Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអធិការរង បាញ់សម្លាប់ខ្លួន

អធិការរង បាញ់សម្លាប់ខ្លួន

ព្រះវិហារ ៖ អធិការរងក្រុងព្រះវិហារម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ស្រាប់តែបញ្ចប់ ជីវិតខ្លួនឯង ដោយយកកាំភ្លើង AK47 បាញ់ខ្លួនឯងជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងរន្ធត់។

ករណីបាញ់សម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

បុរសដែលបាញ់សម្លាប់ខ្លួន មានឈ្មោះក្រូច ប៊ុនតូរ ជាមន្ត្រីនគរបាលជាតិ មានតួនាទីជាអធិការរង នគរបាល ក្រុងព្រះវិហារ ទទួលផែនបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា គេមិនដឹងថា ជនរងគ្រោះ មានវិបត្តិរឿងអ្វីក្នុងចិត្តនោះទេ ស្រាប់តែ មកដល់ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានយកកាំភ្លើង AK47 មកបាញ់ខ្លួនឯង ជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាម មួយរំពេចតែម្តង ធ្វើឱ្យផ្អើលឆោឡោដល់ ក្រុមគ្រួសារ ប្រញាប់រាយការណ៍សុំ អន្តរាគមន៍ ពីសម ត្ថកិច្ចភ្លាមៗ។

ក្រោយពេលកើតហេតុ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោកគឹម សំឡេង បានដឹក នាំមន្ត្រីនគរបាលជំនាញក្រុង និងខេត្តព្រះវិហារ ចុះពិនិត្យសពលោកក្រូច ប៊ុនតូរ អធិការរងក្រុងព្រះវិហារ និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតប្រាកដមែន ដោយជនរងគ្រោះបានប្រើកាំភ្លើង AK47 បាញ់ខ្លួនឯងជាច្រើនគ្រាប់ ត្រង់ដើមទ្រូង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

ជុំវិញករណីអត្តឃាតកម្មខាងលើនេះ នៅមិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ពីមូលហេតុពិត ប្រាកដនៅ ឡើយ ខណៈដែលសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES