Friday, March 29, 2024
Homeតារាខ្មែរហេតុអីពេជ្រ សោភា សរសើរលោករាជ ១៤ឆ្នាំមុន តែ​មិន​រំលឹកពីដេវីត?

ហេតុអីពេជ្រ សោភា សរសើរលោករាជ ១៤ឆ្នាំមុន តែ​មិន​រំលឹកពីដេវីត?

ភ្នំពេញ៖ថ្មីៗនេះពេជ្រ សោភា បានចេញសារសរសើរលោកឆន សុវណ្ណារាជ ចំៗនិងថែមទាំង​បន្ទាប​​ខ្លួនថា​នាង​អាច​រឹងមាំ និង ល្បីល្បាញឡើងវិញដោយសារតែបុរសរោមទ្រូងច្រើន​រូបនេះ​ព្រមធ្វើដៃគូនាងកាលពីឆ្នាំ២០០៩ អំឡុងពេលដែលនាងធ្លាក់កូដខ្លាំងនោះទៀតផង។Fan តារាវ័យ៤០ឆ្នាំរូបនេះបានភ្ញាក់ផ្អើល និងថាសោភា ជារៀម​ច្បងនិងល្បីល្បាញមុនឆន សុវណ្ណា​រាជ តែនាងមិនខ្លាចអន់ឬប៉ៈពាល់ដល់កេរ្តិ៍ឈ្មោះខ្លួនទេ គឺបែជាមកលើក​លោក​សុវណ្ណារាជ ដោ​យ​ចេញពីបេះដូងតែម្ដង តាមរយៈការសារភាពថារយៈពេល១៤ឆ្នាំមុន​នោះតារាស្រី​ដែល​ធ្លាក់ដូចនាង ពិបាករកដៃគូណាស់ តែលោករាជ ដែលកំពុងតែឡើងកូដ បែជាស្ម័គ្រចិត្តចាប់​ដៃ​ជា​មួយ​នាងដោយ​គ្មានការរារែកនិង​​ថែមទាំងហ៊ានព្យាករណ៍ថានាងនឹងល្បីដូចមុនទៀត​ផង។តារាដែលជ្រកកោនក្រោម​ដំ​បូល​ហង្ស​​មាសអស់រយៈពេល១៨ឆ្នាំ(២០០៥-២០២៣)នោះ​ថ្លែងថាពេលនេះនាងអាចធ្វើ​បាន​ហើយ (ល្បីឡើងវិញ)និង​អរគុណដល់អតីតតារាU2 លោក​សុវណ្ណារាជ ។

  តាមរយៈការទទួលស្គាល់ការពិតនិងមិនខ្លាចការបន្ទាបខ្លួននោះពេជ្រ សោភា ជាគំរូល្អ​មួយ​ក្នុងសិល្បៈព្រោះ​នាងមិនភ្លេចអ្នកដែលបានជួយនាង​ក្នុងគ្រាដ៍លំបាក។ប៉ុន្ដែមជ្ឈដ្ឋាន​មហា​​ជនមើលឃើញថាក្រៅពីលោកឆន សុវណ្ណារាជ តារាចម្រៀងដែលជាដៃគូដ៍សាកសម​បំ​ផុតរបស់​សោភា ហើយធ្វើឲ្យនាងឡើងកូដឡើង​វិញតាម​រយៈការច្រៀងរ៉េបរង្គើរ​ឆាកតន្រ្ដីទាំង​ឡាយ​នោះ​គឺ​នៅពេលដែលនាងចាប់ដៃជាមួយលោកងួន ចាន់ដេវីត តែ​ពេលនេះសោភា មិន​បាន​រំលឹកដល់​អតីតដៃគូម្នាក់នេះឡើយ ខណៈដែលត្រង់ចំណុចនេះគេអាចយល់បានថា​ដោយ​សារ​តែនាងជាអ្នកជួយជ្រោមជ្រែងឲ្យលោកដេវីត ចូលហង្សមាស ហេតុនេះហើយ​ពេល​ស្វាមី​របស់ទេព បូព្រឹក្ស រូបនេះល្បីល្បាញគូរតែនៅចាំឈ្មោះរបស់នាង ជាជាង​នាងត្រូវ​អរ​គុណ​​។

ប៉ុន្ដែក្នុងបទសម្ភាន៍កន្លងមកដេវីត ក៍ទទួលស្គាល់ថាលោកមានថ្ងៃនេះក៍ដោយសារ​តែចំ​ណុច​​​ផ្ដើមនៅ​ហង្សមាស​ដែរ ពោលគឺមានន័យស្មើនឹងទទួលស្គាល់ថាគឺពេជ្រ សោភា ជាអ្នក​ត្រួសត្រាយផ្លូវឲ្យលោកដើរលើវិថីនេះ។តែ​ពេជ្រ សោភា នាងមិនដែលនិយាយថា​បាន​ជួយដល់ដេវីត នោះទេ ដោយកន្លងមកនាងអះអាងថាងួន ចាន់ដេវីត មានសម្ថភាព គ្រាន់តែ​មុន​ស្គាល់នាងរូប​គេខ្វះទី​តាំងឈជើងនិងបង្ហាញទេពកោសល្យ ហេតុនេះនាងពិតជាបាន​យក​ខ្លួនទៅធានា​ឲ្យចូល​ហង្ស​មាស​មែនយកដេវីតមែន ប៉ុន្ដែដេវីត គេល្បីដោយសារ​សម្ថភាពផ្ទាល់​ខ្លួនរបស់​គេ​មិនមែននាងជួយទេ។

 ក្រៅពីមិនភ្លេចគុណសិស្សប្អូនលោកឆន សុវណ្ណារាជ នោះពេជ្រ សោភា កន្លងមក​នាង​ក៍តែងតែដាក់​ខ្លួនជា​ទម្លាប់​របស់នាងទៅហើយដែលនាងថានាងបានតោងកាលីពពីលោកឧកញ៉ាព្រាប សុវត្ថិ ច្រើនណាស់ អំឡុង​ពេលច្រៀងនៅហង្សមាសជាមួយគ្នា ហើយពេល​លោក​ស្នាយ ចាកចេញពីហង្សមាសនាង ក៍ធ្លាប់បង្ហាញ​អារ​ម្មណ៍សោកស្ដាយផងដែរ  ព្រោះ​​​​​នាង​ចាត់​ទុកថាលោកសុវត្ថិ  ជាតារាជើងខ្លាំង ច្បាស់លាស់ ចេញ១បទដឹង១​បទ…​។តែសោភា ខ្លួនឯងដែលធ្លាប់មានព័តមានថាGalaxy ចង់ទិញនាងដែរដើម្បីឲ្យនាងចាប់ដៃគូ​ជាមួយ​លោក​ព្រាប សុវត្ថិ កាលពីខែកញ្ញា ឆ្នាំ២០២០ នោះបែជាចុងក្រោយនាង​សម្រេចចិត្ត​បន្ដច្រៀងឲ្យ​ហង្សមាសត​ទៅទៀត​វិញ បើទោះជាតាំងពីបែកពីដៃគូលោកងួន ចាន់ដេវីត និង​ព្រាប សុវត្ថិ មករហូតមកដល់ពេលនេះនាងមិនទាន់​អាចរកបានដៃគូណាដ៍​សាកសម​បំផុតដូច​មុនក្ដី។

 គូរបញ្ជាក់ថាពេជ្រ សោភា បានទុកជីវិតជាស្រ្ដីម៉ាយអស់រយៈពេល៦ឆ្នាំ ក្រោយនាង​ចែក​ផ្លូវ​ជាមួយអតីត​ប្ដីអា​ណិក​ជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយទើបតែនៅថ្ងៃ​ទី​១១ ខែ១១ ឆ្នាំ២០២២ ទើបនាងព្រមភ្ជាប់ពាក្យ​ជាមួយលោកឆឹម សក្កដា ដើម្បីបញ្ចប់មន្ទិល​ស្នេហ៍​”ក្លែងក្លាយ”។អ្វីដែលហាក់ច្របូលច្របល់ក្រោយ​សោភា​-សក្កដា ក្លាយទៅជាគូ​ដណ្ដឹង​គ្នាជាង៤ខែនេះពួកគេបែជាខ្វែងគំនិតគ្នារឿងរៀបការទៅវិញព្រោះសោភា ថា​ចង់រៀប​ការនៅ​ឆ្នាំ២០២៣ តែលោកសក្កដា ថាឆ្នាំនេះអត់មានផែនការណ៍រៀបការទេ ។ចំណែកដំណឹងថា​សោភា នឹងរៀបការឲ្យផ្អើលមេឃហៅភ្ញៀវរាប់រយតុនោះ លោកសក្កដា បែជាថារឿងនោះមិន​ពិត​​ហើយបើ​​លោកនិង​នាង​រៀបការជាមួយគ្នាមែនគឺធ្វើមិនឲ្យលើសពី​១០តុទេ។តាមរយៈ​មតិ​ពួក​គេ​​​ផ្ទុយបែបនេះធ្វើឲ្យFan ទាំងសងខាង​បា​រម្ភ​ខ្លាចតែចំណងស្នេហាសោភា និងគូដណ្ដឹង​មាន​ការ​ប្រែប្រួល ព្រោះភស្ដុតាងខាងលើបញ្ជាក់ថាគូស្នេហ៍​តារា​១គូ​នេះមិនទាន់ចិត្ត១ ថ្លើម​១ និងគ្នាឡើយ៕

RELATED ARTICLES