Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាត់ទោសចិន៤នាក់ ផលិតគ្រឿងញៀននៅស្រុកខ្មែរ

កាត់ទោសចិន៤នាក់ ផលិតគ្រឿងញៀននៅស្រុកខ្មែរ

ភ្នំពេញ ៖ បុរសជនជាតិចិនតៃវ៉ាន់ ៤នាក់ ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរោងចក្រកែច្នៃផលិតគ្រឿងញៀន នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោស នាថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២៣។

អង្គសវនាការដែលដឹកនាំដោយលោកសុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកទី មុនិន្ទ ជាតំ ណាងអយ្យការ បានចោទប្រកាន់បុរសជនជាតិចិន ទាំង៤នាក់ ពីបទកែច្នៃ ផលិតនិងដឹកជញ្ជូនដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ និងរាជធានី ភ្នំពេញ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ តាម មាត្រា៣៩ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទទាំង៤នាក់ ដែលតុលាការកាត់ទោស រួមមាន ទី១-ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ២៨ឆ្នាំ ជា មេការធំ។ ទី២-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស)។  ទី៣-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស) និងទី៤-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (អ្នក បច្ចេកទេស)។

នៅក្នុងសវនាការ ពួកគេទាំង៤នាក់ បានឆ្លើយសារភាពត្រឹមតែមកស៊ីឈ្នួលគេលាយសារធាតុគីមីប៉ុណ្ណោះ ហើយ បដិសេធថា មិនមែនជាម្ចាស់គ្រឿងញៀនដែលផលិតរួច ទម្ងន់ ១៤០០គីឡូក្រាម និងសារធាតុគីមីផ្សំ ១១តោន នោះ ទេ។

លោកចៅក្រម សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសបិទសវនាការនៅម៉ោង ១១និង៣០នាទី ចំពោះការប្រកាសសាលក្រម នឹងជូនដំណឹងពេលក្រោយ។

គួររំលឹកថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន និងនាយកដ្ឋានកណ្តាលសន្តិសុខបានស្រាវ ជ្រាវអស់ រយៈពេលជាង ២ខែ ទើបនៅវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានបើក ប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់កែច្នៃផលិតសារធាតុញៀន ៣កន្លែងផ្សេងគ្នា ជាបន្តបន្ទាប់។

ទីតាំងទី១-នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។ ទី២-ស្ថិតនៅក្នុងចម្ការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទីតាំង ទី៣- ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រីឯវត្ថុតាងដកហូតបាន រួមមាន ម៉ាស៊ីន ឧបករណ៍សម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ សារធាតុញៀនប្រ ភេទកេតាមីន ទម្ងន់ ៤០គីឡូ ៥១,៧ក្រាម ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១៤២៥គីឡូក្រាម ថ្នាំគ្រាប់នីមេ តាហ្សេប៉ាម ទម្ងន់ ០,៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម និងជនជាតិចិនតៃវ៉ាន់ ចំនួន៤នាក់៕

RELATED ARTICLES