Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហែកជញ្ជាំងផ្ទះ លូកថ្លើមបងប្រុស ចាប់រំលោភបង ថ្លៃស្រី

ហែកជញ្ជាំងផ្ទះ លូកថ្លើមបងប្រុស ចាប់រំលោភបង ថ្លៃស្រី

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពហែកជញ្ជាំងផ្ទះ ចូលទៅចាប់រំលោភបងថ្លៃស្រី ទាំងកំរោល រហូតបានសម្រេច និងថែមទាំងគំរាមច្របាច់កសម្លាប់បំបិទមាត់ទៀតផង បើហ៊ានធ្វើឱ្យបែកធ្លាយរឿងនេះលុះ បងថ្លៃស្រីប្តឹងសមត្ថកិច្ច ក៏ចាប់វាយខ្នោះប្អូនថ្លៃកំហូច យកទៅចាត់ការតាមច្បាប់។

ករណីប្អូនប្រុសលូកថ្លើមបងប្រុសបង្កើត ចាប់រំលោភបងថ្លៃស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។ លុះដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភបងថ្លៃស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះមាស សំណាង ហៅ បារាំង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ។ ចំណែកស្ត្រីរងគ្រោះត្រូវជាបងថ្លៃ មានឈ្មោះ រ.ស.ភ អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះខាងលើ ដោយប្តឹងចោទប្រកាន់ ទៅលើឈ្មោះមាស សំណាង ហៅបារាំង ត្រូវជាប្អូនថ្លៃប្រុស ថាបានលបលួចហែកជញ្ជាំងផ្ទះ ចូលមកចាប់​រំលោភសេពសន្ថវៈមកលើខ្លួនជាបងថ្លៃ រហូតបានសម្រេច។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ មាស សំណាង បានក្រោកពីដេក រួចជិះម៉ូតូទៅទិញបារី នៅតូបលក់កាហ្វេ ក្រោយមក​ក៏​បានជិះម៉ូតូទៅផ្ទះបងថ្លៃស្រីរបស់ខ្លួន ឈ្មោះ រ.ស.ភ (ស្ត្រីរងគ្រោះ) ពេលទៅដល់ ជនសង្ស័យបានទុក​ម៉ូតូអែប​របងមុខផ្ទះរបស់បងថ្លៃ រួចដើរចូលទៅក្នុង ឃើញក្តារជញ្ជាំងផ្ទះរបស់ជនរងគ្រោះរបើក ជនសង្ស័យក៏បាន​ទាញ​ក្តារជញ្ជាំងផ្ទះនោះបន្ថែម ហើយយកក្តារទុកនៅលើដីក្បែរនោះ រួចជនសង្ស័យបានលូនចូលទៅតាម​ប្រហោង​ក្តារជញ្ជាំង ចូលទៅក្នុងផ្ទះតែម្តង។ ក្រោយមក ជនសង្ស័យបានស្រាតខោអាវខ្លួនឯងចេញអស់ ដោយទុកតែ​ខោ​លីអូ១ប៉ុណ្ណោះ រួចហើយយកខោវអាវដែលស្រាតនោះ ទុកនៅមុខបន្ទប់ដេក  បន្ទាប់មកក៏បើកទ្វារបន្ទប់ ចូលទៅ​ក្នុងបន្ទប់បងថ្លៃស្រី ឃើញបងថ្លៃកំពុងតែដេកដណ្តប់ភួយក្នុងបន្ទប់ តែម្នាក់ឯង ក៏ធ្វើសកម្មភាពបាន​ចាប់ទាញ​ភួយ​ដែលជនរងគ្រោះដណ្តប់ចេញ ហើយឡើងពោបពីលើស្ត្រីរងគ្រោះ ធ្វើឱ្យស្ត្រីរងគ្រោះជាបងថ្លៃ ភ្ញាក់ដឹងខ្លួន ខំរើបម្រះយ៉ាងខ្លាំង ហើយស្រែកថា “អាបារាំង អ្ហែងកុំធ្វើអ៊ីចឹង!” ឮដូចនេះ ជនសង្ស័យបានយកដៃខ្ទប់មាត់​ស្ត្រីរង​គ្រោះកុំឱ្យស្រែក ហើយនិយាយគំរាមជនរងគ្រោះថា បើហ៊ានតែស្រែក នឹងច្របាច់កសម្លាប់ចោល។

បន្ទាប់មក នារីរងគ្រោះខំរើបម្រះយ៉ាងខ្លាំង តែរើពុំរួច ទើបស្ត្រីរងគ្រោះបាននិយាយលួង​លោមជនសង្ស័យ​ជាប្អូន​ថ្លៃថា “ឯងគិតគូរឱ្យវែងឆ្ងាយ បើឯងធ្វើបាបអញ អនាគតកូន ប្រពន្ធឯង គិតធ្វើម៉េច? បើឯងអត់ធ្វើបាបអញ ក៏​អញ​អត់ប្តឹងផ្តល់អីដែរ” ខណៈពេលដែលស្ត្រីរងគ្រោះកំពុងតែនិយាយ ជនសង្ស័យមិនត្រឹមតែមិនស្តាប់​ប៉ុណ្ណោះ​ទេ តែថែមទាំងបានធ្វើសកម្មភាពឱបថើប បឺតមាត់ជនរងគ្រោះ ដោយដៃខាងស្តាំសង្កត់ដៃស្ត្រីរងគ្រោះ កុំឱ្យរើ ចំណែកដៃខាងឆ្វេង ជនសង្ស័យចាប់ដោះអាវស្ត្រីរងគ្រោះចេញ បន្ទាប់មកបានសើយសំពត់​ជនរងគ្រោះ​ឡើង​លើ ប្រើដៃស្ទាបប្រដាប់ភេទស្ត្រីរងគ្រោះ និងប្រើអណ្តាតលិឍទៀតផង។ ពេលនោះស្ត្រីរងគ្រោះខំប្រឹងរើបម្រះ ដោយយកជើងធាក់មុខជនសង្ស័យ តែជនសង្ស័យនៅតែបន្តសកម្មភាព រួចរំលោភសេពសន្ថវ:លើស្ត្រីរងគ្រោះ រហូតបានសម្រេចតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះជាបងថ្លៃរួចមក ជន​សង្ស័យ​បាននិយាយទៅកាន់ស្ត្រីរងគ្រោះថា “បង ស្អែកខ្ញុំមិនដឹងថាមានរឿងអីនោះទេ” ឮដូចនេះ ជនរងគ្រោះខ្លាចជន​សង្ស័យ​ប្រើអំពើហិង្សា ឬក៏សម្លាប់ខ្លួនចោល ទើបព្យាយាមនិយាយលួងលោមជនសង្ស័យថា “អ្ហែងចេញទៅ អញអត់មានប្តឹងឯងទេ មិនបាច់គិតច្រើនទេ ចេញទៅ ទាន់នៅងងឹត”។ ឮបែបនេះ ជនសង្ស័យបានដើរ​ចេញពី​ក្នុង​បន្ទប់ស្ត្រីរងគ្រោះ រួចយកខោអាវដែលទុកនៅមុខបន្ទប់ ស្លៀកពាក់វិញ ហើយលូនចេញទៅ​តាមក្តារជញ្ជាំង​ប្រហោងផ្ទះដែលខ្លួនបានគាស់យកចេញ។ បន្ទាប់មកជនសង្ស័យបានទៅសំងំនៅខាងក្រោយផ្ទះ បានប្រហែល​៥នាទី ហើយដើរចេញទៅតាមទ្វាររបងផ្ទះខាងមុខ រួចឡើងជិះម៉ូតូដែលទុកនៅក្បែររបងផ្ទះរបស់ជនរងគ្រោះ ចេញទៅផ្ទះតែម្តង។

បន្ទាប់ពីជនសង្ស័យចេញទៅបានមួយសន្ទុះ ស្ត្រីរងគ្រោះបានទូរស័ព្ទទៅប្រពន្ធរបស់ជនសង្ស័យ ប៉ុន្តែមិនបាន​ជួបទេ ដោយជនសង្ស័យជាអ្នកលើទូរស័ព្ទ រួចជនសង្ស័យបាននិយាយថា “បងឯងតេមកប្រពន្ធខ្ញុំធ្វើអី ក្រែងបង​ឯងប្រាប់ថាមិនឱ្យអ្នកណាដឹង ហេតុអីបានតេមក ប្រាប់ប្រពន្ធខ្ញុំ?” ស្ត្រីរងគ្រោះ បានតបទៅវិញថា “អើ! បើឯងធ្វើ​ដាក់​អញបែបហ្នឹង ឱ្យអញស្ងាត់យ៉ាងម៉េច?” ជនសង្ស័យក៏សួរទៀតថា “បងឯង បានប្រាប់ពីណាគេខ្លះហើយ?” ស្ត្រីរងគ្រោះ បានឆ្លើយថា “នៅទេ ទើបតែតេមកប្រពន្ធរបស់ឯង រឿងហ្នឹងអញអត់ទុកទេ អញអត់ឱ្យឯងរួច​ខ្លួន​ទេ”​ និយាយរួច ស្ត្រីរងគ្រោះបានបិទទូរស័ព្ទទៅ។ ក្រោយមក ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹង​នៅអធិការ​ដ្ឋាន​នគរបាល ដើម្បីសុំអន្តរាគមន៍រកយុត្តិធម៌។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់​ខ្លួន​ជនសង្ស័យខាងលើ នាំយកមកសាកសួរ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាម​នីតិវិធី​៕

RELATED ARTICLES