Thursday, December 5, 2024
Homeព័ត៌មានជាតិសម្ដេច​ ហ៊ុន ​សែន ​ទទួល​ជួប​រដ្ឋ​មន្រ្ដី​សន្ដិ​សុខ​ជាតិ​ចិន​

សម្ដេច​ ហ៊ុន ​សែន ​ទទួល​ជួប​រដ្ឋ​មន្រ្ដី​សន្ដិ​សុខ​ជាតិ​ចិន​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Geng Hui Chaug រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ នៃសាធារណៈរដ្ឋប្រជាមានិត ចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជាធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ លោក Geng Hui Chaug បានជួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឯកឧត្តម សៅ សុខា និង ឯកឧត្តម នេត្រ សាវឿន អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ កាស៊ើប អង្កេត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាជាដើម។ ភាគីចិននឹងបន្តជួយកម្ពុជាដោយផ្តល់នូវគ្រឿងបរិក្ខា បច្ចេកទេស សំរាប់វិស័យសន្តិសុខ ហើយចិនក៏នឹងជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សអំពីការប្រើប្រាស់គ្រឿងបរិក្ខាទាំងអស់នេះផងដែរ ។

zxdvdfshgf
សម្ដេច ហ៊ុន សែន និងរដ្ឋមន្រ្ដីសន្ដិសុខចិន កំពុងពិភាក្សាការងារ

សម្តេច ហ៊ុន សែន ពេញចិត្តនិងគាំទ្រ រាល់កិច្ចពិភាក្សាទាំងឡាយជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់បរិក្ខា និង ការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។ នេះគឺដោយសារភាគីចិនមានសមត្ថភាព និងលទ្ធភាពច្រើនក្នុងការជួយដល់កម្ពុជាលើវិស័យសន្តិសុខនេះ ៕

 

RELATED ARTICLES