែធ្នូ​ឆ្នាំ២០១៩ នាយ​ត្រូវជនសង្ស័យឈ្មោះង៉ែត លីទី ជាកីឡាករបាល់​ទាត់ចោទតារា​សាន់ដេរូប​នេះ​ញ៉ែ​សង្សារខ្លួននិងវាយ​ក្បាល​លោកមេសា ឲ្យរបួស​ដេរ​អស់៥​ថ្នេរ​។​ពេលនោះនាយចឺម ហាក់ភ័យព្រួយពីសុវត្ថិភាព ពេលទៅច្រៀងសម្ដែងនៅ​តាម​បណ្ដារ​ខេត្ត តែឥឡូវក្រោយរឿង​រ៉ាវ​នេះបានស្ងប់ស្ងាត់ហើយជនសង្ស័យ​ត្រូវផ្ដន្ទាទោសតាម​ច្បាប់​នោះ​លោក​មេសា បែជារបូត​សង្សារ​អស់ទៅវិញ។

  ទស្សនិកជនរងចាំមើលថាតើនារីរូបណាទៅដែលនាយចឺម នឹងដឹកដៃចូលរោងការ​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ?

RELATED ARTICLES