Thursday, March 28, 2024
Homeតារាខ្មែរញឹម ចាន់ថន ៖ជប់លៀងខួប៤៣ឆ្នាំ លើទូក បូក​សម្ពោធ​​ហាង៥ម៉ឺនដុល្លារ

ញឹម ចាន់ថន ៖ជប់លៀងខួប៤៣ឆ្នាំ លើទូក បូក​សម្ពោធ​​ហាង៥ម៉ឺនដុល្លារ

ភ្នំពេញ៖ញឹម ចាន់ថន បានធ្វើខួបកំណើត ឬមិត្តភក្ដិនាងហៅថាចម្រើនព្រះជន្មាអាយុ​គម្រប់​៤៣ឆ្នាំ នោះដែល​ឆ្នាំនេះនាងធ្វើប្លែកជាងឆ្នាំមុនៗ ព្រោះរៀបចំជប់លៀងនៅលើទូកទេស​ចរណ៍​ហើយដឹកភ្ញៀវដើរលេង​លើផ្ទៃ​ទឹក​ទន្លេមុខវាំង១ជុំតែម្ដងទើប​ចតនៅដអរិយក្សត្រ​ហើយ​ឲ្យ​ភ្ញៀមកក្រោយៗឡើងទៅញាំ​អាហារជុំគ្នានៅ​លើទូក​ទាំង​អស់គ្នា​។តារាសម្ដែងនិងចម្រៀង​ញឹម ចាន់ថន បានឲ្យដឹងថាខួបនាងឆ្នាំនេះហៅភ្ញៀវខ្ទង់១០០នាក់ ក្នុងនោះ​សិ​ល្ប​ករ​ចំនួន​៩០% ហើយមូលហេតុដែលនាងមកធ្វើនៅលើទូកគឺដោយសារ​តែនាងបានបើកភោជនីយ​ដ្ឋាន​លើ​ទូក​នៅដអរិយក្សត្រនេះចំនួន៣ខែមកហើយ ហេតុនេះក៍ចង់ធ្វើខួបផងសម្ពោធហាង​ផងតែ​ម្ដង​ទៅដើម្បី​ឲ្យ​មិត្ត​ភក្ដិ​អ្នក​សិល្បៈស្គាល់ហាងនាងកាន់តែ​ច្បាស់។​

នាងថាទូកទេស​ចរណ៍​​នោះ​នាងបានជួលពីថៅកែផលិតកម្មចក្រវាឡពេជ្រភាពយន្ដ​ហើយនៅផ្នែកខាងលើ​នាង​បើកជាហាង ចំណែកជាន់​ខាង​ក្រោម​គឺជាបន្ទប់ផ្ទះសំណាក់ ខណៈដែលការតំណើរការ​ភោជនីយដ្ឋានលើទូក​នេះបាន​នាង​ចំណាយទុនដល់ទៅ៥ម៉ឺនដុល្លារ ហើយភ្ញៀវដែលទៅ​គាំ​ទ្រ​ភាគច្រើនជាតារា​សិល្បករ​ដូចគ្នា ។ចាន់ថន ក៍បានប្រាប់ថាមូលហេតុដែលនាងមិនបើក​ហាងដូចគេនៅលើគោគ តែបែជាមក​ធ្វើនៅលើទូកបណ្ដែត​លើទឹកទន្លេ​បែបនេះដោយ​សារ​តែហាងគិតថានៅលើគោគគឺមានគេធ្វើច្រើនហើយ ហេតុ​នេះទើបនាងចង់​ឲ្យអតិ​ថិ​ជនសាក​ល្បងការញាំអាហារផងកម្សាន្ដផងបែបរសជាតិថ្មីវិញម្ដង។

 គេឃើញភ្ញៀវភាគច្រើនជាសិល្បករនោះបានទៅចូលរួមកម្មវិធីជប់លៀងខួបរបស់ញឹម ចាន់ថន ឡើងពេញទូក បើទោះជាពួកគេមកក្រោយត្រូវឈចាំរហូតដល់​ជិត១ម៉ោង​ទើប​ទូក​កម្សាន្ដនោះមកចតនៅកន្លែងដើមក្ដី តែដោយ​សារចាន់ថន រាប់អានញាត្តិហើយនាង​តែងតែ​ទៅ​ចូល​​រួមកម្មវិធីគេជាបន្ដបន្ទាប់នោះ​ទើបមិត្តរួមអាជីពមិនអាច​អាក​ខាន ពីកម្មវិធីនាងបាន​ឡើយ។ចាន់ថន បានប្រាប់អ្នកកាសែតថាចូលដល់វ័យ៤៣ឆ្នាំ នេះនាងគ្មានផែន​ការណ៍​​យក​ប្ដីឡើយ។ប៉ុន្ដែនាងមិនប្រាប់ពីមូលហេតុនៃការចង់ប្រើជីវិត​គ្មានគូជារៀងរហូតនេះ​ថាដោយសារ​នាងមានរឿងអ្វីទេ។

ក្រៅពីញឹម ចាន់ថន តារាដែលបើកភោជនីយដ្ឋានមានដូចជាយុគ ចិន្ដា,ពេជ្រ សូលីកា ,សារ៉ាយ សក្ខណា និង​លោក​​​ព្រាប សុវត្ថិ  ជាដើម៕

RELATED ARTICLES